សម័យ​ ឧដុង្គ

  • សេចក្ដីផ្ដើម

      បើតាមឯកសាររឿងព្រេងខែ្មរភាគ៥ របស់ក្រុមជំនុំទំនៀមទម្លាប់ ខែ្មរបញ្ជាក់ថា ទីក្រុងឧដុង្គចាប់កសាងឡើងក្នុងសតវត្សរ៍ទី១៧ក្នុង រជ្ជ កាលព្រះបាទសមេ្តចព្រះជ័យជេដ្ឋាទី២  ក្នុងពុទ្ឋសករាជ ២១៦៤នៃ គ្រិស្តសករាជ ១៦២០ ព្រះបាទ សមេ្តចព្រះជ័យជេដ្ឋា សេ្តចគង់នៅ ព្រះ រាជវាំងល្វាឯម ទ្រង់ បាននាំ សេនាបតី និងនាម៉ឺន សព្វមុខមន្រ្តីចុះព្រះ រាជទីនាំងនាវាសេ្តចយាងទៅប្រពាតនៅ តំបន់ អូរក្រុងលាយក្នុងខេត្ត សំរោងទង ទ្រង់ប្រថាប់នៅព្រះពន្លាជាយូរថៃ្ងរួចសេ្តចយាងទៅក្រសាល នៅតាដុងយាយ ជ័យទ្រង់ក៏ទតឃើញ ទីទួលមួយនៅតំបន់ស្រះកែវ ជាទីមានទេសភាពល្អក៏ ទ្រង់ចាប់ព្រះ ទ័យហើយទ្រង់មានព្រះតម្រាស់ ជាមួយមន្រ្តី មានហោធិបតីជាដើម ថា យើងចង់សាងព្រះរាជវាំងគង់ នៅទីនេះតើ អស់អ្នកទាំងពួងយល់ ថាមេ្តច? ឧកញ្ញ៉ាហោរាធិបតី មុំ គន់គូរពិនិត្យ មើលទីដីនោះដោយ ក្បួនហោរាសាស្រ្តហើយ ក្រាបបង្គំទូលថា" ទីនេះជាទីជយភូមិល្អណាស់ត្រូវតាមក្បួន ទាយ ថា នឹងមានឬ ទ្ឋិតេជះ ឈ្នះអស់សត្រូវទាំង ៨ទិស " ព្រះរាជាទ្រង់ ជ្រាបដូច្នោះក៏ចាត់ឧកញ៉ាក្រឡា-ហោមកែវ ឲ្យជានាយកចាត់ការកសាងព្រះរាជវាំងនៅតំបន់ស្រះកែវនេះនៅថៃ្ង៥កើតខែផល្គុណ ឆ្នាំវក ទោស័កពុទ្ឋ-សករាជ ២១៦៤ គ្រិស្តសករាជ១៦២០ សេ្តចបានតាំងព្រះនាមព្រះនគរ (ទីក្រុង)ថ្មីនោះថា ព្រះបរមរាជវាំងមហា នគរឧដុង្គ-មានជ័យបុរី រម្យឧត្តមរាជនិវេសនដ្ឋាន ដែលហៅខ្លីថា ក្រុងឧដុង្គមានជ័យ

  • ព្រះបាទស្រីសុរិយោពណ៌(១៦០៣ - ១៦១៨)

     នៅឆ្នាំ១៦០១ ព្រះស្រីសុរិយោពណ៌បានត្រឡប់ពីប្រទេសសៀមស្របតាមបំណងប្រាថ្នា របស់ប្រជារាស្ត្រខ្មែរដែលបានសុំយាង ព្រះអង្គពីទីក្រុងអយុធ្យា ចូលមកតាមច្រកកំពតមកគង់នៅកោះស្លាកែត ជិតភូមិកៀនស្វាយសព្វថ្ងៃ។ ភាពស្ងប់ស្ងាត់ហាក់ កើត មាននៅតាមកន្លែងខ្លះនៅក្នុងប្រទេស ប៉ុន្តែកន្លែងខ្លះទៀតមានកើតចលនាបះបោរ ធ្វើឲ្យប្រជារាស្ត្រភិតភ័យនៅឡើយ។ ក្រោយ ពីបង្ក្រាបចលនាបះបោរស្រួលបួលហើយ ព្រះអង្គទ្រង់បានបញ្ជាឲ្យគេសង់ព្រះរាជវាំងនៅល្វាឯម ដែលត្រូវនឹង ទីតាំង វត្តអរិយ ក្សត្រសព្វថ្ងៃ ហើយក៏គ្រងរាជ្យនៅទីនោះពីឆ្នាំ១៦០៣ ដល់១៦១៣ ក្នុងព្រះជន្មាយុ៦០វស្សា។ ទ្រង់ទទួលរាជាភិសេក ជាស្ដេចផែន ដីនៅឆ្នាំ១៦១៣។ ព្រះស្រីសុរិយោពណ៌មានរាជបុត្រពីរអង្គដែលគង់នៅក្នុងប្រទេសសៀមនៅឡើយ គឺជ័យជេដ្ឋា  និងឧទ័យ។ ឆ្នាំ ១៦០៥ ជ័យជេដ្ឋា និងឧទ័យជាអនុជ បានបង្ក្រាបមេបះបោរចាមពីរនាក់ដែលបានត្រួតត្រាលើខេត្បារា និងដូន ណៃ តាំងពីរជ្ជ កាល ស្ដេចអង្គតន់ មកម្ល៉េះ។ ការបាក់បែកក្រុងលង្វែកឆ្ នាំ១៥៩៤ គឺជាការឈឺចាប់របស់ខ្មែរបន្ទាប់ពីការបែកបាក់ អង្គរ ដែល បណ្ដាលមកពីខ្មាំងសត្រូវសៀម។ ការលូកដៃ កកូរតាមល្បិចកល និងធ្វើអន្តរាគមន៍ឥតឈប់ឈរដែល មានទិសដៅធ្វើឲ្យ ខ្មែរ ខ្សោយ ដើម្បីលេបទឹកដី នាំឲ្យព្រះបាទស្រីសុរិយោពណ៌មានការធុញទ្រាន់នឹងមេរៀនដដែលៗរបស់សត្រូវសៀម។ ដើម្បីឲ្យ មាន លំនឹងព្រះអង្គបានធ្វើការសាកល្បងចងសម្ព័ន្ធភាពជាមួយស្ដេចយួន។ ប៉ុន្តែសម្ព័ន្ធថ្មីនេះ មិនបានធ្វើឲ្យប្រទេសខ្មែរ រស់នៅ ដោយ សុខដុមរមនាឡើយ។ ផ្ទុយទៅវិញវាជាទម្ងន់មួយទៀតមកលើខ្មែរ។ យើងនឹកឃើញតាមរយៈប្រវត្តិសាស្ត្រខ្មែរ ដែលអូស បន្លាយ អស់រយៈពេល២សតវត្សកន្លះ ទម្រាំដល់ពេលដែលពួកអាណានិគមនិយមបារាំងចូលត្រួតត្រាប្រទេសខ្មែរ។

