Free Hosting

Free Web Hosting with PHP, MySQL, Apache, FTP and more.
Get your Free SubDOMAIN you.6te.net or you.eu5.org or...
Create your account NOW at http://www.freewebhostingarea.com.

Cheap Domains

Cheap Domains
starting at $2.99/year

check

សម័យ អង្គរ

  • សេចក្ដីផ្ដើម

      អាណាចក្រខ្មែរ រឺ សម័យអង្គរគឺអាណាចក្រមួយនៅក្នុងចំណោមក្រុមពួកអាណាចក្រដ៏មានឥទ្ធិពលបំផុតនៅអាស៊ីអាគ្នេយ៍ អាណាចក្រនេះដែលបានលូតលាស់ចេញពីអំពីអតីតនគរចេនឡារឺនគរកម្ពុជា នៅអង្កាល់នោះបានគ្រប់គ្រងលើនិង រឺបានធ្វើឲ្យ ផ្នែកខ្លះនៃឡាវ ប្រទេសថៃ វៀតណាម មីយ៉ាន់ម៉ា និងម៉ាឡេស៊ីសម័យទំនើបនេះក្លាយជាសាមន្តរដ្ឋរបស់ខ្លួន។ កេរ្តិ៍ដំណែល ដ៏ អស្ចារ្យបំផុតរបស់អាណាចក្រនេះគឺអង្គរ រមណីយដ្ឋាននៃទីក្រុងរាជធានីកំឡុងពេលនៃចំណុចកំពូលនៃអាណាចក្រនេះ។ អង្គរ ជាភស្តុតាងសំរាប់ទ្រសម្បត្តិនិងឥទ្ធិពលដ៏មហិមានៃអាណាចក្រខ្មែរ ដូចគ្នានេះដែរភាពផ្សេងគ្នានៃប្រព័ន្ធជំនឿ ដែលបាន ជួយ គាំទ្រនៅពេលអតីត។ សាសនាផ្លូវការរបស់អាណាចក្រនេះរួមមានព្រហ្មញ្ញសាសនានិងពុទ្ធសាសនាមហាយាន តមកទៀត ព្រះពុទ្ធសាសនាថេរវាទដែលបានផ្សព្វផ្សាយទូលំទូលាយ រួមមានក្នុងចំណោមវណ្ណៈទាបៗ ក្រោយមកទៀតការ បង្រៀនណែនាំ របស់ថេរវាទបានយកមកពីស្រីលង្កានៅក្នុងសតវត្សទី១៣។ តាមការស្រាវជ្រាវទំនើប ដោយប្រើផ្កាយរណប បានបង្ហាញថាអង្គរ គឺជាតំបន់ប្រជុំជនធំបំផុតលើពិភពលោក មុនសម័យឧស្សាហកម្ម។ ប្រវត្តិនៃអង្គរជាតំបន់កណ្ដាលនៃ ការតាំងនៅនៃព្រះរាជា ណាចក្រប្រវត្តិសាស្តនៃកម្ពុជទេស ក៏ជាប្រវត្តិសាស្ត្រខ្មែរចាប់ពីសតវត្សទី៩ដល់ទី១៣ដែរ។ ពីកម្ពុជាខ្លួនឯង - និងក៏មកពីតំបន់អង្គរ ដូច្នេះ ដែរ - គ្មានកំណត់ត្រាដែលបាននៅគង់វង្សក្រៅពីសិលាចារឹកទេ។ ដូច្នេះហើយចំណេះដឹងថ្មីៗ នៃអរិយធម៌ខ្មែរតាម ប្រវត្តិ សាស្ត្រត្រូវយកចេញដើមឡើយមកពី៖

  1. កំណាយបុរាណវត្ថុ ការសាងសង់ឡើងវិញនិងអង្កេតកម្ម
  2. សិលាចារឹក (សំខាន់បំផុតគឺគោលសិលាចារឹកគ្រឹះនៃប្រាសាទមួយចំនួន) ដែលរាយការណ៍លើពីធីការសាសនា និងនយោ បាយនៃពួកស្ដេចទាំងអម្បាលមាណ
  3. ក្បាច់ក្រឡោតជាច្រើន នៅបន្តគ្នាលើជញ្ជាំងប្រាសាទរួមជាមួយនឹងការពិពណ៌នាអំពីក្បួនទ័ព ជីវិតនៅក្នុងរាជវាំងទិដ្ឋភាព ទីផ្សារ និងជីវភាពប្រចាំថ្ងៃនៃប្រជាជនផងដែរ
  4. របាយការណ៍និងកាលប្បវត្តិនៃពួកអង្គទូតពាណិជ្ជករនិងអ្នកដំណើរចិន។

     ចំណាប់ផ្ដើមនៃសម័យអាណាចក្រខ្មែរត្រូវបានចុះកាលបរិច្ឆេទដោយសន្មតនៅឆ្នាំ៨០២គ.ស.។ នៅឆ្នាំនោះ ព្រះបាទជ័យ វរ្ម័នទី២បានប្រកាសខ្លួនថាជាចក្រវរ្តិន‌៑ (ស្ដេចនៃលោក រឺ ស្ដេចនៃស្ដេច) នៅលើភ្នំគូលែន

  • អរិយធម៌ខ្មែរសម័យអង្គរ

      នៅសម័យអង្គរខ្មែរមានឈ្មោះថាជាមហាអំណាចមួយនៅអាស៊ីអាគ្នេយ៍។ ដូច្នេះហើយអរិយធម៌ខ្មែរបានឡើងដល់កំរិតកំ ពូលនៅសតវត្សទី៩ដល់ទី១៣។ ភាពរុងរឿងនេះគេអាច់សំគាល់ដោយផ្ទៃដីធំទូលាយ លាតសន្ធឹងសឹងតែអស់ផ្ទៃដីឥណ្ឌូចិនទាំង មូល ដោយប្រាសាទសិលាមានចំនួនច្រើនរាប់ពាន់ប្រកប ដោយក្បាច់រចនាគួរអោយកោតស្ញប់ស្ញែងដោយផ្ទាំង សិលាចារឹក ច្រើនសន្ធឹកសន្ធាប់មានទាំងភាសាសំស្ក្រឹតនិងខ្មែរបុរាណឬជួនកាលមានភាសាទាំងពីរលាយចំរុះគ្នាដោយរូបបដិមាគ្រប់ប្រភេទ និងបុរាណវត្ថុផ្សេងៗទៀតនិងជាពិសេសដោយបរិក្ខារ សង្ខរណ ដែលមានសេសសល់រហូតមកដល់សព្វថ្ងៃដូចជា បារាយ ទំនប់ ទឹកបណ្ដាញជលគតិ ផ្លូវថ្នល់ ស្ពាន។ ល ។ ប៉ុន្តែចាប់ពីពាក់កណ្ដាលទី១នៃស.វ.ទី១៣ ទៅការចុះដុនដាបក៏ចាប់មានបន្តិចម្ដងៗ រហូតដល់ត្រូវបោះបង់រាជធានីអង្គរចោលនៅសតវត្សទី១៥ដោយព្រះបាទចៅពញាយ៉ាត ។ តទៅនេះយើងសាកល្បង បង្ហាញ រូបភាព (តាមដែលអាចធ្វើបាន)នៃសង្គមខ្មែរក្នុងសម័យដ៏រុងរឿងនោះ។

       ១. ព្រះរាជា

       ដោយការប្រារព្ធធ្វើពិធីទេវរាជ ព្រះរាជាត្រូវមានឋានៈស្មើអាទិទេពរាជធានីរបស់ព្រះអង្គជាតំណាងនៃចក្រវាលទាំងមូល: ប្រាសាទភ្នំនៅកណ្ដាលក្រុងជានិមិត្តរូបភ្នំព្រះសុមេរុដែលគេចាត់ទុកថាជាស្នូលនៃចក្រវាល កំពែងនិងគូទឹកជានិមិត្តរូប ជួរភ្នំនិង សមុទ្រដែលព័ទ្ធជុំវិញភ្នំព្រះសុមេរុ ។ ប្រាសាទភ្នំសំរាប់តំកល់លិង្គទេវរាជ អាចប្រើបានសំរាប់តែព្រះរាជាមួយអង្គប៉ុណ្ណោះ លុះព្រះ អង្គសោយទីវង្គតទៅប្រាសាទនោះនឹងក្លាយជាផ្នូររបស់ព្រះអង្គ ។ លោកជីវតាក្វាន់ដែលបានមកទស្សនាប្រទេសខ្មែរ នៅចុងសត វត្សទី១៣បានធ្វើការពិពណ៌នាពីការយាងចេញរបស់ព្រះរាជា ដែលគួរឲ្យយើងចាប់អារម្មណ៍យ៉ាងខ្លាំង ។ នៅមុខក្បួន ដង្ហែមាន ពួកទាហានបន្ទាប់មកមានអ្នកកាន់ទង់ជ័យនិងអ្នកភ្លេង។ បន្ទាប់មកទៀត គឺពួកស្រីៗដែលមានគ្នាពីបីរយទៅប្រាំរយ នាក់មាន សំលៀកបំពាក់ប្រកបដោយកំណាត់មានភ្ញីស្លឹកឈើមានផ្កាសៀតក្នុងផ្នួងសក់ដៃកាន់ទៀនដែលនៅពេលថ្ងៃក៏ត្រូវអោយឆេះដែរ។ តមកទៀតមានស្រីៗមួយពួកផ្សេងទៀតកាន់គ្រឿងប្រដាប់ស្ដេចធ្វើពីមាស និងប្រាក់់និងគ្រឿងលំអទាំងអស់សុទ្ធសឹងតែជារបស់ ប្លែកៗ ។ តពីនោះមានស្រីៗមួយពួកទៀតដែលជារាជអង្គរក្សដើរកាន់លំពែងនិងខែល ។ តមកទៀតគឺរទេះពពែ រទេះសេះ ដែល សុទ្ធសឹងតុបតែងដោយគ្រឿងមាស។ពួកក្សត្រនិងពួកនាម៉ឺនសព្វមុខមន្ត្រីសុទ្ធតែជិះដំរីដែលគេមើពីចម្ងាយមកឃើញតែក្លស់ពណ៌ ក្រហមច្រើនសន្ធឹកសន្ធាប់ ។ បន្ទាប់ពីពួកនេះ គឺមហេសីនិងស្នំរបស់ព្រះរាជាដែលជិះគ្រែស្នែង រទេះសេះ និងដំរី ហើយមាន ក្លស់ ជាងមួយរយលាបទឹកមាស។ចុងក្រោយបង្អស់គឺព្រះរាជាដែលគង់ឈរលើដំរីហើយទ្រង់កាន់ព្រះខាន់ភ្លុកដំរីនេះសុទ្ធសឹងតែស្រោប មាសដែរ។ឯក្លស់បាំងព្រះរាជាមានជាងម្ភៃជាក្លស់សចំរុះពណ៌មាសហើយមានដងក៏ស្រោបមាសទៀត។មានដំរីដទៃទៀតជាច្រើន ដើរអមដំណើរព្រះអង្គ ហើយមានទាហានដទៃទៀតតាមការពារព្រះអង្គ។ ជនណាដែលឃើញព្រះរាជាហើយត្រូវតែលុត ជង្គង់ ហើយអោនក្បាលដល់ដី។