  • ព្រះបាទជ័យជេដ្ឋាទី២(១៦១៨ - ១៦២៨)

      ព្រះបាទជ័យជេដ្ឋាទី២ បានឡើងសោយរាជ្យនៅរាជវាំងល្វាឯម ក្នុងព្រះជន្ម៣៤វស្សា។ព្រះអង្គមានមហេសី នាមអង្គចូវ ជា បុត្រីស្ដេចយួន។ នៅឆ្នាំ១៦២០ ព្រះអង្គបានលើក រាជធានីពី ល្វាឯម មកឧដុង្គ។ ព្រះរាជកិច្ចដំបូងគឺ កំណែទម្រង់ច្បាប់នៅ ក្នុង ប្រព័ន្ធតុលាការខ្មែរ ដោយយល់ឃើញថាមានក្រមមួយចំនួនមិនទាន់មានភាពយុត្តិធម៌នៅឡើយ។ ព្រះអង្គបានកែប្រែក្រមបាន ចំនួន២៤។ ប៉ុន្តែការងារនេះត្រូវរំខាន ដោយសារការឈ្លានពានរបស់សៀមពីរលើក គឺនៅឆ្នាំ១៦២១ និង១៦២២។ ច្បាប់ដែល ពិនិត្យរួចត្រូវដាក់ឲ្យអនុវត្តនៅឆ្នាំ១៦២៤នៅក្នុងតុលាការ។ ជាលើកទី១ ចាប់តាំងពីរជ្ជកាលព្រះបាទស្រីសុរិយោពណ៌រហូតដល់ ជ័យជេដ្ឋាទី២ ពួកសៀមបានធ្វើការសាកល្បងដើម្បីដាក់ខ្មែរជាចំណុះម្ដងទៀត។ នៅឆ្នាំ១៦២១ស្ដេចសៀមឈ្មោះសុងថាមបាន លើកទ័ពដោយផ្ទាល់ជាពីរផ្នែក មួយផ្នែកចូលតាមខេត្តបាត់ដំបង និងពោធិ៍សាត់ ប៉ុន្តែត្រូវទ័ពខ្មែរវាយឲ្យខ្ចាត់ខ្ចាយរត់ចេញ តាម ខេត្តចន្ទបុរី។ មួយផ្នែកទៀតជាទ័ពជើងទឹកចូលមកតាមខេត្តកំពតនិងបន្ទាយមាសក្នុងបំណងវាយយកខេត្តទ្រាំងប៉ុន្តែទ័ពសៀម ត្រូវបរាជ័យម្ដងទៀត ដោយសារខ្មែរបំពុល។ មួយឆ្នាំក្រោយមក គឺឆ្នាំ១៦២២ សៀមបានសាកល្បងលើកទ័ពមកម្ដងទៀត ប៉ុន្តែ ត្រូវបរាជ័យ។ ចាប់តាំងពីពេលនោះមក រហូតដល់ដំណាច់សតវត្សទី១៧ សៀមពុំបានបញ្ចេញសកម្មភាពគាបសង្កត់ខ្មែរគួរ ឲ្យ កត់សម្គាល់ឡើយ។ ប៉ុន្តែផ្ទុយទៅវិញ ពួកយួនបានចាប់ផ្ដើមកកេរទឹកដីខ្មែរបន្តិចម្តងៗ ពីខាងកើត។ ការរៀបអភិសេក រវាងជ័យ ជេដ្ឋាទី២ និងក្សត្រីអង្គចូវ បានធ្វើឲ្យប្រទេសខ្មែរជាប់ជំពាក់រឿងចំរូងចំរាស់យ៉ាងខ្លាំងនៅពេលដែលពួកយួនបានលេបយកទឹកដី ចម្ប៉ាទាំងស្រុងនៅសតវត្សទី១៧។ នៅឆ្នាំ១៦២៣ គណៈបេសកកម្មទូតយួន បានលើកសំណើសុំឲ្យយួនបង្កើត គ្រឹះស្ថានជំនួញ នៅប៉ែកខាងត្បូងប្រទេសខ្មែរពីរ មានខេត្តព្រៃនគរ និងកំពង់ក្របី ព្រមទាំងសុំអនុញ្ញាតឲ្យមានសិទ្ធិកាន់កាប់ក្រសួង គយនៅទី នោះផង។ ចំណុចនេះអ្នកប្រវត្តិសាស្ត្របានចាត់ទុកថា ខ្មែរចាញ់កលល្បិចបោកបញ្ឆោតរបស់យួន ដែលសុំត្រួតពិនិត្យពន្ធដារ និងរស់នៅជាបណ្ដោះអាសន្ន។ កាលដែលមិនទាន់សោយរាជ្យ ព្រះជ័យជេដ្ឋាទី២ មានព្រះជន្ម២៦វស្សា មានបុត្រពីរអង្គនាម ចៅពញាតូ នៅចៅពញានូ។ លុះសោយរាជ្យបាន២ឆ្នាំ ព្រះអង្គមានបុត្រនាមចៅពញាចន្ទ និងបុត្រីនាម ចន្ទវតី(ឬបុប្ផាវតី)។ ឯ ព្រះឧទ័យរាជា មានបុត្រ៤អង្គ គឺ អ្នកអង្គនន់ទី១ អ្នកអង្គសូរ អ្នកអង្គតន់ និងអ្នកអង្គអិម។

  • វិបត្តិក្នុងរាជវង្សខ្មែរ

      ក. ព្រះបាទស្រីធម្មរាជាទី២ ឬរាជសំភារចៅពញាតូ(១៦២៩ - ១៦៣៤)

     នៅក្រោយរជ្ជកាលព្រះបាទជ័យជេដ្ឋាទី២ ប្រទេសកម្ពុជាបានធ្លាក់ទៅក្នុងភាពវឹកវរចាប់តាំងពីដើម្បីសតវត្សទី១៧រហូតដល់ សតវត្សទី១៩ ធ្វើឲ្យខ្មែរបាត់បង់នូវឯករាជ្យភាព។ ហេតុការណ៍នេះបណ្ដាលមកពីការលូក កកូរកិច្ចការផ្ទៃក្នុងរបស់ខ្មែរ ពីសំ ណាក់សត្រូវជិតខាងទាំងពីរ។ ឆ្នាំ១៦២៦ ព្រះធម្មរាជា ឬព្រះរាជសំភារបានសាងព្រះផ្នួសនៅវត្តមួយក្នុងខេត្តមហានគរ។ កាល ដែលព្រះបាទជ័យជេដ្ឋាទី២ សោយទិវង្គតទៅកិច្ចការប្រទេសជាតិត្រូវប្រគល់ឲ្យព្រះឧទ័យជាឧបរាជ ដែលមានមហេសី ឈ្មោះ នាងចន្ទវតី(ឯកសារខ្លះបាននិយាយថា បុប្ផាវតី)ដែលត្រូវជាគូដណ្ដឹងរបស់ពញាតូ។ កាលដែលព្រះបាទជ័យជេដ្ឋាសោយទិវង្គត ទៅពួកនាម៉ឺនបានយាងព្រះឧទ័យជាព្រះអនុជឲ្យឡើងសោយរាជសម្បត្តិ តែព្រះអង្គប្រកែក។ ព្រះធម្មរាជាបានយល់ ព្រមឡើង សោយរាជ្យនៅឆ្នាំ១៦២៩ នៅរាជវាំងកោះឃ្លោក នៅប៉ែកឦសានជ្រោយចង្វា។ នៅឆ្នាំ១៦៣៣ ព្រះអង្គបានលើកទ័ពទៅវាយ សៀមក្នុងបំណងដណ្ដើមយកខេត្តនគររាជសីមាមកវិញ ប៉ុន្តែមិនបានសម្រេច ព្រោះសៀមបានលើកទ័ពជើងទឹកចូលតាមកំពត ក្នុងបំណងវាយយកខេត្តភាគខាងត្បូងនៃប្រទេសកម្ពុជា។ ព្រះធម្មរាជាត្រូវសុគតយ៉ាងអណោចអធមនៅឆ្នាំ១៦៣៤ដោយស្នាដៃ ទាហានរបស់ព្រះឧទ័យ និងទាហានប៉ទុយកាល់។ ឃាតកម្មនេះបណ្ដាលមកពីរឿងស្នេហារវាងចន្ទវតី និងព្រះធម្មរាជា កាលនៅ វ័យជំទង់។ ស្នេហានេះបានត្រូវបំភ្លេចម្ដងរួចមកហើយ នៅពេលដែលធម្មរាជាបានឃ្លាតចាកទៅសាងព្រះផ្នួស លុះដល់ធម្មរាជា ឡើងសោយរាជ្យទើបរឿងស្នេហានេះបានឆាបឆេះឡើងវិញ បណ្ដាលឲ្យឧទ័យត្រូវជាស្វាមីព្រះនាងមានការក្រេវក្រោធជាខ្លាំង ក៏លើកទ័ពតាមប្រហារ។ ស្រីធម្មរាជាជាស្ដេចមួយអង្គដែលមានព្រះទ័យជ្រះថ្លាចំពោះ ព្រះពុទ្ធសាសនា ព្រមទាំងមានចំណេះ ជ្រៅជញរះក្នុងអក្សរសាស្ត្រ។ ព្រះអង្គបានទុកស្នាដៃជាច្រើនសម្រាប់ទូន្មានកូនខ្មែរ។

     ខ. ព្រះបាទអង្គទងរាជា ចៅពញានូ(១៦៣៥ - ១៦៣៩)

    បុត្រព្រះជ័យជេដ្ឋាមួយអង្គទៀត ព្រះនាមចៅពញានូ(នាមសម្រាប់រាជ្យព្រះបាទសម្ដេចព្រះអង្គទងរាជាធិរាជរាមាធិបតី) បាន ឡើងសោយរាជ្យនៅឆ្នាំ១៦៣៥។ ប៉ុន្តែក្រោយមកទៀត រាជសម្បត្តិនេះបានធ្លាក់ក្នុងដៃបុត្រព្រះឧទ័យនាមបទុមរាជា(ឬព្រះអង្គ នន់)ដោយសារមានការជ្រែករាជ្យ(១៦៣៩ - ១៦៤១)។ ដូចនេះចៅពញាចន្ទដែលត្រូវជាបុត្រពៅព្រះជ័យជេដ្ឋា មានព្រះទ័យក្រេវ ក្រោធជាខ្លាំង ក៏នាំបក្សពួកទៅធ្វើឃាតបទុមរាជា ហើយក៏ឡើងសោយរាជ្យ(១៦៤១-១៦៥៩)។ នៅឆ្នាំ១៦៤៤ ព្រះពញាចន្ទ បាន ចាប់ចិត្តប្រតិព័ទ្ធលើក្រមុំចាម នៅភូមិឃ្លាំងស្បែកស្ថិតនៅលើត្រើយខាងលិចទន្លេសាប ចម្ងាយ១០គីឡូម៉ែតខាងត្បូងកំពង់លួង។ ដំណឹងនេះធ្វើឲ្យប្រជារាស្ត្រក្នុងនគរមានការអាក់អន់ចិត្តជាខ្លាំង ក៏នាំគ្នាហៅថាព្រះរាមចូលសាសន៍(ឯកសារខ្លះបាននិយាយថា ព្រះអង្គបានប្ដូរនាមពីពញាចន្ទមក អ៊ីប្រាហ៊ីម)។ ទ្រង់បានបោះបង់ជំនឿព្រះពុទ្ធសាសនា ប្រកាន់យកឥស្លាមសាសនា។ នៅក្នុង រាជវាំងឧដុង្គ គេឃើញមានមន្ត្រីចាមចូលមកធ្វើការជំនួសមន្ត្រីខ្មែរ។ ការប្រព្រឹត្តផ្ដេសផ្ដាសខុសទម្លាប់នាំឲ្យព្រះពញាចន្ទបាត់បង់ ទំនុកចិត្ត និងការគាំទ្រពីប្រជារាស្ត្រខ្មែរហើយប្រការនេះធ្វើឲ្យបុត្រព្រះឧទ័យពីរអង្គគឺ អង្គសូរនិងអង្គតន់មានឱកាសនឹងសងសឹក ដើម្បីដណ្ដើមរាជ្យសម្បត្តិ។ក្សត្រទាំងពីរអង្គនេះបានដើរប្រមូលបក្សពួកនិងប្រជារាស្ត្រដែលមានទឹកចិត្តស្អប់ព្រះរាមចូលសាសន៍។ លុះដល់ប្រមូលទាហានបានហើយ ទ័ពទាំងសងខាងក៏បានបើកសមរភូមិនៅសំរោងទងក្នុងឆ្នាំ១៦៥៣។ តែទ័ពអង្គសូរនិងអង្គតន់ ត្រូវទទួលបរាជ័យ។