     ២. អំណាចព្រះរាជា

      ដោយលទ្ធិទេវរាជអំណាចរបស់ព្រះរាជាមានប្រភពចេញមកពីអាទិទេព។ ព្រះអង្គមានអំណាចលើដីធ្លីទាំងអស់ : ការលក់ការ ប្ដូរ ឬ ការធ្វើអំណោយដី ត្រូវតែមានសេចក្ដីយល់ព្រមពីព្រះអង្គទើបបាន ។ ព្រះរាជាមានអំណាចទូលំទូលាយណាស់ : ព្រះអង្គជា អ្នកធ្វើច្បាប់ ជាអ្នកជ្រើសរើសមន្ត្រីជាន់ខ្ពស់ជា[[អគ្គបញ្ជាការនៃកងទ័ព ជាអ្នកកាន់កាប់នយោបាយក្រៅប្រទេស (ពួករាជទូត បរ ទេសត្រូវមកបង្គំគាល់ចំពោះព្រះអង្គ) ជាអ្នកកាត់សេចក្ដី(ប្រសិនបើរាស្ត្រណាចង់)ជាមេសាសនា(តែងតាំងពួកបព្វជិត ជាន់ខ្ពស់ និងធ្វើអធិបតីក្នុងពិធីសាសនាផ្សេងៗ) ជាអ្នកការ ពារប្រទេសមិនអោយសត្រូវយាយីពីខាងក្រៅ និងរ៉ាប់រងអោយមាន សន្តិភាព នៅខាងក្នុង ។ គួរកត់សំគាល់ថាព្រះរាជាមិនគ្រាន់តែមាននាមថា ជាអគ្គបញ្ជាការតែប៉ុណ្ណោះទេ ប៉ុន្តែព្រះអង្គជា មេទ័ពដឹកនាំទ័ព ចេញទៅប្រយុទ្ធជាមួយសត្រូវនៅក្នុងសមរភូមិតែម្ដង។ អត្ថបទសិលាចារឹកជាច្រើនបានកោតសរសើរចំពោះ គុណសម្បត្តិយោធា របស់ព្រះរាជាថាសុទ្ធសឹងតែមានតេជដៃខ្លាំងពូកែមានជ័យជំនះលើសត្រូវជានិច្ច។នេះជាតម្រាប់ល្អមួយសម្រាប់ពលទាហានដែល កាន់ តែមានចិត្តក្លាហានក្នុងការប្រយុទ្ធការពារទឹកដីក្ដី ក្នុងចម្បាំងវាតអំណាចវាតទឹកដីតាមលទ្ធិទេវវាជក្ដី។ រូបចម្លាក់លើជញ្ជាំង ប្រាសាទ (អង្គរវត្តនិងបាយ័ន) បានបង្ហាញអោយឃើញថាទ័ពខ្មែរជំនាន់នោះមានពលថ្មើរជើងពលសេះ ពលដំរីនិង ពលជើងទឹក និងបង្ហាញអោយឃើញថាមានពលសម្រាប់ផ្ដល់ស្បៀងថែមទៀតផង។ ម្យ៉ាងទៀតបើតាមរូបចម្លាក់ដដែលនោះ ឃើញថាទ័ព ខ្មែរសម័យនោះច្បាស់ជាមានរបៀបរៀបរយនិងវិន័យថ្លៃថ្នូរណាស់។ សិលាចារឹកវិញបានបញ្ជាក់ថាការបះបោរ ទាំងឡាយត្រូវ បានបង្ក្រាបយ៉ាងតឹងរឹង ជាទីបំផុត ឯទាហានដែលមានគុណបំណាច់ចំពោះជាតិត្រូវបានលើកតំកើងជាអតិបរមា (ករណីសញ្ជក ទាំង៤របស់ស្រីន្ទកុមារ បុត្រជ័យវរ្ម័នទី៧) ដោយមានការកសាងរូបបដិមា និងប្រាសាទសំរាប់រំលឹកគុណ។ ការដែលបង្ហាញអោយ ឃើញថា ព្រះរាជាសម័យអង្គរមានអំណាចទូលំទូលាយនោះ ពុំមែនមានន័យថាព្រះអង្គជាអ្នកកាន់អំណាចផ្ដាច់ការទេ ព្រោះ ព្រះអង្គត្រូវគោរពវិន័យវណ្ណៈក្សត្រិយ៍ គោរពសិក្ខាបទសាសនា បានសេចក្ដីថាព្រះអង្គត្រូវប្រកបដោយទសពិធរាជធម៌។ សិលាចា រឹកព្រះគោ ស្លោកទី៣បាននិយាយពីព្រះបាទឥន្ទ្រវរ្ម័នទី១ថា: ស្រីឥន្ទ្រវរ្ម័នធ្វើអោយប្រជារាស្ត្រសម្បូណ៌សប្បាយដោយ ការប្រតិ បត្តិនូវ វិន័យទាំង៣ប្រការ ។ ចំពោះប្រជារាស្ត្រព្រះរាជាតែងមានព្រះហឬទ័យអាណិតមេត្តា និងប្រកបដោយយុត្តិធម៌ជានិច្ច។ ព្រះបាទជ័យវរ្ម័នទ៏៧ទ្រង់បានខិតខំធ្វើអោយបានសំរេចឧត្តមគតិនេះ ដោយបានទទួលឥទ្ធិពលយ៉ាងខ្លាំងពីព្រះពុទ្ធសាសនា។ សិលា ចារឹកមន្ទីរពេទ្យរបស់ព្រះអង្គបានចែងថា: ជំងឺរបស់ប្រជារាស្ត្រធ្វើអោយព្រះអង្គឈឺចាប់ជាង ជំងឺផ្ទាល់ព្រះអង្គទៅទៀត ព្រោះថាគឺ សេចក្ដីឈឺចាប់សាធារណៈនេះហើយជាសេចក្ដីឈឺចាប់របស់ព្រះឬាជាទាំងឡាយ ពុំមែនសេចក្ដីឈឺចាប់ផ្ទាល់ទេដែល ធ្វើអោយ ព្រះអង្គឈឺចាប់។

     ៣. ការបន្តរាជសម្បត្តិ

    បើតាមគោលការណ៍ បុត្រច្បងអាចឡើងសោយរាជ្យស្នង ព្រះបិតា ប៉ុន្តែបើគ្មានបុត្រទេ ញាតិណាម្នាក់អាចឡើងសោយរាជ្យ បាន។ ចំពោះការបន្តរាជសម្បត្តិនេះ មានមតិពីរផ្ទុយគ្នា : អ្នកខ្លះយល់ថាមានតែញាតិជាប់ខ្សែខាងស្រីទៅនឹងព្រះរាជាទើបអាច ឡើងស្នងរាជ្យបាន អ្នកខ្លះទៀតយល់ផ្ទុយទៅវិញប៉ុន្តែបានបញ្ជាកក់ថាទាល់តែជាប់ញាតិខ្សែខាងស្រីជាមួយស្ដេច មុនឬត្រូវយក ក្សត្រីស្ត្រីណាមួយ ក្នុងគ្រួសារស្ដេចមុន ទើបាអាចទួលរាជសម្បត្តិបាន។ ក្នុងករណីដែលព្រះរាជាទទួលរាជសម្បត្តិហើយនៅតែ ក្មេងពេក នោះកិច្ចការរដ្ឋត្រូវបានព្រះរាជគ្រូជាអ្នកទទួលខុសត្រូវ។

    ៤. ពួកបរិវារ

    រូបចម្លាក់លើជញ្ជាំងប្រាសាទអង្គរវត្ត បង្ហាញព្រះបាទសូរ្យវរ្ម័នទី២គង់លើបល្លង្គទទួលគារវកិច្ចពីពួកបរិវារដែលមានជាអាទិពួក រាជវង្សានុវង្ស មន្ត្រីជាន់ខ្ពស់ទាំងខាងស៊ីវិលនិងខាងទាហាននិងបុគ្គលិកមួយចំនួនច្រើនសន្ធឹកសន្ធាប់ណាស់។ ព្រះរាជាគង់ក្នុងរាជ វាំងសង់ពីឈើ ។ លោកជីវតាក្វាន់មានការស្ញប់ស្ញែងយ៉ាងខ្លាំងចំពោះភាពរុងរឿងនិងប្រណីតភាពនៃរាជវាំងនេះជាពិសេសចំពោះ សាលសវនាការដែលមានបង្អួចមាស ហើយនៅខាងស្ដាំនិងខាងឆ្វេងមានសសរបួនជ្រុងមានដាំកញ្ចក់តំរៀបគ្នា ។ ល។

  • រដ្ឋបាល

       ១. រដ្ឋបាលកណ្ដាល

     ការគ្រប់គ្រងរដ្ឋត្រូវស្ថិតនៅក្នុងកណ្ដាប់ដៃរបស់អភិជនមួយក្រុមតូច។ តំណែងធំៗត្រូវបានទៅរាជវង្សានុវង្ស ឯតំណែងជា បុរោហិត អ្នកប្រារព្ធពិធីនៃទេវរាជ ព្រះរាជគ្រូត្រូវបានទៅសមាជិកត្រកូលព្រាហ្មណ៍ខ្លះដែលនិយមការ បន្តតំណែងដោយ រាប់ ញាតិតាមខ្សែស្រី។ វណ្ណៈក្សត្រិយ៍និងវណ្ណៈព្រាហ្មណ៍ជាវណ្ណៈខ្ពស់ស្ថិតដាច់ពីវណ្ណៈរាស្ត្រទូទៅគឺជាវណ្ណៈបញញវន្ត និងជាតំណាង អរិយធម៌ឥណ្ឌា។វណ្ណៈកំពូលទាំងពីរនេះច្រើនចងសម្ព័ន្ធមេត្រីជាមួយគ្នា។ព្រះរាជាទ្រង់ប្រទានសវនាការពីរដងក្នុងមួយថ្ងៃសម្រាប់ ដោះស្រាយកិច្ចការរដ្ឋ ។ ពួកនាម៉ឺនឬពួកប្រជារាស្ត្រដែលមានការចូលមកបង្គំគាល់ត្រូវរង់ចាំព្រះអង្គដោយអង្គុយផ្ទាល់ដី ។ ពេល ដែលព្រះអង្គយាងមកដល់ទាំងមន្ត្រីទាំងប្រជារាស្ត្រត្រូវលើកដៃប្រណម្យហើយអោនក្បាលដីដល់ ។ នៅក្នុងរដ្ឋបាលកណ្ដាល គេ ឃើញមានមន្ត្រីច្រើន មន្ត្រីជាន់ខ្ពស់ខ្លះមានមុខងារជាទីប្រឹក្សាខ្លះទៀតទទួលបន្ទុកធំៗ នៅក្នុងវាំងឬកាន់ទ័ព និងឈរត្រួតនៅតាម ខេត្តខណ្ឌ ឯមន្ត្រីជាន់ទាបត្រូវបានជ្រើសរើសដោយមន្ត្រីជាន់ខ្ពស់ហើយមាននាទីនៅបម្រើពួកនេះ។ សញ្ញាសក្ដិគេសំគាល់ដោយ ប្រភេទគ្រែស្នែង (មាសឬប្រាក់) និងចំនួនក្លស់ (ដងមាសឬដងប្រាក់) ។

      ២. រដ្ឋបាលភូមិភាគ

   នៅក្នុងរដ្ឋបាលភូមិភាគគេឃើញមានមន្ត្រីច្រើនជាន់ច្រើនថ្នាក់ទៀតគឺមានតាំងពីអធិការ(អាជ្ញារហ្លួង?)ចៅហ្វាយខេត្តមេស្រុក មេភូមិ មេឃ្លាំង មេខ្នង (?) មេត្រួត (មេការ?)។ ល ។ ស្ត្រីក៏មានមុខងារសំខាន់ណាស់ដែរ: ខ្លះធ្វើជាហោរាខ្លះទៀតធ្វើជាចៅក្រមក្នុង រាជវាំង ។ ចំពោះការធ្វើសច្ចាប្រណិធានរបស់មន្ត្រី ថាស្មោះត្រង់ចំពោះព្រះមហាក្សត្រនោះ គេមិនដឹងថានេះជាវិធាន ការទូទៅឬ គ្រាន់ តែជាមធ្យោបាយសម្រាប់ចងភ្ជាប់មន្ត្រីទៅនឹងព្រះរាជាកាលណាឡើងសោយរាជ្យមិនស្របច្បាប់?

  • វប្បធម៌និងសង្គម 

      គេអាចដឹងអំពីខ្មែរបុរាណតាមរយសិលាចារឹកជាច្រើន និងកំណត់ត្រារបស់ ជីវ តាក្វាន់។ ខ្មែរបុរាណពឹងផ្អែកយ៉ាងខ្លាំង ទៅ លើកសិកម្មដាំស្រូវ។ប្រជាកសិករដាំដុះស្រូវនៅតាមដងបឹងទន្លេសាបនិងនៅតាមទីទួលនានាពេលដែលមានទឹកជំនន់។ស្រែចំការ ស្រោចស្រពដោយទឹកបានពីបារាយណ៍អាងស្ដុកទឹកធំៗនិងអូរប្រលាយផងដែរ។ នៅតាមភូមិមានដាំដើមត្នោតដើមឈើហូបផ្លែ និងបន្លែបង្ការផងដែរ។ ត្រីជាប្រភពប្រូតេអ៊ីនចំបងគេ។ប្រជាជនកែច្នៃត្រីជាប្រហុក ឬអាំង ដុត ចំហុយត្រីដោយខ្ចប់នឹងស្លឹកចេក។ ស្រូវអង្ករ ជាប្រភពអាហារចំបងផងដែរ។ គេចិញ្ចឹមគោក្របី ជ្រូកមាន់ទានៅក្រោមផ្ទះព្រោះផ្ទះគេច្រើនសង់ជើងសរសេរដើម្បីការ ពារទឹកជំនន់។ ផ្ទះរបស់កសិករសង់នៅក្បែរវាលស្រែតាមជាយក្រុង ជញ្ជាំងផ្ទះធ្វើពីឫស្សីត្បាញ ដំបូលប្រក់ស្បូវ និងមានជើង សរសេរ។ ផ្ទះត្រូវបានចែកជា៣ផ្នែកដោយជញ្ជាំងឬស្សីត្បាញ ដោយមួយផ្នែកជាបន្ទប់ឪពុកម្ដាយ មួយផ្នែកជាបន្ទប់កូនស្រី និង មួយផ្នែកធំជាងគេជាបន្ទប់ទទួលភ្ញៀវ។ កូនប្រុសគ្មានបន្ទប់ផ្ទាល់ខ្លួនទេ ហេតុនេះគេត្រូវដេកនៅកន្លែងណាដែលខ្លួនរកបាន។ ផ្ទះបាយស្ថិតនៅផ្នែកខាងក្រោយផ្ទះឬក៏នៅក្នុងបន្ទប់មួយដាច់ដោយឡែក។ ព្រះមហាក្សត្រនិងពួកអភិជន រស់នៅក្នុងវាំង និង គេហដ្ឋាន ធំៗនៅទីក្រុង។ វាំងឬគេហដ្ឋានទាំងនោះធ្វើឡើងពីសារធាតុដូចគ្នានឹងផ្ទះប្រជាជន សមញ្ញដែរ តែខុសត្រង់ថា គេប្រើ ក្បឿង ធ្វើអំពីឈើ និងមានលំអដោយក្បាច់ប្រណិតៗ ព្រមទាំងមានបន្ទប់ច្រើន។ ប្រជារាស្ត្រសាមញ្ញស្លៀកសំពត់ដែលចុងខាង មុខត្រូវទាញ នៅចន្លោះជើងទាំងពីរ និងចងភ្ជាប់ទៅក្រោយដោយខ្សែក្រវាត់។ ពួកអភិជននិងព្រះមហាក្សត្រស្លៀកពាក់សាច់ក្រ ណាត់ ល្អៗប្រណិតថ្លៃៗ។ ស្ត្រីៗពាក់ចម្រៀកកំណាត់ដើម្បីដណ្ដប់ដើមទ្រូង រីឯស្ត្រីអភិជនមានកំណាត់វែងដែលគ្របដល់ស្មា។ ពួកបុរសនិងស្ត្រីពាក់ក្រមា ។ សាសនាសំខាន់គឺព្រហ្មញ្ញសាសនា បន្ទាប់មកសាសនាព្រះពុទ្ធក៏មានប្រជាប្រិយភាពដែរ។ ព្រះវិស្ណុនិងព្រះសិវគឺជាពួកទេវដែលគេនិយម ។

  • សាសនានិងលទ្ធិផ្សេងៗ

     ១.សាសនា

    នៅសម័យអង្គរ សាសនាមានមុខងារយ៉ាងសំខាន់ក្នុងនយោបាយប៉ុន្តែសាសនា នៃវណ្ណៈអ្នកដឹកនាំពុំដែលមានឯកភាពទេ គឺ តែផ្លាស់ប្ដូរទៅតាមចំណូលចិត្តរបស់បុគ្គលម្នាក់ៗ: ព្រះរាជាខ្លះកាន់សាសនាឥសូរ ព្រះរាជាខ្លះកាន់សាសនាព្រះវិស្ណុ ព្រះរាជាខ្លះ កាន់សាសនាព្រះព្រហ្មនិងខ្លះទៀតកាន់ព្រះពុទ្ធសាសនា។ ចំពោះហេតុការណ៍បែបនេះ លោក ស៊ីលវែង ឡឺវី (Sylvain Levi)ថាគឺ កើតមកពីរចនាសម្ព័ន្ធនៃសង្គមខ្មែរតែម្ដង។ យ៉ាងណាមិញ នៅសម័យនោះសាសនាត្រូវគេចាត់ទុកដូចទំនិញដែលគេចាត់ទុក ដូចទំនិញដែលគេនាំចូលឬជាវប្បធម៌ថ្លៃថ្នូរសម្រាប់តែព្រះរាជានិងពួកអភិជន ហើយមិនសូវជ្រួតជ្រាបចូលក្នុងស្រទាប់ទាបៗនៃ សង្គមដែល នៅតែថែរក្សាជំនឿលើអារក្សអ្នកតាជាដើម។ លោកជីវតាក្វាន់កាលមកស្រុកខ្មែរបានសង្កេតឃើញថាមាន មនុស្ស គោរពដុំ ថ្មដែល លោក ប៉ូល ប៉េលល្យ៉ូត (Paul Pelliot) ស្មានថា ជាលិង្គព្រះឥសូរតែតាមការពិតគឺថ្មអ្នកតានេះឯង។ ពីស.វ.ទី៩ដល់ ១១គណៈ សិវនិ យមមានឧត្តមភាពលើគណៈឯទៀតៗ ព្រោះព្រះរាជាភាគច្រើនបានចាត់ទុកថាជាសាសនាសម្រាប់រដ្ឋ ដោយការ ប្រារព្ធធ្វើ ពិធីទេវ រាជព្រះរាជាមានឋានៈស្មើអាទិទេព (ព្រះឥសូរ) ហើយមានសិវលិង្គជាតំណាងតំកលក្នុងប្រាសាទភ្នំ។ ប៉ុន្តែក្នុង រយៈពេលខាង លើនេះ គេបានសង្កេតឃើញថា ព្រះរាជាទាំងឡាយតែងបានយកព្រះហឬទ័យទុកដាក់ និងជួយឧបត្ថម្ភ ចំពោះ សាសនា ឯទៀតដែលបានរួមរស់ជាមួយកញនាយ៉ាងសុខដុមរមនា (Syncretisme religieux) ដែលមានសិលាចារឹកនិងរូបបដិមា អាចបញ្ជាក់បានយ៉ាងបរិបូណ៌លើកលែងតែ ក្នុងរជ្ជកាលរបស់ព្រះបាទឧទយទិត្យវរ្ម័នទី២ដែលមានការបះបោរបីលើក ហើយ ដែលគេ ឃើញពួកបះបោរដើរវាយកម្ទេចសិវលិង្គនិងទេវបដិមាចោល ។ នៅសតវត្សទី១២ គណៈវិស្ណុនិយម ត្រូវបានព្រះបាទ សូរ្យវរ្ម័នទី២ គោរពរាប់អានសម្បើមដូចមានប្រាសាទអង្គរវត្តជាសក្ខីភាពស្រាប់ ។ អង្គរវត្តមានទ្រង់ទ្រាយជាប្រាសាទភ្នំដដែល ប៉ុន្តែគឺសម្រាប់តំកល់វិស្ណុបដិមាទៅវិញរីឯក្បាច់រចនាក៏សុទ្ធ តែទៅតាមបែបវិស្ណុនិយមទាំងអស់ (រូបចម្លាក់រឿងរាមកេរ្តិ៍ រឿង មហាភារតៈ រឿងកកូរសមុទ្រទឹកដោះ ។ ល ។) ។ ហេតុបានជាដូច្នេះព្រោះក្នុងពេលជាមួយគ្នានៅក្នុងប្រទេសឯទៀតក៏មាន ការ និយមគោរពព្រះវិស្ណុនេះដូចគ្នាដែរ ។ តពីនេះទៅ គេឃើញថាពុទ្ធសាសនាមហាយានដែលបាននាំចូលមកតាំងពីសម័យចេនឡា (ស.វ.ទី៨) ហើយដែលបានព្រះបាទសូរ្យវរ្ម័នទី១កាន់ម្ដងរួចហើយ (ស.វ.ទី១១) ត្រូវបានព្រះរាជាលើកតំកើងជាសាសនាសម្រាប់ រដ្ឋ តែម្ដងជាពិសេសក្នុងរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី៧។ ប្រាសាទបាយ័នដែលព្រះអង្គសាងឡើងនៅមានទ្រង់ទ្រាយជាប្រាសាទភ្នំ ហើយស្ថិតនៅកណ្ដាលរាជធានីដដែល តែរូបតំណាងព្រះរាជាគឺជាពុទ្ធបដិមាទៅវិញ (ពុទ្ធរាជ)។ហេតុអ្វីបានជាមានការប្រែប្រួល យ៉ាងនេះ?ត្រង់នេះគួរគប្បីជ្រាបថាការវាយយកបានក្រុងអង្គរដោយទ័ពចាមនៅគ>ស.១១៧៧ ហើយជាលើកទី១ផងនោះជាអន្លូង មួយយ៉ាងធ្ងន់វាយទៅលើលទ្ធិទេវរាជ ។ ប្រជារាស្ត្រទំនងជាចង់លែងជឿទៅលើប្រសិទ្ធភាពនៃលទ្ធិនេះទៀតហើយ ក៏ប៉ុន្តែពួក ព្រាហ្មណ៍ជាបរិវារនៅមានឥទ្ធិពលខ្លាំងក្លាណាស់នៅឡើយ ទើបព្រះបាទជ័យវរ្ម័នទី៧ទ្រង់ឈ្វេងយល់ថាត្រូវតែរក្សាទុករបស់ចាស់ ខ្លះ(មិនអាចកម្ចាត់ចោលភ្លាមៗបានទេ) ហើយយករបស់ថ្មីខ្លះមកប្រើដើម្បីអោយមានសង្ឃឹមដល់ប្រជារាស្ត្រដោយផ្សំធាតុ សិវ និយម ខ្លះ (ប្រាសាទភ្នំ) និងពុទ្ធនិយមខ្លះ (ពុទ្ធរាជ)។ ដូច្នេះយើងឃើញថាពុទ្ធសាសនាមហាយានបានមកដល់ទាន់ពេលវេលដើម្បី ស្រោចស្រង់ជាតិអោយមានពន្លឺឡើងវិញក្រោយព្រឹត្តិការណ៍១១៧៧ ។ ដែលព្រះបាទជ័យវរ្ម័នទី៧ហ៊ានយកលទ្ធិនេះមកប្រើ ព្រោះ ពេលនោះពុទ្ធសាសនិកក៏មានកាន់តែច្រើនណាស់ហើយ ហើយម្យ៉ាងទៀតលទ្ធិនេះជាលទ្ធិបែបមនុស្សនិយម មានទំនោរទោរ ទៅរកជីវភាពប្រជារាស្ត្រទូទៅដូច រូបចម្លាក់នៅលើជញ្ជាំងប្រាសាទបាយ័នជាសក្ខីភាពស្រាប់ហើយដើម្បីបង្ហាញអោយឃើញនូវ ព្រះហឬ ទ័យមេត្តាករុណាចំពោះប្រាជារាស្ត្រនេះ ព្រះអង្គទ្រង់បានកសាងមន្ទីពេទ្យ១០២សម្រាប់ជនទាំង៤វណ្ណៈចូលព្យាបាល ជំងឺបានដូចៗគ្នា។ ទាំងនេះសអោយឃើញថា នៅចំពោះប្រជារាស្ត្រលទ្ធិពុទ្ធសាសនាមហាយានមានសមត្ថភាព មិនចាញ់លទ្ធិទេវ រាជទេគឺមានសមត្ថភាពការពារស្រោចស្រង់និងបំរើរាស្ត្របានដូចគ្នា។តែអកុសល ការផ្លាស់ប្ដូរសាសនានៅតែមានបន្តទៅទៀត។ ព្រះបាទជ័យវរ្ម័នទី៨ត្រឡប់ទៅរកសិវនិយមវិញ ដែលជាហេតុបណ្ដាលអោយមានប្រតិកម្មយ៉ាងខ្លាំងក្លាពីពួកព្រាហ្មណ៍ប្រឆាំង នឹងពុទ្ធសាសនារហូតដល់មានការវាយកម្ទេចឬកោសលុបព្រះពុទ្ធបដិមាចោល ។ ស្ថានការណ៍បែបនេះទំនងជាមានសភាពរ៉ាំរ៉ៃ រហូតដល់ បដិវត្តន៍នាយត្រសក់ផ្អែមដែលបានយកពុទ្ធសាសនាហីនយានមកជំនួសជាស្ថាពររហូតមកដល់សព្វថ្ងៃនេះ។