   ខ.១ ប្រទេសកម្ពុជាក្រោមអាណាព្យាបាលយួន

    នៅឆ្នាំ១៦៥៥ អង្គសូរដែលមានបង្អែកពីក្សត្រីអង្គចូវ បានទៅពឹងទ័ពយួនដើម្បីវាយជាមួយទ័ពព្រះរាម(ពញាចន្ទ)។ ឆាក សង្គ្រាមជើងទឹកមួយបានផ្ទុះឡើងរវាងទ័ពយួន ដែលបញ្ជាដោយឧត្តមសេនីយអុង ហ៊ាង ធូ(អុងបៀងធូ) និងទ័ពព្រះរាម នៅ ព្រែកតាទែន។ ព្រះរាមត្រូវទ័ពយួនចាប់បានហើយបញ្ជូនទៅឃុំឃាំងនៅក្រុងវ៉េ។ ដោយដឹងជាមុននូវគម្រោងការរបស់យួន ដើម្បីវាយយកក្រុងឧដុង្គព្រមទាំងមានបំណងចង់ត្រួតត្រាប្រទេសកម្ពុជាទាំងមូល ទើបអង្គសូរ និងអង្គតន់រៀបចំទ័ពដើម្បីទប់ ទល់នៅក្រុងឧដុង្គដូចគេស្មានមែន ប៉ុន្តែត្រូវបរាជ័យ ដកទ័ពទៅវិញ។ ឧត្ដមសេនីយយួន អុងហ៊ាងធូ មានការក្ដៅក្រហាយ ព្រោះវាយយកក្រុងឧដុង្គមិនបាន ក៏ចុះទៅប្រទេសយួន ដើម្បីក្រាបបង្គំថ្វាយស្ដេចយួន អំពីភាពរមិលគុណរបស់ខ្មែរលុះជ្រាប ដូចនេះហើយ ស្ដេចង្វៀងក៏បានបញ្ជាឲ្យគេដោះលែងព្រះរាម ឲ្យមកច្បាំងជាមួយអង្គសូរ និងអង្គតន់វិញ ប៉ុន្តែចៃដន្យអាក្រក់ ស្ដេចអង្គនេះត្រូវសុគតនៅតាមផ្លូវដោយជម្ងឺ។ អង្គសូរបានឡើងសោយរាជ្យចាប់ពីឆ្នាំ១៦៥៩ ដល់១៦៧២។ ស្ដេចអង្គនេះត្រូវ ព្រះរាជសុណិសានាមស្រីជ័យជេដ្ឋា(បុត្រអង្គនន់ទី១) ធ្វើឃាតហើយឡើងសោយរាជ្យ(១៦៧២ - ១៦៧៣) ដោយយកអង្គឡី ជាមហេសីអង្គសូរ ដែលត្រូវជាព្រះមាតុច្ឆាធ្វើជាមហេសី។ ប៉ុន្តែបទុមរាជាបានត្រូវមហេសីអង្គសូរទៅពឹងចាមឲ្យមកធ្វើឃាតម្ដង វិញ។ ប្រទេសខ្មែរកើតវឹកវរដោយវិបត្តិផ្ទៃក្នុង ដែលបណ្ដាលមកពីការល្មោភអំណាចឥតឈប់ឈរ។ ប្រជារាស្ត្ររងទុក្ខវេទនា ដោយសារសង្គ្រាម ឥតស្រាកស្រាន្ត។ពួកបរទេសដែលមករកស៊ីនៅស្រុកខ្មែរ នាំគ្នាំរត់ចោលហាងទំនិញ។ ឆ្លៀតឱកាសនេះ សៀមបានទាក់ទាញក្រុមហ៊ុនឥណ្ឌាខាងកើតរបស់អង់គ្លេសឲ្យមករកស៊ីនៅក្នុងប្រទេសសៀមវិញ ព្រោះប្រទេសសៀមមានសន្តិ ភាពល្អ។ នៅពេលដែលអង្គសូរសុគត ក្សត្រអង្គតន់ដែលជាអនុជ និងអង្គនន់ជាក្មួយ(កូនអង្គអិម) បានចុះទៅប្រទេសយួនដើម្បី សុំជំនួយទ័ព។ នៅពេលត្រឡប់ពីប្រទេសយួនមកវិញក្នុងឆ្នាំ១៦៧៣ ក្សត្រទាំងពីរអង្គបានឃើញក្សត្រអង្គជី ដែលត្រូវជាបុត្រច្បង របស់អង្គសូរ កំពុងស្ថិតនៅក្នុងរាជសម្បត្តិនៅឡើយ ក៏កើតក្ដីត្រេកអរឥតឧបមា ព្រោះឃើញក្រុមញាតិវង្សរបស់ទ្រង់ បានឡើង សោយរាជ្យ។ តែផ្ទុយទៅវិញ អង្គជី បែរជាមិនសប្បាយព្រះទ័យកើតក្ដីព្រួយបារម្ភព្រោះខ្លាចក្សត្រទាំងពីរ លើកទ័ពយួនមកក្នុង ពេលនេះ ដើម្បីដណ្ដើមរាជ្យសម្បត្តិទៅវិញ។ ការភ័ន្តច្រឡំនេះ បានតម្រូវឲ្យស្ដេចអង្គជីលើកទ័ពច្បាំងជាមួយអង្គតន់ជាមា និង អង្គនន់ជាប្អូន។ ទ័ពទាំងសងខាងបានប៉ះទង្គិចគ្នាយ៉ាងសាហាវ។ សង្គ្រាមចេះតែបន្តទៅមិនទាន់ដឹងឈ្នះចាញ់។ ចំណែកឯអង្គ តន់បានប្រឈួនជាទម្ងន់ហើយក៏សុគតទៅដោយទុកឲ្យអង្គនន់ជាក្មួយបញ្ជាទ័ពជំនួស។ ឯស្ដេចអង្គជីក៏បានសុគតនៅឆ្នាំ១៦៧៥ រួចព្រះអនុជនាមអង្គស៊ូក៏បានឡើងសោយរាជ្យជំនួស។ ស្ដេចអង្គនេះបានធ្វើឲ្យទ័ពយួនបរាជ័យ ហើយអង្គនន់ក៏បានរត់ទៅ ជ្រក កោនក្នុងប្រទេសយួនវិញ។ ប្រាំឆ្នាំក្រោយមក អង្គនន់បានត្រឡប់មកតាំងទីបន្ទាយជាថ្មីនៅជ្រោយចង្វាទល់មុខភ្នំពេញ រួចទើប ចាប់ផ្ដើមវាយរំខានទីក្រុងឧដុង្គឥតឈប់ឈរ ប៉ុន្តែមិនបានទទួលជ័យជំនះធំដុំឡើយ។ អង្គស៊ូ បានទៅគង់នៅក្នុងរាជវាំង សំរោង ទងដែលស្ថិតនៅចម្ងាយ៣០គីឡូម៉ែតពីឧដុង្គ ទុកតែព្រះមាតាឲ្យគង់នៅក្រុងឧដុង្គ។ អង្គនន់បានវាយចូលឧដុង្គបាននៅឆ្នាំ១៦៨៤ រួចក៏ចាប់មាតាអង្គស៊ូមកឃុំទុកនៅក្នុងបន្ទាយជ្រោយចង្វា។ ប៉ុន្តែក្រោយមកអង្គស៊ូបានចូលទៅរំដោះមាតាចេញដោយ គ្មានការ បង្ហូរឈាម។