      ២. លទ្ធិបុគ្គលនិយម

      ពីស.វ.ទី៩ ដល់ស.វ.ទី១២គេឃើញមានការកសាងរូបបដិមាជាច្រើននៃទេវ-ទេវីឬ ពោធិសត្វប៉ុន្តែរូបបដិមាទាំងនោះពុំមែន តំណាង ទេវ-ទេវីឬពោធិសត្វចំៗទាំងអស់ទេ មួយភាគធំជាតំណាងព្រះរាជា រាជវង្សានុវង្ស រាជគ្រូឬជនដែលមានគុណចំពោះជាតិ ដែលគេលើកតំកើងអោយមានឋានៈស្មើទេវ-ទេវី ឬ ពោធិសត្វ ។ ឈ្មោះនៃរូបបដិមាទាំងនោះសុទ្ធតែកើតឡើងដោយការផ្សំនាម ផ្ទាល់នៃបុគ្គលដែលគេគោរពជាមួយនឹងនាមទេវ-ទេវឬពោធិសត្វ ។ គួរគប្បីសង្កេតថា លទ្ធិបុគ្គលនិយមនេះមានសភាពរុង រឿង យ៉ាងខ្លាំងនៅចុងស.វ.ទី១២។យ៉ាងណាមិញ សិលាចារឹកភិមានាកាសបាននិយាយថាព្រះនាងជ័យទេវីអគ្គមហេសីរបស់ព្រះបាទ ជ័យវរ្ម័នទី៧ បានសាងនៅគ្រប់ទិសទីនូវរូបបដិមានៃព្រះបិតាព្រះមាតា បងប្អូនញាតិមិត្តដែលព្រះនាងបានស្គាល់ច្បាស់ឬគ្រាន់តែ ឮគេនិយាយប្រាប់ ។ ម្យ៉ាងទៀតក្រោយពីព្រះនាងចូលទីវង្គតទៅ បងស្រីរបស់ព្រះនាងនាមឥន្ទ្រទេវី បានសាងរូប បដិមារបស់ព្រះ នាងយ៉ាងច្រើន របស់ព្រះរាជានិងរបស់ព្រះនាងផ្ទាល់នៅពាសពេញទីក្រុង

     លទ្ធិទេវរាជបានផ្ដល់អោយព្រះរាជានូវឋានៈអាទិទេពប៉ុន្តែអាទិទេពនេះមិនមែនស្ថិតដាច់ពីមនុស្សលោកទេព្រះអង្គនៅជាមួយ មនុស្សហើយមានការមើលមុខទុក្ខរបស់ប្រជារាស្ត្រថែមទៀតផង។ ដូច្នេះដើម្បីបង្ហាញអោយឃើញថាព្រះអង្គ មានមហិទ្ធិរិទ្ធិខ្លាំង ពូកែសមឋានៈជាអាទិទេពមែននោះ ព្រះអង្គត្រូវខិតខំធ្វើយ៉ាងណាអោយប្រជារាស្ត្របានស្គាល់នូវភាពសម្បូរណ៍សប្បាយរុងរឿង យ៉ាងពិតប្រាកដ។ដោយហេតុនោះព្រះអង្គត្រូវធ្វើយ៉ាងណាអោយកសិកម្មលូតលាស់ជាអតិបរិមាគឺត្រូវធ្វើអោយមានទឹកបរិបូណ៌ មិនបាច់ពឹងពាក់ទៅលើទឹកភ្លៀងទៀត ដោយការកសាងបារាយណ៍ធំៗដែលមានសល់ខ្លះរហូតមកដល់សព្វថ្ងៃនេះផង។ កិច្ចការ នេះ រាស្ត្របានរួបរួមគ្នាបំពេញដោយស្មោះស្ម័គ្រជាទីបំផុត ព្រោះមានជំនឿយ៉ាងមាំទៅលើលទ្ធិទេវរាជ ដែលមានប្រសិទ្ធភាពអាច ធ្វើការបង្រួបបង្រួមជាតិផងរំដោះប្រទេសជាតិ អោយរួចផុតពីបរទេសផង។ បើតាមលោកជីវតាក្វាន់ ខ្មែរនៅសម័យនោះអាចធ្វើ ស្រែបាន៣ទៅ៤ដងក្នុងមួយឆ្នាំ។ លោក ហ្រង់រី ស្ទៀរលីង (Henri Stierlin)អ្នកឯកទេសជាតិស៊្វីសម្នាក់បានគន់គូរឃើញថានៅលើ ផ្ទៃដី១០០០គ.ម.ក្រឡានៅតំបន់អង្គរគេអាចផលិតស្រូវបានក្នុងមួយឆ្នាំប្រហែល១៥០០០០តោន ដែលអាចចិញ្ចឹម ប្រជាជានបាន ដល់ ទៅ៨០០០០០នាក់ ហើយនៅសល់៤០%ទៀតអាចនាំយកទៅផ្ដល់អោយតំបន់ផ្សេងទៀត។គឺការចម្រើនលូតលាស់ខាងសេដ្ឋ កិច្ចនេះហើយដែលអនុញ្ញាតអោយប្រជារាស្ត្រចូលរួមក្នុងការកសាងប្រាសាទតាមតំរូវការរបស់លទ្ធិទាំងពីរ គឺលទ្ធិទេវរាជនិងលទ្ធិ បុគ្គលនិយម ។ ដូច្នេះ ក្នុងស្ថាបត្យកម្មសម័យនោះគេសង្កេតឃើញមានប្រាសាទពីរបែប៖ ១.ប្រាសាទភ្នំជាប្រាសាទសង់លើឃឿន ច្រើនជាន់សម្រាប់លទ្ធិទេវរាជ (បាគង បាខែង បក្សីចាំក្រុង ប្រាសាទធំ មេបុណ្យខាងកើត ប្រែរូប តាកែវ បាពួន អង្គរវត្ត បាយ័ន)។ ២.ប្រាសាទសង់ទាបនឹងដីជាប្រាសាទសម្រាប់លទ្ធិបុគ្គលនិយម (ព្រះគោ លលៃ បន្ទាយឆ្មារ ព្រះខាន់ តាព្រហ្ម ។ ល ។)។ម្យ៉ាងទៀត គេបានសង្កេតឃើញថាពីរាជមួយទៅរាជមួយទៀតប្រាសាទមានទំហំកាន់តែធំឡើង ហើយកាន់តែច្រើនឡើង។ ត្រង់នេះបង្ហាញ អោយឃើញថា ព្រះរាជាអង្គរហាក់ដូចជាបានប្រណាំងប្រជែងក្នុងការលើកកិត្យានុភាពរបស់ព្រះអង្គ។ ចំពោះប្រាសាទដូចបាន រៀបរាប់រួចមកហើយនេះពុំមែនមានត្រឹមតែការកសាងហើយចប់នោះទេគឺប្រជារាស្ត្រមានការផ្គត់ផ្គង់នូវគ្រឿងប្រដាប់ប្រើប្រាស់ និងដង្វាយផ្សេងៗនិងមានភារៈត្រូវទៅនៅបម្រើនិងថៃរក្សាប្រាសាទទាំងនោះថែមទៀត។ ឧទាហរណ៍ោ: ដូចជាប្រាសាទតាព្រហ្ម កសាងឡើងនៅឆ្នាំ១១៨៦ដោយព្រះបាទជ័យវរ្ម័នទី៧សម្រាប់ឧទ្ទិសចំពោះវិញ្ញាណក្ខន្ធនៃព្រះមាតា និងព្រះគ្រូនិងបដិមារូបឯទៀត ចំនួន ២៦០ មានភូមិចំណុះ ៣១៤០ភូមិ (សម្រាប់ផ្គត់ផ្គង់ប្រដាប់ប្រើប្រាស់ និងដង្វាយផ្សេងៗ) មានមនុស្សនៅចាំបម្រើថែរក្សា ៧៩៣៦៥នាក់ (ក្នុងចំណោមនេះមាន១២៦៤០នាក់ ស្ថិតនៅក្នុងបរិវេណប្រាសាទជានិច្ច)។គ្រឿងប្រដាប់ប្រើប្រាស់ជាដង្វាយមាន: ចានមាសទម្ងន់ជាង៥តោន ចានប្រាក់មួយទម្ងន់ដូចគ្នា ពេជ្រទាំងគ្រាប់ធំ ៣៥គ្រាប់ ត្បូងមុត្តា៤០៦២០គ្រាប់ ត្បូងយ៉ាងល្អ ៤៥៤០ គ្រាប់ ផ្តិលមាសធំមួយ រនាំងស្រុកចិន៩៦៧ គ្រែធ្វើដោយសំពត់ល្អ ៥១២ ក្លស់៥២៣ ។ ចំពោះស្បៀងអាហារមាន: អង្ករ ស្ករ ទឹក ដោះគោ ប្រេង ទឹកឃ្មុំ ក្រមួន ខ្លឹមចន្ទន៍ កប៌ូរ គ្រឿងចីវរ ។ នេះចំពោះប្រាសាទតែមួយផង ឃើញថាការប្រើប្រាស់កម្លាំងមនុស្សនិង ទ្រព្យសម្បត្តិអស់យ៉ាងសន្ធឹកសន្ធាប់ទៅហើយ ចុះបើខ្មែរយើងមានប្រាសាទដល់ទៅរាប់ពាន់ តើតម្រូវការទាំងខាងកម្លាំងមនុស្ស ទាំងខាង ទ្រព្យសម្បត្តិមានដល់ប៉ុន្មាន? ចំពោះបញ្ហានេះប្រវត្តិវិទូជាច្រើនបានចាត់ទុកថា ការកសាងប្រាសាទរួមនិងចម្បាំងដ៏វែង ឆ្ងាយ (សូរ្យវរ្ម័នទី២វាយយួនផង ចាមផង មនផង) ជាកត្តាមួយនៃការធ្លាក់ចុះនៃអរិយធម៌អង្គរនេះឯង។

  • ប្រវត្តិសាស្ត្រ

      ១. ជ័យវរ្ម័នទី២ - ស្ថាបនិកអង្គរ

      ទិន្នន័យដំបូងលើព្រះបាទជ័យវរ្ម័នទី២បានមកពីសិលាចារឹកK.២៣៥នៅលើគោលចារឹកមួយនៅប្រាសាទស្ដុកកក់ធំ តំបន់ ឥសាន ប្រទេសថៃ។ ដោយចុះកាលបរិច្ឆេទ១០៥៣គ.ស.វាបានរាប់ឡើងវិញពីរសតវត្សកន្លះនៃការបំរើដែលសមាជិកនៃគ្រួសារ ស្ថាបនាប្រាសាទបានផ្ដល់ដល់រាជវាំងខ្មែរ ជាសំខាន់ជាអគ្គបព្វជិតនៃសាសនាព្រហ្មញ្ញខាងគណៈសិវ។

ឧទ្ទិសដល់ព្រះបាទយសោវរ្ម័ន

តាមរយៈការអត្ថាធិប្បាយចាស់ជាងគេមួយព្រះបាទជ័យវរ្ម័នទី២ត្រូវគេសន្មតថាជាព្រះអង្គម្ចាស់  មួយអង្គដែលបានរស់នៅរាជវាំងនៃរាជវង្សសៃលេន្ទ្រនៅជ្វា (ឥណ្ឌូនេស៊ីសម័យសព្វថ្ងៃនេះ) ហើយ  បាននាំមកស្រុកកំណើតវិញនូវសិល្បៈនិងវប្បធម៌នៃរាជវាំងសៃលេន្ទ្រជ្វាមកកាន់កម្ពុជា។ ទ្រឹស្ដី  បុរាណ នេះគឺត្រូវបានរំលឹកឡើងវិញដោយពួកអ្នកប្រាជ្ញសម័យថ្មីនេះ ដូចជាលោក ក្លូដ ហ្សាក់  (Claude Jacques) និងលោកម៉ៃឃើល វីខខឺរី (Michael Vickery) ដែលបានកត់សំគាល់ថា ខ្មែរបានហៅ  ជ្វា ពួកចាម អ្នកជិតខាងស្និទរបស់ពួកគេ។ បន្ថែមលើនេះទៀត ជីវិតនយោបាយ របស់ព្រះបាទ ជ័យ  វរ្ម័នបានចាប់ផ្ដើមនៅវ្យាធបុរ (ប្រហែលជាបន្ទាយព្រៃនគរ) នៅកម្ពុជាបូព៌ា ដែលបង្កើតឲ្យមានរយៈ ពេលយ៉ាងយូរដែលគួរឲជឿបានទាក់ទងជាមួយពួកគេ (បន្ថែមទៅលើការប្រយុទ្ធរប៉េះរប៉ោះតាមរយៈ សិលាចារឹកដែលប្រាប់ណែនាំ) ជាងការសំណាក់នៅយ៉ាងយូរនៅជ្វាដ៏ឆ្ងាយនោះ។ នៅទីបញ្ចប់ ប្រាសាទបុរាណៗជាច្រើន នៅលើភ្នំគូលែនបង្ហាញថាឥទ្ធិពលចាម (ឧ.ប្រាសាទដំរីក្រាប) និងជ្វា (ឧ.ដើមដំបូងនៃ ប្រាសាទភ្នំអារាមរោងចិន (Aram Rong Cen) និងប្រាសាទថ្មដប់ (Prasat Thmar Dap)) ទោះបីជាការរៀបចំខុសប្លែកពីគ្នារបស់ប្រាសាទហាក់បីដូចជាតាមបែបផែនខ្មែរក៏ដោយ។ បន្ទាប់មកទៀត ព្រះអង្គចុងក្រោយបានត្រលប់មកប្រទេសកំណើតរបស់ព្រះអង្គវិញ អតីតនគរចេនឡា ព្រះអង្គភ្លាមៗនោះបាន ក៏សាងឥទ្ធិពលរបស់ទ្រង់ ដោយធ្វើសញ្ជ័យជាបន្តបន្ទាប់នូវស្ដេចដែលកំពុងប្រណាំងប្រជែងទ្រង់ ហើយនៅឆ្នាំ៧៩០គ.ស.បាន ក្លាយជាព្រះមហាក្សត្រនៃនគរមួយហៅថា កម្ពុជា ដោយពួកជនជាតិខ្មែរ។ នៅប៉ុន្មានឆ្នាំជាបន្តៗ ព្រះអង្គបានពង្រីកទឹកដីទ្រង់ និងទីបញ្ចប់បានបង្កើតឡើងរាជធានីថ្មីរបស់ទ្រង់ នៅហរិហរាល័យក្បែរកូនក្រុងរលួសរបស់កម្ពុជាសម័យទំនើបនេះ។ ដោយ ហេតុនោះទ្រង់បានពន្លាតការស្ថាបនាអង្គរ ដែលត្រូវកើតឡើង១៥ គ.ម.ខ្លះទៅទិសពាយព្យ។ នៅឆ្នាំ៨០២ទ្រង់បានប្រកាស ព្រះអង្គឯងថាជាចក្រវរ្តិន៑ នៅក្នុងក្បួនរីត៍ដែលបកយកចេញពីប្រពៃណីឥណ្ឌាហិណ្ឌូ។ ដោយហេតុនេះហើយទ្រង់មិនត្រឹមតែ បានក្លាយ ជាអ្នកគ្រប់គ្រង ដែលមិនមានការប្រជែងដូច្នះនិងជ្រើសតាំងដោយទេវដែរ ក៏ប៉ុន្តែផងដែរក៏បានប្រកាសឯករាជ្យ នគររបស់ព្រះអង្គពីជ្វាក្នុងពេលដំណាលគ្នានោះដែរ។ព្រះបាទជ័យវរ្ម័នទី២បានសោយទីវង្គត់នៅឆ្នាំ៨៣៤គ.ស.ហើយព្រះអង្គ ត្រូវបាន ស្នងរាជ្យបន្តដោយព្រះបុត្រាព្រះអង្គ ព្រះបាទជ័យវរ្ម័នទី៣។ ព្រះបាទជ័យវរ្ម័នទី៣បានសោយទីវង្គត់នៅឆ្នាំ៨៧៧គ.ស. ហើយត្រូវបានស្នងរាជ្យបន្តដោយព្រះបាទឥន្ទ្រវរ្ម័នទី១ ។

    ២. យសោធរបុរ - ទីក្រុងអង្គរទីមួយ

ប្រាង្គបន្ទាយស្រី

ខ្មាន់ធ្នូជិះលើដំរី

ប្រាសាទតាកែវ

    ស្ដេចសោយរាជ្យបន្តបន្ទាប់ព្រះបាទជ័យវរ្ម័នទី២បានពង្រីកទឹកដីកម្ពុជាជាបន្តបន្ទាប់។ ព្រះបាទ ឥន្ទ្រវរ្ម័នទី១ (រជ្ជកាល៨៧៧-៨៨៩គ.ស.) បានរៀបចំពង្រីកនគរដោយគ្មានសឹកសង្គ្រាម ហើយព្រះ អង្គបានចាប់ផ្ដើមគម្រោងសំណង់ដ៏ស្កឹមស្កៃ អរគុណចំពោះភោគទ្រព្យដែល បានមកតាមរយៈ ពាណិជ្ជកម្មនិងកសិកម្ម ។ ជាបឋមគឺប្រាសាទព្រះគោនិងស្នាព្រះហស្ថទឹកបញ្ចូលស្រែ។ ព្រះអង្គ ត្រូវបន្ដដោយព្រះរាជបុត្ររបស់ព្រះអង្គ យសោវរ្ម័នទី១ (សោយរាជ្យ៨៨៩-៩១៥គ.ស.) ដែលបាន បង្កើតរាជធានីថ្មី យសោធរបុរ ទីក្រុងដំបូងនៃអង្គរ ។

    ប្រាសាទកណ្ដាលទីក្រុងត្រូវសាងឡើងនៅលើ[ភ្នំបាខែង] កូនភ្នំដែលកើតឡើង៦០ម .លើវាល ទំនាបដែលតាំងនៅអង្គរ ។ ក្រោមការដឹកនាំព្រះបាទយសោវរ្ម័នទី១ បារាយណ៍ខាងកើតក៏ត្រូវបាន បង្កើតឡើងផងដែរ គឺជាអាងទឹកដ៏ធំ៧.៥និង១.៨ គ.ម. ។

    នៅក្នុងការផ្ដើមនៃសតវត្សទី១០ នគរបានបែកបាក់គ្នា ។ ព្រះបាទជ័យវរ្ម័នទី៤ បានបង្កើតឡើង រាជធានីថ្មីនៅកោះកេរ្តិ៍ នៅចម្ងាយ១០០ គ.ម.បន្តិចភាគឦសាននៃអង្គរ។មានតែព្រះបាទរាជេន្ទ្រ វរ្ម័នទី២តែអង្គឯង(សោយរាជ្យ៩៤៤-៩៦៨គ.ស.)នៅក្នុងព្រះបរមរាជវាំងដែលបានវិលត្រឡប់មក យសោធរបុរវិញ ។ ព្រះអង្គបានកង្កើតឡើងនូវគ្រោងការណ៍សំណង់ដ៏ស្កឹមស្កៃម្ដងទៀត ក្នុងចំ ណោមស្ដេចដំបូងៗនិងបានសាងប្រាសាទជាបន្តបន្ទាប់នៅតំបន់អង្គរ មិនត្រឹមតែមេបុណ្យខាង កើតនៅលើកោះមួយនៅចំកណ្ដាលនៃបារាយណ៍ខាងកើតទេ ហើយប្រាសាទពុទ្ធនិយមនិងវត្តជា ច្រើន ក៏បានសាងឡើងដែរ។ នៅឆ្នាំ៩៥០គ.ស. សង្គ្រាមលើកទីមួយបានចូលរួមរវាងកម្ពុជានិងនគរ ចាម្ប៉ា នៅភាគខាងកើត (នៅវៀតណាមកណ្ដាលសម័យទំនើបនេះ)។