  • ព្រះបាទអង្គអេង(១៧៧៩ - ១៧៩៦)

      នៅចុងឆ្នាំ១៧៧៩ ព្រះអង្គអេងបានត្រូវលើកឲ្យគ្រងរាជ្យក្នុងព្រះជន្ម៧ព្រះវស្សា។ ប៉ុន្តែកិច្ចការផែនដីស្ថិតនៅក្នុងដៃចៅហ្វ៊ាមូ ទាំងអស់។ ក្នុងឆ្នាំ១៧៩៤ព្រះអង្គអេងបានរៀបអភិសេកនៅក្នុងព្រះជន្ម២២វស្សានៅទីក្រុងបាងកក។គ្រឿងបញ្ចក្សេតជាពិសេស គឺព្រះខាន់រាជ្យដែលចៅហ្វ៊ាបែនបានលួចយកទៅឲ្យសៀម ក៏ត្រូវបង្វិលមកឲ្យខ្មែរវិញ នៅដើមខែមីនា១៧៩៤។ ព្រះអង្គអេង ទ្រង់ យាងចូលមកក្នុងនគរតាមផ្លូវគោកឆ្លងកាត់ខេត្តបាត់ដំបង ពោធិ៍សាត់ និងកំពង់ឆ្នាំង អស់រយៈពេល២១ថ្ងៃ។ នៅសងខាងផ្លូវមាន ប្រជារាស្ត្រឈរទទួលស្វាគមន៍ហ៊ោកញ្ជ្រៀវយ៉ាងខ្លាំង។ នៅរាជវាំងឧដុង្គ ពួកមន្ត្រីបាននាំគ្នារៀបចំពិធីទទួលយ៉ាងអឹកធឹក ដើម្បី ទទួល ព្រះមហាក្សត្រថ្មី។ ប៉ុន្តែមានមន្ត្រីក្បត់ខ្លះដូចជា បែន កែបនិងកនដូចជាពុំសូវពេញចិត្ត ក៏ធ្វើជាទទួលរាក់ទាក់ទាំងបង្ខំចិត្ត។ នៅក្នុងរជ្ជកាលព្រះអង្គ ប្រជារាស្ត្រនៅក្នុងនគរហាក់ដូចជាបានសុខស្រួល លើកលែងតែខេត្តភាគខាងត្បូង រាស្ត្រខ្មែរត្រូវរងទុក្ខ វេទនាដោយសារគូបដិបក្ខយួនគឺពួកចលនាតៃសឺននិងពួកស្ដេចង្វៀនតែងតែយកប្រទេសខ្មែរធ្វើជាសមរភូមិ។ ប្រជារាស្ត្រខ្មែរត្រូវ ជាប់កំនែនទ័ព ដោយសារស្ដេចខ្មែរកែនទៅជួយយួន ខ្មែរជាអ្នកផ្ដល់ស្បៀង និងដឹកជញ្ជូនឲ្យយួន។ បក្សពួកយួនដែលឈ្លោះគ្នា នៅលើទឹកដីខ្មែរ បានបង្កវិនាសកម្មដល់អាយុជីវិត ទ្រព្យសម្បត្តិ ដុតបំផ្លាញផ្ទះសម្បែងនិងឆក់ប្លន់ទ្រព្យសម្បត្តិរបស់ខ្មែរឥតឈប់ ឈរ។ ជួនកាលទៀតសមរភូមិបានធ្វើឡើងនៅរដូវវស្សានាំឲ្យការស្ទូងដករាំងស្ទះបណ្ដាលឲ្យខ្មែរដាច់ស្បៀងគ្មានអ្វីចិញ្ចឹមគ្រួសារ រហូតដល់ដាច់ពោះស្លាប់ក៏មាន។