      ពីឆ្នាំ៩៦៨ដល់១០០១គ.ស. សោយរាជ្យដោយព្រះរាជបុត្រនៃព្រះបាទរាជេន្ទ្រវរ្ម័នទី២ គឺព្រះបាទ ជ័យវរ្ម័នទី៥។ បន្ទាប់ពីព្រះអង្គ បានធ្វើឲអង្គឯងក្លាយជាស្ដេចថ្មីលើព្រះអង្គម្ចាស់ដ៏ទៃៗទៀត ការគ្រប់ គ្រងរបស់ព្រះអង្គគឺជាជំនាន់ដ៏មានសន្តិភាពដ៏យូរអង្វែង ត្រូវបានកត់សម្គាល់ដោយភាព រុងរឿងនិង ការរីកសាយភាយវប្បធម៌ដូចផ្កា ។ ព្រះអង្គបានបង្កើតរាជធានីថ្មីក្បែងយសោធរបុរ ជយេន្ទ្រនគរី ។ នៅក្នុងរាជវាំងនៃព្រះបាទជ័យវរ្ម័នទី៥ដែលបានរស់នៅដោយពួកទស្សនវិទូ អ្នកប្រាជ្ញបណ្ឌិត និងសិល្បករ ។ ប្រាសាទថ្មីៗក៏ត្រូវកសាងឡើងផងដែរ៖ ប្រាសាទដែលសំខាន់ទាំងនេះគឺបន្ទាយស្រី ដែលបានចាត់ទុកថាជា ប្រាសាទមួយនៅអង្គរ ស្រស់ស្អាតនិងវិចិត្របំផុត និងប្រាសាទតាកែវ គឺជា ប្រាសាទសម័យអង្គរដំបូងទីមួយដែលបានសាងសង់រួចរាល់ដោយថ្មភក់ ។ បន្ទាប់ពីការសោយទីវង្គត របស់ព្រះបាទជ័យវរ្ម័នទី៥មានជម្លោះមួយទសវត្សបានបន្ត ។ ពួកស្ដេចដែលបានសោយរាជ្យ បាន ត្រឹមតែរយៈពេលពីរបីឆ្នាំ គឺត្រូវបានប្ដូរចេញដោយភាពហិង្សាជាបន្តបន្ទាប់ ដោយអ្នកស្នងរាជ្យរបស់ពួកទ្រង់រហូតនៅទីបំផុត ព្រះបាទសូរ្យវរ្ម័នទី១ (សោយរាជ្យ ១០១០-១០៥០គ.ស.) បានទទួលបានរាជ្យបល្ល័ង្ក ។ ក្រោមការដឹកនាំរបស់ ព្រះអង្គត្រូវបានកត់ សំគាល់ដោយការប៉ុនប៉ងដដែលៗ ដោយពួកសត្រូវរបស់ព្រះអង្គដើម្បីផ្ដួលរំលំព្រះអង្គ ដោយតាមរយៈការសញ្ជ័យយោធាជា ច្រើនលើក ។ នៅភាគខាងលិចព្រះអង្គបានពង្រីកនគរទៅកាន់លពបុរីនៅក្នុងប្រទេសថៃសព្វថ្ងៃនេះ នៅភាគខាងត្បូងទៅដល់ បួរដីក្រៈ។ នៅអង្គរ សំណង់នៃបារាយណ៍ខាងលិចបានចាបផ្ដើមក្រោមការដឹកនាំរបស់ព្រះបាទសូរ្យវរ្ម័នទី១ ជាអាងទឹកដ៏ធំទីពីរ (៨គុណ នឹង២.២ គ.ម.) បន្ទាប់ពីបារាយណ៍ខាងកើត ។ គ្មាន នរណាម្នាក់ដឹងថាតើព្រះអង្គមាន បុត្រ រឺក៏ព្រះមហេសីទេ ។

     ៣. សូរ្យវរ្ម័នទី២ - អង្គរវត្ត

ព្រះសង្ឃពុទ្ធសាសនានៅអង្គរវត្ត

     សតវត្សទី១១គឺពេលមួយនៃជម្លោះនិងការតស៊ូដណ្ដើមអំណាចគ្នាយ៉ាងឃោរឃៅ។មានតែ ព្រះបាទសូរ្យវរ្ម័នទី២ទេ (សោយរាជ្យ១១១៣-១១៥០)គឺថានគរបានបង្រួបបង្រួមទាំងក្នុងប្រទេស និងបានពង្រីកទឹកដីទៅក្រៅប្រទេស។ ក្រោមការដឹកនាំរបស់ទ្រង់ ប្រាសាទដ៏ធំបំផុតនៃអង្គរត្រូវ បានសាងសង់ឡើននៅក្នុងរយៈពេល៣៧ឆ្នាំ៖ អង្គរវត្ត ឧទ្ទិសដល់ព្រះវិស្ណុ។ ព្រះបាទសូរ្យវរ្ម័នទី២ បាន ធ្វើសញ្ជ័យនគរមនហរិបុញ្ជ័យទៅខាងលិច(ប្រទេសថៃកណ្ដាលសព្វថ្ងៃនេះ)និងតំបន់កាន់ តែឆ្ងាយទៀតទៅភាគខាងលិចដល់ព្រំដែនរួមជាមួយនគរបាកាន (ភូមា សម័យទំនើប) នៅផ្នែក ខាងត្បូងទៀតដល់ទៀបកោះម៉ាឡេ(ស្ទើរកោះម៉ាឡេ)ចុះមកដល់នគរក្រហិ(ដែលប្រហែលត្រូវគ្នានឹងខេត្តនគរស្រីធម្មរាជថៃសម័យ ទំនើបនេះ)នៅភាគខាងកើតខេត្តចាម្ប៉ាភាគច្រើននិងប្រទេសមួយចំនួននៅភាគខាងជើងទាល់តែដល់ព្រំដែនភាគខាងត្បូងនៃឡាវ ទំនើបនេះ ។ ទីបញ្ចប់នៃ ព្រះបាទសូរ្យវរ្ម័នទី២គឺមិនច្បាស់លាស់សោះ។សិលាចារឹកចុងក្រោយបង្អស់ដែលបានរំលឹកដល់ព្រះនាម របស់ព្រះអង្គនៅក្នុងទំនាក់ទំនងជាមួយការលុកលុយវៀតណាមដែលបានរៀបផែនការហើយគឺពីឆ្នាំ១១៤៥។ព្រះអង្គបានសុគត កំឡុងបេសកកម្មយោធាដែលបរាជ័យនៅលើទឹកដីដាយវៀតនៅក្បែរៗឆ្នាំ១១៤៥និង១១៥០ ។ នោះហើយបានបន្ត នៅសម័យ កាលផ្សេងមួយផ្សេងទៀតដែលពួកស្ដេចបានសោយរាជ្យក្នុងរយៈពេលខ្លីនិងត្រូវផ្ដួលរំលំដោយហិង្សាដោយអ្នកស្នងរាជ្យបន្តពួក ទ្រង់។ នៅទីបំផុតនៅឆ្នាំ១១៧៧ កម្ពុជាត្រូវទទួលបរាជ័យនៅក្នុងសមរភូមិជើងទឹកនៅបឹងទន្លេសាបដោយកងទ័ពចាមនិងត្រូវបាន ចូលរួមដោយខេត្តមួយរបស់ចាម្ប៉ា ។

  • សង្គ្រាមរវាងខ្មែរនិងនគរចាម្ប៉ា

     តាមសិលាចារិកខ្មែរ និងកំណត់ឯកសារប្រវត្តិសាស្ត្រចិនជំនាន់ដើម យើងកត់សំគាល់ឃើញថា ប្រទេសខ្មែរតែងតែជួបប្រទះ ធ្វើសង្គ្រាមតទល់ជាមួយនឹងនគរចាម្ប៉ាជាញឹកញាប់ ។ ពីព្រោះតែនៅអាស៊ីអាគ្នេយ៍សម័យនោះ កម្លាំងឬជនជាតិសាសន៍ ដែល ប្រឈមមុខគ្នា មានតែខ្មែរនិងចាមប៉ុណ្ណោះ ។ សង្គ្រាមនេះ ជាសង្គ្រាមវាតទឹកដី វាតអំណាច វាតឥទ្ធិពល ដែលនាំមកនូវផល អាក្រក់ មហន្តរាយយ៉ាងធ្ងន់ធ្ងរបំផុត ដល់ជោគវាសនាប្រទេសចាម្ប៉ា ។

      ១. ដើមកំណើតនគរចាម្ប៉ា

     ជនជាតិចាមមានដើមកំណើតចេញមកពីជនជាតិជ្វា ឬម៉ាឡេ និងប៉ូឡេណេស៊ី ដែលរស់នៅក្នុងភូមិភាគ ប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ីបច្ចុប្បន្ននេះ។ នៅដើមសតវត្សទី១នៃគ្រិស្តសករាជ ជនជាតិចាមដែលមានឈ្មោះល្បីល្បាញ ជាអ្នកប៉ិនប្រសប់ ខាងធ្វើដំណើរតាមសមុទ្រ បាននាំគ្នាមកកាន់កាប់ទឹកដីចន្លោះ ជួរភ្នំអណ្ណាម និងសមុទ្រ។ ព្រំប្រទល់ខាងជើងជាប់នឹងទឹកដីខេត្ត ចិនតុងកឹង និងខាងត្បូងជាប់នឹងទឹកដីខ្មែរកម្ពុជាក្រោម។ គឺជាច្រកទឹកដីមួយចង្អៀត ដោយមានរបាំងធម្មជាតិ (ជួរភ្នំអណ្ណាម) ឃាំងជាប់នៅទិសខាងលិចនិងខាងកើត(សមុទ្រចិន)។ក្នុងសតវត្សទី២នៃគ្រិស្តសករាជ ជនជាតិចាមបានរៀបចំទឹកដីនេះអោយ ក្លាយទៅជានគរមួយមានឈ្មោះនគរចាម្ប៉ាដែលអ្នកដំណើរចិនដាក់ឈ្មោះថាលីនយី។ ជាដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន នគរ ចាម្ប៉ាបានទទួលឥទ្ធិពលអំពីឥណ្ឌាហើយគោរពបូជាព្រហ្មញ្ញសាសនា។ ព្រះមហាក្សត្រចាមទាំងប៉ុន្មានតែងតែប្រកាសតាំងខ្លួន ចុះមកពីព្រះសិវ ឬ ព្រះឥសូរ។