      ក. ការលេបយកខេត្តភាគខាងលិចដោយពួកសៀម

     ឆ្នាំ១៧៨៣ ស្ដេចសៀមបានតែងតាំងមន្ត្រីបីនាក់ មានឈ្មោះ បែន កែប និងកន ដោយខុសច្បាប់ ឲ្យធ្វើជាចៅហ្វាយខេត្តបាត់ ដំបង និងពោធិ៍សាត់។ ដើម្បីបំពេញបំណងចៅហ្វាយសៀម មន្ត្រីទាំងនោះក៏បានសរសេរសំបុត្រមួយដោយចាត់ឲ្យ មន្ត្រីសៀម យកមកថ្វាយព្រះអង្គអេងនៅឧដុង្គ មានសេចក្តីថា យើងទាំងអស់គ្នាប្រាថ្នាចង់ឲ្យព្រះចៅសៀមផ្ញើសារមកឲ្យស្ដេចស្រុកខ្មែរ ដើម្បីបញ្ចូលខេត្តបាត់ដំបង មហានគរ និងចុងកាល់ ទៅក្នុងទឹកដីសៀមដើម្បីជាកិច្ចតបស្នងដល់ព្រះចៅសៀម ដែលបានចិញ្ចឹម បីបាច់ថែរក្សាព្រះអង្គ(អង្គអេង) នៅពេលដែលព្រះអង្គបានរស់នៅក្នុងស្រុកសៀម លុះអានសំបុត្រនោះចប់ហើយ ព្រះអង្គអេង មានការក្ដុកក្ដួលក្នុងព្រះទ័យដោយនឹកស្ដាយទឹកដីយ៉ាងក្រៃលែងរួចក៏បានផ្ញើសារត្រឡប់ទៅឲ្យសៀមវិញដែលមានសេចក្តីថា ខេត្តទាំងនេះរួមគ្នាបានជាទឹកដីមួយភាគធំរបស់ប្រទេសកម្ពុជា បើខ្មែរលើកខេត្តទាំងនោះទៅឲ្យព្រះចៅសៀម នោះប្រទេស កម្ពុជានៅសល់តែចំរៀកដីមួយដ៏តូច មិនសក្តិសមឈ្មោះជាប្រទេសឡើយ ចម្លើយរបស់ស្ដេចអង្គអេង ធ្វើឲ្យព្រះចៅតាក់ស៊ីន ក្រេវក្រោធជាខ្លាំង រួចក៏ប្រើពាក្យគំរាមកំហែងនៅក្នុងសារមួយដែលផ្ញើជាលើកចុងក្រោយថា បើមហាក្សត្រខ្មែរមិនព្រមកាត់ខេត្ត ទាំងនោះទៅឲ្យសៀមទេនោះ ប្រទេសយើងទាំងពីរនឹងក្លាយជាសត្រូវនឹងគ្នា ប្រទេសកម្ពុជាពេលនោះបានបាត់បង់ពួក មន្ត្រី ដែលមានសមត្ថភាព និងស្មោះត្រង់ ចំណែកឯវិស័យការពារប្រទេស យើងក៏គ្មានទ័ពសម្រាប់ការពារខ្លួនទប់ទល់ នឹងការវាយលុក ណាមួយពីខាងក្រៅ។ ចំណែកឯវិស័យសេដ្ឋកិច្ចទៀតសោតបានធ្លាក់ចុះដុនដាបដោយសង្គ្រាមក្នុងស្រុក។ កត្តាអស់ទាំងនេះដែល ធ្វើឲ្យព្រះអង្គពុំហ៊ានតបតនឹងការលោភលន់របស់សៀមក៏សូមអង្វរឲ្យព្រះចៅសៀមយកខេត្តទាំងនោះតែក្នុង ខណៈដែលព្រះចៅ សៀម(តាក់ស៊ិន)មានព្រះជន្មនៅឡើយ។ លុះដល់ព្រះអង្គសុគត ខ្មែរសុំយកខេត្តនេះមកបញ្ចូលក្នុងនគរកម្ពុជាដូចដើមវិញ។ ខេត្ត ទាំងនោះត្រូវធ្លាក់ទៅក្នុងកណ្ដាប់ដៃសៀមនៅឆ្នាំ១៧៩៥ ដោយសារមន្ត្រីក្បត់ជាតិល្ងង់ខ្លៅឆ្កួតវង្វេងនឹងបុណ្យសក្តិ ភ្លេចគិតដល់ កំណើតខ្លួន។ ខែ មីនា ១៧៩៦ អង្គអេងបានផ្ទេរកិច្ចការប្រទេសទៅឲ្យឧបរាជប៉ុក រួចក៏យាងទៅកាន់រាជធានីបាងកកក្នុងបំណងសុំ ឲ្យព្រះចៅសៀមប្រគល់ខេត្តខ្មែរមកវិញ។តែស្ដេចសៀមធ្វើឫកក្រអឺតក្រទមមិនព្រមស្ដាប់សេចក្ដីទទូចអង្វរឡើយ។បន្ទាប់ពីគង់នៅ ប្រទេសសៀមមិនបានផ្លែផ្កាមកព្រះអង្គក៏បានយាងនិវត្តន៍ចូលប្រទេសវិញ នៅខែ ឧសភា ឆ្នាំ១៧៩៦។ប្រាំពីរខែក្រោយមកព្រះអង្គ ក៏សុគតនៅរាជធានីឧដុង្គដោយជម្ងឺគ្រុនចាញ់។ ចាប់ពីឆ្នាំ១៧៩៦ ដល់១៨០៥ មក កិច្ចការប្រទេសស្ថិតនៅក្នុងដៃចៅហ្វ៊ាប៉ុក។មន្ត្រី ប៉ុកបានបញ្ជាឲ្យគេសង់ចេតិយ៍នៅលើកំពូលភ្នំឧដុង្គប៉ែកខាងកើតសម្រាប់ដាក់អដ្ឋិធាតុព្រះអង្គអេង។ពេលព្រះអង្គអេងចូលទិវង្គត ព្រះអង្គចន្ទជារាជបុត្រទើបតែមានព្រះជន្មបាន៦វស្សា ដូចនេះកិច្ចការប្រទេសជាតិត្រូវមន្ត្រីប៉ុកជាអ្នកទទួលបន្ទុក។

      ខ. អន្តរាគមន៍របស់ខ្មែរដើម្បីជួយសៀម និងយួន

      នៅក្នុងការគ្រប់គ្រងរបស់ខ្លួនមន្ត្រី ប៉ុកបានលើកទ័ពទៅជួយសៀម នៅពេលដែលស្ដេច ភូមាឈ្មោះ ប៉ូដាវប៉ាយា វាយលុក ប្រទេស សៀមពីប៉ែកខាងជើងនៅចន្លោះឆ្នាំ ១៧៨២-១៨១៩។ ស្ដេចយួនក៏បានបញ្ជាឲ្យខ្មែរកែនទ័ពចំនួន១០ពាន់ នាក់នៅ ឆ្នាំ ១៧៩៩នៅតាមខេត្តព្រៃវែង បាភ្នំ រំដួល និងស្វាយទាប បញ្ជាដោយឧកញ៉ាវាំងឈ្មោះឡុង ដើម្បីជួយស្ដេចង្វៀង ប្រឆាំងនឹងចលនា តៃសឺន។ទ័ពខ្មែរធ្វើដំណើរកាត់ប្រទេសទៅទិសខាងជើងតាមតំបន់ព្រៃក្រាស់ដែលសម្បូរជម្ងឺគ្រុនចាញ់រួចចុះមកតាមទិសខាងជើង ក្នុងខេត្តង៉ែអាន ដោយបានធ្វើឲ្យទ័ពតៃសឺនបរាជ័យ រួចក៏ត្រឡប់មកប្រទេសវិញនៅឆ្នាំ១៨០២។