    ២. បុព្វហេតុសង្គ្រាមខ្មែរនិងចាម្ប៉ា

ដោយទឹកដីរបស់ខ្លួនត្រូវចង្អៀតតូច ដោយប្រជាជនចេះតែកើនឡើងចំនួន ហើយម្យ៉ាងទៀតដោយសារនៅទិសខាងលិច មាន ជញ្ជាំងភ្នំអណ្ណាមយ៉ាងខ្ពស់ស្កឹមស្កៃមិនអាចឆ្លងកាត់បាន នគរចាម្ប៉ាគ្មានមធ្យោបាយអ្វីក្រៅអំពីវាតទឹកដីចុះទៅក្រោម ឬឡើង ទៅលើឡើយ ។ ពីសតវត្សទី៣ទៅទី៤នៃគ្រិស្តសករាជ បានពង្រឹងកម្លាំងទាំងអស់វាយលុកប្រហារដណ្ដើមយកខេត្តចិនតុងកឹង។ តែសង្គ្រាមនេះហាក់ដូចជាមិនបាននាំមកនូវជោគជ័យដល់នគរចាម្ប៉ាទេ។ ជនជាតិយួនបានវាយតបវិញ ធ្វើអោយចាមទប់មិន បាន ហើយដកឃ្លារើរាជធានីឥន្ទ្របុរចុះមកតាំងទីនៅឯប៉ាន់ដុរ៉ាង () ។ បន្ទាប់មក រាជធានីចាមត្រូវលើកមកនៅកាវធារ៉ា () ។ មិនតែប៉ុណ្ណោះជាច្រើនលើកច្រើនគ្រា នគរចាម្ប៉ាត្រូវពួកជ្វាចោរសមុទ្រលើកទ័ពតាមទូកសំពៅចូលមកលុកលុយ វាយប្រហារ កាប់សម្លាប់ ធ្វើបាបលួចប្លន់ ដុតបំផ្លិចបំផ្លាញជារឿយៗ ពីគ្រិស្តសករាជ៧៦៥ទៅ៧៨៧ ។ កងទ័ពចិនដែលត្រួតត្រានៅ តុងកឹង ក៏ធ្លាប់បានវាយកម្ទេចចាម្ប៉ាដាក់ជាចំណុះដែរ ។ បន្ទាប់មកក្នុងគ.ស.១០៤៥ កងទ័ពយួនបានយកជ័យជម្នះលើកងទ័ពចាម ដណ្ដើមយកបានព្រះរាជធានីឥន្ទ្របុរ ហើយលួចប្លន់យកអស់ភោគផងទ្រព្យសម្បត្តិធនធានរបស់ចាម ។ ក្នុងគ.ស.១០៦១ ទឹកដី ខេត្តបីរបស់ចាមត្រូវយួនកាត់យកមកបញ្ចូលធ្វើជាទឹកដីយួន។ គឺក្នុងស្ថានភាពដូច្នេះហើយ ដែលនគរចាម្ប៉ាត្រូវតែរកផ្លូវរកទិស រុលបុកវាយវាតទីទឹកដីចុះមកក្រោម ឬ មកខាងត្បូងសំដៅប្រទេសកម្ពូជា។ ដំបូង ការចុះតម្រង់ចូលមកក្នុងទឹកដីខ្មែរគ្មានលក្ខណៈ ជាការវាយប្រហារឬជាសង្គ្រាមទេ ។ គឺជាក្រុមចោរតូចតាចដែលនាំគ្នាមកលួចប្លន់ កាប់សម្លាប់ប្រជាពលរដ្ឋ ខ្មែរដើម្បីរករស់តែ ប៉ុណ្ណោះ។ គំនិតចង់វាតទឹកដីយកខេត្តខណ្ឌនគរខ្មែរហាក់ដូចជាមិនទាន់មានទេ។ ពួកក្រុមចោរចាមទាំងនោះជួនត្រូវព្រះមហា ក្សត្រខ្មែរវាយប្រហារដេញសម្លាប់កម្ទេចចោល ជួនត្រូវបានព្រះអង្គអនុញ្ញាតអោយរស់នៅលើទឹកដីខ្មែរដើម្បីបម្រើនយោបាយ និងផលប្រយោជន៍ខ្មែរ។ ប៉ុន្តែចូលមកដល់គ.ស.៨០៩ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី២ ដោយមានចាមមួយអង្គឈ្មោះពោរជាមេទ័ព ធំនគរចាម្ប៉ាបានលើកពលសេនាយោធាយ៉ាងគគ្រឹកគគ្រេងចូលមកវាយប្រហារនគរខ្មែរ។ តែកងទ័ពចាមត្រូវបរាជ័យបាក់បែក រត់ខ្ចាត់ ខ្ចាយ រលាយអស់ ។ វិបត្តិរវាងខ្មែរនិងចាម ក៏ចេះតែរីកធំឡើងជាលំដាប់តាមកាលវេលា។ ក្នុងគ.ស.៩៤៥-៩៤៦ វិវាទខ្មែរ-ចាមមានកម្រិតយ៉ាងខ្ពស់ខ្លាំងក្លាយផ្ទុះជាសង្គ្រាម ។ កងទ័ពខ្មែរក្រោមការដឹកនាំរបស់ព្រះមហាក្សត្រខ្មែរ ព្រះបាទរាជេន្ទ្រវរ្ម័នបាន វាយរុញច្រានកម្ចាត់កងទ័ពចាម វាយប្រយុទ្ធចូលលុកសម្រុកដល់នគរចាម្ប៉ា ហើយដណ្ដើមយកបានព្រះរាជធានី កាវធារ៉ា។ សិលាចារឹកចាមបានសរសេរចាររៀបរាប់អំពិសង្គ្រាមនេះ ដោយបញ្ជាក់ថាកងទ័ពខ្មែរបានលួចយករូប ព្រះបដិមាករ ព្រះនាង ភគវត្តីដែលធ្វើអំពីមាស ។ សង្គ្រាមនិងអធិករណ៍រវាងនគរខ្មែរនិងចាមមានរយៈពេលជាង៧៥ឆ្នាំ ។ តែក្នុងរយៈពេលចុងក្រោយ ដែលនគរចាម្ប៉ាទទួលការវាយប្រហារកៀបសង្កត់ យ៉ាងខ្លាំងពីសំណាក់យួន ចាម្ប៉ាហាក់ដូចជាងាកមក ស្វែងរកការគាំទ្រ ពី កម្ពុជាវិញ។

  • ជ័យវរ្ម័នទី៧ - អង្គរធំ

     

ប្រាសាទបាយ័ន

អនាគតព្រះបាទជ័យវរ្ម័នទី៧ (សោយរាជ្យ១១៨១-១២១៩)គឺមេទ័ពស្រាប់ដែលត្រូវជា ព្រះអង្គម្ចាស់ក្រោមអំណាចស្ដេចមុន។ បន្ទាប់ពីពួកចាមបានសញ្ជ័យយកបានអង្គរ ព្រះ អង្គបានប្រមូលកងទ័ពនិងដណ្ដើមយកមកវិញនូវរាជធានី យសោធរបុរ។ នៅឆ្នាំ១១៨១ ព្រះអង្គបានឡើងសោយរាជ្យនិងបន្តសង្គ្រាមប្រឆាំង នឹងនគរខាងកើតជិតខាងអស់រយៈ ពេល២២ឆ្នាំថែមទៀត រហូត ដល់ខ្មែរបានធ្វើចាម្ប៉ាបរាជ័យនៅឆ្នាំ១២០៣ និងបាន សញ្ជ័យទឹកដីដ៏ធំធេងរបស់ចាម្ប៉ា។

     ព្រះបាទជ័យវរ្ម័នទី៧ឈរជាស្ដេចដ៏អស្ចារ្យចុងក្រោយបង្អស់ នៃអង្គរមិនត្រឹមតែ ដោយសារសង្គ្រាមនឹងចាមបានជោគជ័យ ប៉ុណ្ណោះទេ ប៉ុន្តែក៏ដោយសារតែព្រះអង្គ គឺជាអ្នកដឹកនាំ ដែលមានចរិកលក្ខណៈមេត្តាចំពោះពួកស្ដេចស្នងរាជ្យមុនៗផ្ទាល់របស់ ព្រះអង្គ ពីព្រោះព្រះអង្គបានបង្រួប បង្រួមអាណាចក្រ និងខាងលើទាំងអស់នេះក៏ដោយសារតែគម្រោងសំណង់ទាំងនោះបានបន្ត ក្រោម រាជ្យរបស់ព្រះអង្គទៀត ។ រាជធានីថ្មីឥឡូវហៅថាអង្គរធំ (ន័យចំ: ទីក្រុង រឺ បុរីធំ) ត្រូវបានសាងឡើង។ នៅចំកណ្ដាល ព្រះ មហាក្សត្រ (ខ្លួនព្រះអង្គជាអ្នកកាន់ សាសនាព្រះពុទ្ធមហាយាន) បានសាងសង់ជាប្រាសាទរដ្ឋបាយ័នដែលមានប្រាង្គមានព្រះភក្ត្រ នៃពោធិសត្វអវលោកេស្វរៈ កម្ពស់មួយៗច្រើនម៉ែត្រ ដែលឆ្លាក់ចេញពីថ្ម ។ ប្រាសាទសំខាន់ថែមទៀតត្រូវបានសាងសងក្រោម ការដឹកនាំរបស់ព្រះបាទជ័យវរ្ម័នទី៧ គឺ តាព្រហ្ម បន្ទាយក្ដីនិងនាគព័ន្ធ ដូចគ្នានឹងអាងទឹកស្រះស្រង់។តាមបណ្ដាយ បណ្ដាញនៃផ្លូវ ដ៏ច្រើនគឺត្រូវបានក្រាល ដែលភ្ជាប់ក្រុងនីមួយៗនៃអាណាចក្រ។ សាលាសំណាក់១២១នៅតាមផ្លូវទាំងនោះត្រូវបានសាងឡើង សំរាប់ពួក ឈ្មួញ មន្ត្រីរាជការនិងអ្នកដំណើរ ។ មិនត្រឹមតែប៉ុណ្ណឹងទេ ព្រះអង្គបានកសាងមន្ទីរពេទ្យចំនួន១០២ទៀត ។

  • ជីវ តាក្វាន់ រឺ ចូវ តាគ័ន - ការរុងរឿងចុងក្រោយ

      បន្ទាប់ពីការសោយទីវង្គត់នៃព្រះបាទជ័យវរ្ម័នទី៧ទៅ ព្រះរាជបុត្ររបស់ព្រះអង្គ ព្រះបាទឥន្ទ្រវរ្ម័នទី២ (សោយរាជ្យ១២១៩- ១២៤៣) បានឡើងសោយរាជ្យបន្ត ។ ដូចព្រះបិតាព្រះអង្គ ទ្រង់គឺជាពុទ្ធសាសនិក និងបានបង្ហើយប្រាសាទជាបន្តបន្ទាប់ ដែល ផ្ដើមសង់ឡើងក្រោមរាជ្យបិតារបស់ព្រះអង្គ ។ ជាអ្នកសង្គ្រាមម្នាក់ ទ្រង់មានជ័យជំនះតិចណាស់។ នៅឆ្នាំ១២២០ ក្រោមការដាក់ សំពាធពីដាយវៀតដ៏មានអំណាចកំពុងតែកើនឡើង និងសម្ព័ន្ធមិត្តចាមរបស់វៀតណាម ខ្មែរបានដកទ័ពចេញពីខេត្តមួយចំនួន មុននឹងត្រូវធ្វើសញ្ជ័យពីចាម្ប៉ា ។ នៅភាគខាងលិច ពួកថៃដែលជាអ្នកនៅក្រោមអំណាចទ្រង់បានបះបោរ បង្កើតឡើងនគរថៃ ទីមួយនៅសុខោទ័យនិងបានរុញច្រានខ្មែរឲត្រលប់មកវិញ។ នៅក្នុងរយៈពេល២០០ឆ្នាំបន្តបន្ទាប់ ពួកថៃបានក្លាយជាពួកសត្រូវ ធំៗនៃកម្ពុជា ។ ព្រះបាទឥន្ទ្រវរ្ម័នទី២ត្រូវបានស្នងរាជ្យបន្តដោយព្រះបាទជ័យវរ្ម័នទី៨ (សោយរាជ្យ១២៤៣-១២៩៥) ។ ផ្ទុយនឹង ស្ដេចសោយរាជ្យមុនៗ ព្រះអង្គគឺជាអ្នកកាន់ព្រហ្មញ្ញសាសនានិងគឺជាអ្នកប្រឆាំងរុកគួនដល់ពុទ្ធសាសនា។ ព្រះអង្គបានបំផ្លិច បំផ្លាញរូបបដិមាព្រះពុទ្ធនៅក្នុងអាណាចក្រជាច្រើន (អ្នកបុរាណវិទ្យាបានប៉ាន់ប្រមាណចំនួនជាង១០,០០០ដែលក្នុងនោះមាន ស្លាកស្នាមតិចតួចដែលនៅសេសសល់) ហើយបានប្រែប្រាសាទពុទ្ធសាសនាទៅជាព្រហ្មញ្ញសាសនា។ ពីខាងក្រៅ អាណាចក្រ រងការគំរាមកំហែងនៅឆ្នាំ១២៨៣ដោយពួកម៉ុងហ្គោលក្រោមការដឹកនាំរបស់មេទ័ពសាហ្កាទូ(Sagatu)ម្នាក់នៃគូប៊ីឡៃខាន់ដែល ជួនកាលត្រូវគេស្គាល់ថាជា សុហ្កេទូ (Sogetu) រឺ សូឌុ (Sodu) ហើយនិងគឺជាចៅហ្វាយខេត្តគ័ងចូវ ប្រទេសចិន។ វាគឺទលសេនាតូច ចេញពីយុទ្ធនាការដ៏ធំប្រឆាំងទល់នឹងចាម្ប៉ានិងដាយវៀត។ ព្រះមហាក្សត្របានចៀសវាងសង្គ្រាមជាមួយសត្រូវដ៏មានឥទ្ធិពល របស់ព្រះអង្គ ដែលនៅពេលនេះបានគ្រប់គ្រងប្រទេសចិនទាំងមូល ដោយថ្វាយសួយសាអាករជាប្រចាំឆ្នាំទៅ កាន់ព្រះ ចៅ គូប៊ី ឡៃខាន់ ។ ការគ្រប់គ្រងរបស់ព្រះបាទជ័យវរ្ម័នទី៨បានបញ្ចប់នៅឆ្នាំ១២៩៥ដែលនៅពេលនោះ ព្រះអង្គទម្លាក់ដោយ ព្រះរាជ សណិសារទ្រង់ ព្រះបាទស្រីន្ទ្រវរ្ម័ន (ឥន្ទ្រវរ្ម័នទី៣) (សោយរាជ្យ១២៩៥-១៣០៩)។ ព្រះមហាក្សត្រថ្មីគឺជាអ្នកកាន់ពុទ្ធ សាសនាថេរ វាទ ជាការបង្រៀនពុទ្ធសាសនាដែលបានមកដល់អាស៊ីអាគ្នេយ៍មកពីស្រីលង្កា និងបានផ្សព្វផ្សាយជាបន្តបន្ទាប់ទូទាំង ភាគច្រើន នៃតំបន់ ។