  •  ព្រះអង្គចន្ទ(១៨០៦ - ១៨៣៤)

     ព្រះអង្គចន្ទដែលជាបុត្ររបស់ព្រះបាទអង្គអេងបានរៀបអភិសេកនៅឆ្នាំ១៨០៦នៅទីក្រុងបាងកកដែលមាននាមសម្រាប់រាជ្យ ថាឧទ័យរាជា។ ព្រះអង្គត្រូវយាងមកសោយរាជ្យនៅឧដុង្គវិញ។ នៅស្រុកសៀមឯនោះវិញ ស្ដេចសៀមឈ្មោះតាក់ស៊ិន បានចូល ទិវង្គតនៅឆ្នាំ១៨០៩។រាជសម្បត្តិត្រូវប្រគល់ឲ្យបុត្រឈ្មោះរាមាទី២។ព្រះអង្គចន្ទទ្រង់បានចាត់ព្រះអនុជនិងមន្ត្រីខ្មែរខ្លះទៅចូលរួម ក្នុងពិធីបុណ្យសពស្ដេចសៀម។ចំណែកឯនៅខេត្តបាត់ដំបងឯណោះវិញអភ័យធីបែស បែនបានស្លាប់នៅឆ្នាំ១៨០៩ដែរ។ព្រះចៅ រាមាទី២បានតែងតាំងកូនប្រុសមន្ត្រីបែនឈ្មោះវិបុលរាជបែនជាចៅហ្វាយខេត្តបាត់ដំបងជំនួសឪពុក។ការតែងតាំងមន្ត្រីថ្នាក់ខេត្ត នេះបានស្ដែងឲ្យឃើញការកាន់កាប់ខេត្តភាគខាងលិចយ៉ាងស៊ប់ ដោយបង្កើតបែបផែនរដ្ឋបាលតាមបែបសៀម។ នៅឆ្នាំ១៨១០ ព្រះអង្គចន្ទបានទទួលដំណឹងពីអយ្យកោថាមានមន្ត្រីពីរនាក់ឈ្មោះក្រឡាហោមមឿង និងចក្រីកែប បានផ្សំគំនិតគ្នាដើម្បីធ្វើឃាត ព្រះអង្គ។ ជ្រាបដូចនេះហើយ ស្ដេចអង្គចន្ទបានប្រគល់កិច្ចការទៅឲ្យមន្ត្រីតីរៀបចំផែនការសម្លាប់មន្ត្រីទាំងពីរនាក់។ ពេលនោះតី បានទៅពឹងជ្វាម្នាក់ឈ្មោះទួនវ៉ា។ រឿងអាស្រូវនេះបានលេចឮទៅដល់ប្រជារាស្ត្រទូទាំងនគរ ដែលកើតក្ដីអាណិតអាសូរដល់មន្ត្រី ទាំងពីរនេះ ព្រោះគេយល់ថាជាមន្ត្រីល្អ។ ការធ្វើឃាតនេះនាំឲ្យមានការសន្និដ្ឋានពីរយ៉ាង៖

  1. អាចនិយាយបានថាមន្ត្រីតីធ្វើនេះដើម្បីបុណ្យសក្តិ ជារឿងមួលបង្កាច់មន្ត្រីស្មោះត្រង់។
  2. ម្យ៉ាងទៀតអាចនិយាយថា រឿងនេះជាការពិត ព្រោះកាលនៅបាងកកប្រហែលជាមន្ត្រីទាំងពីរនេះបានរួមគំនិតគ្នា ធ្វើឃាត ព្រះអង្គចន្ទ ដើម្បីលើកក្សត្រអង្គស្ងួនឲ្យឡើងសោយរាជ្យ។ ដោយសាររឿងនេះធ្វើឲ្យចៅហ្វាយខេត្តខ្លះ ដូចជាកំពង់ស្វាយ និងបាត់ដំបង ដែលជាសត្រូវនឹងអង្គចន្ទបានរៀបចំទ័ព ដើម្បីទប់ទល់ការវាយប្រហារណាមួយរបស់ទ័ពព្រះរាជា។