    នៅខែសីហា១២៩៦ ទូតចិន ជីវ តាក្វាន់បានមកដល់អង្គរ និងបានស្នាក់នៅក្នុងវាំងនៃស្ដេចស្រីន្ទ្រវរ្ម័នរហូតដល់ខែ កក្កដា ១២៩៧។ លោកក៏មិនមែនជាអ្នកទីមួយហើយក៏មិនមែនជាអ្នកតំណាងចិនចុងក្រោយមកទស្សនកិច្ចកម្ពុជាដែរ។យ៉ាងណាមិញ សំណាក់នៅរបស់គាត់គឺគួរឲកត់សំគាល់ពីព្រោះតែ ជីវ តាក្វាន់ ក្រោយមកទៀតបានសរសេររបាយការណ៍លំអិត ទៅលើជីវភាព នៅអង្គរ ។ គំនូរពិពណ៌នារូបភាពរបស់លោកគឺមួយក្នុងចំណោមប្រភពដ៏សំខាន់ៗបំផុត នៅសម័យសព្វថ្ងៃនេះដើម្បីស្វែងយល់ អំពីប្រវត្តិសាស្ត្រអង្គរ ។ តាមរយៈការពិពណ៌នាអំពីមហាប្រាសាទមួយចំនួន (បាយ័ន បាពួន អង្គរវត្ត សម្រាប់ក្នុងនោះដែរយើង សូមថ្លែង អំណរគុណដល់លោកចំពោះដំណឹងដែរថាប្រាង្គនៃបាយ័នក្នុងពេលនោះបានស្រោបដោយមាស ) អត្ថបទនេះក៏ផ្ដល់ នូវពត៌មានដ៏មានតម្លៃផងដែរលើជីវភាពប្រចាំថ្ងៃនិងទម្លាប់នៃពួកអ្នកស្រុកអង្គរ ។

  • ការធ្លាក់ចុះនិងចុងបញ្ចប់អង្គរ

រ.១៣០០គ.ស. ដែលបង្ហាញ អាណាចក្រខ្មែរ ជាព៌ណក្រហម នគរល្វោជាព៌ណខៀវខ្ចី  អាណា ចក្រសុខោទ័យ  ជាព៌ណទឹកក្រូច  ចាម្ប៉ាជាព៌ណលឿង  ដាយវៀត ជាព៌ណខៀវ និងនគរ ស្រែមួយ លាន ជាព៌ណស្វាយ

      មានកំណត់ត្រាប្រវត្តិសាស្ត្របន្តិចបន្តួចពីសម័យបន្តបន្ទាប់ពីរជ្ជកាលព្រះបាទស្រីន្ទ្រវរ្ម័ន។សិលា ចារឹកដែលគេស្គាល់ចុងក្រោយលើស្ដម្ភមួយគឺមកពីឆ្នាំ១៣២៧។គ្មានប្រាសាទធំៗ បន្ថែមទៀតត្រូវ បានកសាងឡើងទេ។ ពួកអ្នកប្រវត្តិវិទូសង្ស័យ លើជំនាប់ជាមួយការកាន់ ពុទ្ធសាសនាថេរវាទរបស់ ព្រះរាជា៖ដូច្នេះ ពួកព្រះរាជាទាំងនោះលែងចាត់ថាជាទេវរាជទៀតហើយ ហើយនិងគ្មានតម្រូវការ សង់ប្រាសាទធំសំរាប់ព្រះរាជាទេ រឺក៏សំរាប់ទេវមួយណាក្រោមការអភិរក្ស របស់ពួកទ្រង់ដើម្បី ឲ្យ ទេវទាំងនោះឈរតំណាង ។ ការដកចេញពីគំនិតនៃទេវរាជប្រហែលជា ក៏បាននាំទៅដល់ការបាត់ បង់អំណាចអាជ្ញាររបស់ព្រះរាជានិងក៏ដោយហេតុថាកង្វះពលករ ។ គ្រឿងឧបករណ៍គ្រប់គ្រងទឹក ក៏បានធ្លាក់ឱនថយ មានន័យថាទិន្នផលត្រូវបានធ្លាក់ចុះដោយទឹកជំនន់ រឺ គ្រោះរាំងស្ងួត។ កាលពី មុនទិន្នផលបីដងក្នុងមួយឆ្នាំគឺជាលទ្ធផល— ការរួមចំណែកដ៏សំខាន់លើភាព រុងរឿងនិងឥទ្ធិពល របស់កម្ពុជា - ផលស្រូវធ្លាក់ចុះបានបន្ថែមធ្វើឲអាណាចក្រនេះចុះអន់ថយទៅៗ។

    អ្នកជិតខាងភាគខាងលិចរបស់អាណាចក្រនេះ គឺនគរថៃដំបូងសុខោទ័យ ក្រោយមកវាយរុញ ច្រានអនុត្តរភាពរបស់អង្គរ អាណាចក្រនេះក៏ត្រូវបានសញ្ជ័យដោយនគរថៃមួយទៀតដែរ នៅ ភាគក្រោមអាងទន្លេចៅពញា គឺអយុធ្យានៅឆ្នាំ១៣៥០ ។ ចាប់តាំងពីសតវត្សទី១៤មក អយុធ្យា បានក្លាយជាសត្រូវនៃអង្គរ ។ តាមរយៈរឿងរ៉ាវរបស់អង្គរ អយុធ្យាបានចាប់ផ្ដើមការវាយ លុក ជាច្រើនលើក។ ជាចុងក្រោយត្រូវគេនិយាយថា អង្គរត្រូវបានដាក់ជាចំណុះ។ កងទ័ពសៀម បាន ដកថយទៅវិញបន្សល់ទុកនូវអង្គរគ្រប់គ្រងដោយពួកអភិជនក្នុងស្រុកដែលមានស្វាមីភ័ក្តទៅនឹង អយុធ្យា។ រឿងនៃអង្គរបានបានសាបរលាបពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រចាប់តាំងពីពេលនោះ។

     មានភស្តុតាងថាមរណៈខ្មៅងងឹត មានផលប៉ះទង្គិចមួយលើស្ថានភាពដែលបានរៀបរាប់ខាង លើជាជម្ងឺបេស្ត៍លើកដំបូងបានលេចឡើងនៅប្រទេសចិននៅប្រហែលឆ្នាំ១៣៣០ និងឈានទៅ ដល់អឺរ៉ុបនៅក្បែរឆ្នាំ១៣៤៥ ។ កំពង់ផែសមុទ្រភាគច្រើននៅតាមបណ្ដោយខ្សែដំណើរពីចិនទៅ អឺរ៉ុបបានដួលរលំដោយការប៉ះទង្គិចនៃជំងឺនេះ ដែលក្នុងមាន ការប៉ះពាល់ធ្ងន់ធ្ងរមួយលើជីវ ភាព នៅអាស៊ីអាគ្នេយ៍ទាំងមូល ។

ថ្មធ្លាក់រលំនៅបន្ទាយក្ដី

     មជ្ឈមណ្ឌលថ្មីនៃនគរខ្មែរគឺនៅឯនិរតី នៅឧត្តុង្គនៅក្នុងតំបន់មួយនៅក្បែរភ្នំពេញសព្វថ្ងៃនេះ។ យ៉ាងណាក៏ដោយ មានការបង្ហាញថាអង្គរមិនត្រូវបានគេបោះបង់ចោលទាំងស្រុងទេ ។ វង្សមួយ នៃពួកស្ដេចខ្មែរប្រហែលនៅសេសសល់នៅទីនោះ រីឯវង្សទី២បានផ្លាស់ទៅភ្នំពេញដើម្បីបង្កើត នគរមួយដូចគ្នា ។ ការធ្លាក់អង្គរចុងក្រោយប្រហែលជាក្រោយមកដោយសារបន្ទេរនៃសេដ្ឋកិច្ច - ហើយនិងជាមួយនឹងភាពសំខាន់នៃនយោបាយ ពេលនោះភ្នំពេញបាន ប្រែក្លាយជាមជ្ឈមណ្ឌល ពាណិជ្ជកម្មដ៏សំខាន់មួយនៅតាមដងទន្លេមេគង្គ។គម្រោងសំណង់ថ្លៃៗនិងជម្លោះដណ្ដើមអំណាច រវាងព្រះញាតិវង្ស បានបោះត្រាទីបញ្ចប់នៃអាណាចក្រខ្មែរ ។

   កាធ្លាក់ចុះនៃនិវេសនវិទ្យានិងការខូចខាតហេដ្ឋារចនាសម្ព័ន្ធ គឺជាជម្រើសថ្មីមួយឆ្លើយតបទៅនឹងទីបញ្ចប់នៃអាណាចក្រខ្មែរ។ គម្រោងអង្គរដ៏ធំៗមានជំនឿថាខ្មែរមានប្រព័ន្ធស្តុកទឹក និងប្រឡាយយ៉ាងល្អិតល្អន់ប្រើប្រាស់សម្រាប់ពាណិជ្ជកម្ម ការធ្វើដំណើរ និងការបញ្ចូលទឹក។ ប្រឡាយគឺត្រូវបានប្រើសម្រាប់ការដាំដុះស្រូវ។ តាមរយៈអត្រាប្រជាជនបានកើនឡើងមានកំលាំងទាក់ទាញ នៅតាមប្រព័ន្ធធារាសាស្ត្រ។ ការធ្លាក់ចុះទាំងប៉ុន្មានរួមមានកង្វះទឹកនិងទឹកជំនន់។ ដើម្បីសម្របតាមកំណើនប្រជាជនកំពុង តែ កើនឡើង ព្រៃឈើត្រូវបានកាប់ពីភ្នំគូលែន និងជម្រះសម្រាប់បង្កើនវាលស្រែដ៏ច្រើនបន្ថែមទៀត។ នឹងហើយដែលបានបង្កើត ចម្រុះទឹកភ្លៀងនាំមកនូវអវសាននៃប្រព័ន្ធប្រឡាយ។ ការបំផ្លាញណាមួយទៅដល់ប្រព័ន្ធធារាសាស្ត្រអាចនឹងបន្សល់ទុកចំនួនដ៏ ធំធេងនៃផលវិបាក។ ទោះក្នុងព្រឹត្តិការណ៍ណាមួយមានភស្តុតាងចំពោះសម័យកាលក្រោយៗមកទៀតក្នុងការប្រើប្រាស់អង្គរ។ ក្រោមរបបនៃព្រះបាទបរមរាជាទី១(សោយរាជ្យ១៥៦៦-១៥៧៦)ដែលបានបន្តជាបណ្ដោះអាសន្នក្នុងការរុញច្រានពួកសៀមចេញ ព្រះរាជវាំងក៏ត្រូវបានរើត្រលប់ទៅអង្គរវិញមួយរយៈកាលខ្លី ។ ចាប់ពីសតវត្សទី១៧មានសិលាចារឹកខ្លះដែរផ្ដល់ភស្តុតាងចំពោះការ តាំងទីលំនៅរបស់ជប៉ុន នៅក្បែរសិលាចារឹកទាំងនោះជាភាសាខ្មែរដែលនៅសេសសល់។ រឿងនិទានដ៏ល្បីបំផុតនៃ យូកុនដាភ្វូ កាហ៊្សូភ្វូសាក ដែលជាអ្នកបានចូលរួមបុណ្យចូលឆ្នាំខ្មែរនៅទីនោះនៅឆ្នាំ១៦៣២។