     ក. ប្រទេសកម្ពុជាក្រោមអាណានិគមយួន

     នៅក្នុងរជ្ជកាលព្រះអង្គចន្ទមានព្រឹត្តិការណ៍មួយកើតឡើងក្នុងខេត្តកំពង់ចាម។យួនឈ្មោះឧត្ដមសេនីយអុងតាគុនបានបញ្ជាឲ្យ អង្គចន្ទកាប់ឈើហ៊ុបល្អៗ នៅភ្នំហាន់ជ័យ ដើម្បីយកទៅស្រុកយួន។ ប្រជារាស្ត្រខ្មែរត្រូវជាប់កំណែនទាំងមនុស្ស ទាំងសត្វ ដើម្បី យក ទៅកាប់ឈើ ចាំងឈើ និងដឹងជញ្ជូន។ យួនបានប្រើខ្មែរដោយវាយវាត់នឹងរំពាត់ បង្ខំឲ្យធ្វើការតាំងពីព្រលឹមទល់ព្រលប់ទាំង មនុស្សទាំងសត្វអស់រយៈពេលពី៥ ទៅ៦ខែរហូតងាប់សត្វពាហនៈអស់។ចំណែកឯមនុស្សវិញ អ្នកខ្លះក៏ស្លាប់ដោយជម្ងឺគ្រុនចាញ់ និងរាករូសអ្នកខ្លះត្រូវឈឺបាក់កម្លាំងដោយសារការងារធ្ងន់ធ្ងរពេក។នៅចំពោះមុនទារុណកម្មនេះគេពុំឃើញមានស្ដេចឬមន្ត្រីណា ហ៊ានបញ្ចេញប្រតិកម្មអ្វីឡើយ។ ព្រឹត្តិការណ៍មួយទៀតដែលគួរឲ្យខ្មែរឈឺចាប់ គឺយួនបាន កែនកម្មករខ្មែរឲ្យជីកព្រែកពីរ នៅឆ្នាំ ១៨១៥ ឧត្ដមសេនីយអុងតាគុនបានបញ្ជាព្រះអង្គចន្ទកែនរាស្ត្រខ្មែរឲ្យជីកព្រែកវិញតេ ខ្មែរហៅថាព្រែកជីក ឬព្រែកយួន ដែល ភ្ជាប់ពីមាត់ជ្រូក ទៅពាម ទម្លាក់ទៅក្នុងសមុទ្រចិនមានប្រវែង៥៣គីឡូម៉ែត ទទឹក៣៣ម៉ែត។ ព្រែកជីកមួយទៀត ឈ្មោះព្រែកវិញ អាន ខ្មែរហៅថាឡុងសែន ភ្ជាប់ពីទន្លេបាសាក់ទៅមេគង្គមានប្រវែង១៤គីឡូម៉ែត។ យួនបានបែងចែករាស្ត្រខ្មែរជាក្រុម ហើយ បង្ខំឲ្យខ្មែរធ្វើការតាំងពីព្រលឹមទល់ព្រលប់មិនអាចឈប់សម្រាកបាន។ នៅពេលនោះហើយ ដែលគេហៅថាសម័យតែអុង ព្រោះ យួនយកខ្មែរទៅកប់ទាំងរស់យកក្បាលធ្វើជាមុំចង្ក្រាន។ រីឯបាយទឹកដាំនឹងទឹកមានជាតិកំបោរ ធ្វើឲ្យមានជម្ងឺរាក រូសរហូត ដល់ ស្លាប់។ ដោយខ្វះទឹកស្អាតទទួលទាន ខ្មែរមួយចំនួនត្រូវស្លាប់នៅលើការដ្ឋានគួរឲ្យអាណោចអាធ័ម។ ពេលជីកព្រែករួចយួនក៏បង្ហូរ ទឹកចូលមិនឲ្យខ្មែរដឹង បណ្ដាលឲ្យខ្មែរស្លាប់ជាច្រើនដោយសារលង់ទឹក។ រឿងដែលគ្រោះថ្នាក់ចំពោះប្រទេសជាតិ គឺនៅក្រោយ ពេលស្ដេចអង្គចន្ទសុគតនៅឆ្នាំ១៨៣៤ព្រោះស្ដេចអង្គនេះគ្មានបុត្រាដើម្បីស្នងរាជ្យមានតែបុត្រី៤អង្គគឺក្សត្រីអង្គប៉ែន,អង្គម៉ី,អង្គពៅ និងអង្គស្ងួនដែលមិនអាចមានកម្លាំងទប់ទល់នឹងល្បិចលេបត្របាក់ទឹកដីរបស់យួនបាន។ចំណែកព្រះអង្គអឹមនិងអង្គឌួងត្រូវសៀម នាំយកទៅឃុំឃាំងនៅបាងកក។យួនបានលើកក្សត្រីអង្គម៉ី(១៨៣៤ - ១៨៤០) ឲ្យឡើងសោយរាជ្យនៅ កោះស្លាកែត។ ប៉ុន្តែកិច្ច ការប្រទេសជាតិត្រូវធ្លាក់ទៅក្នុងដៃឧត្ដមសេនីយយួន ឈ្មោះទ្រឿងមិញយ៉ាង។ យួនបាន រៀបចំប្រព័ន្ធរដ្ឋបាលខ្មែរជាថ្មី ទៅតាម បែបផែនរដ្ឋបាលយួន តាំងពីថ្នាក់ខេត្តដល់ស្រុក ព្រមទាំងយកពន្ធដារធ្ងន់ធ្ងរពីប្រជារាស្ត្រខ្មែរ។ ខេត្តខ្មែរនីមួយៗត្រូវ ប្ដូរឈ្មោះពី ខ្មែរទៅយួន គ្រប់គ្រងដោយចៅហ្វាយខេត្តខ្មែរម្នាក់ និងអមដោយមន្ត្រីយួនម្នាក់ ដើម្បីងាយស្រួលក្នុងការអនុវត្តតាម ផែនការ លេបទឹកដី។ ឧទាហរណ៍ ខេត្តសំរោងទង ទៅជា ឡុងតូន ឧដុង្គ ទៅជាបាកកូណាម ស្រុកឃ្លាំង ទៅជាស្រុកត្រាំង ភ្នំពេញទៅជា ណាមវ៉ាង។ យួនអនុវត្តផែនការលុបបំបាត់ប្រពៃណី និងវប្បធម៌ខ្មែរចោលដូចជាបង្ខំខ្មែរឲ្យស្លៀកពាក់អាវផាយ បំបាត់ព្រះពុទ្ធ សាសនាបែបហីនយានឲ្យមកកាន់មហាយានដូចយួនដែរគឺកោរសក់ទុកចិញ្ចើម ប្ដូរចីពរទៅស្លៀកពាក់ខោអាវផាយពណ៌ឈាម ជ្រូកពេលសូត្រធម៌មានវាយត្រដោកផង ដែលខ្មែរតែងហៅថា វាយក្បាលត្រី។ ពេលនោះមានមន្ត្រីខ្មែរ និងអ្នកស្នេហាជាតិ ខ្មែរ បានងើបបះបោរ ហើយត្រូវយួនសម្លាប់ឥតញញើតដៃ។ យួនបានចាប់ក្សត្រីទាំងបីអង្គយកទៅខេត្តលង់ហោរ។ ចំណែកឯក្សត្រី អង្គប៉ែនត្រូវយួនធ្វើឃាតដោយចោទថាចូលដៃនឹងសៀម។ ដំណឹងនេះមិនស្ងាត់ឡើយ ខ្មែរក្នុងនគរនាំគ្នាបះបោរព្រោះយល់ថា យួនចង់រំលាយនគរខ្មែរឲ្យសាបសូន្យ រួចក៏នាំគ្នាទៅកាប់សម្លាប់យួនអស់ជាច្រើន។ ដោយយល់ស្ថានភាពប្រទេសជាតិធ្លាក់ក្នុង ភាពអស់សង្ឃឹម ទើបពួកនាម៉ឺនសព្វមុខមន្ត្រី និងប្រជារាស្ត្របានមូលមតិគ្នាយាងក្សត្រអង្គឌួងឲ្យវិលពីប្រទេសសៀមចូលព្រះ នគរដើម្បីបង្រួបបង្រួមជាតិ និងកសាងប្រទេសឡើងវិញ។

  •  រជ្ជកាលព្រះអង្គឌួង(១៨៤០ - ១៨៥៩)

      ឆ្នាំ១៨៤០ ព្រះអង្គឌួងបានគ្រងរាជ្យនៅវាំងស្បែក ស្រុកពញាឮ លុះដល់ឆ្នាំ១៨៤៧ ទើបទ្រង់បានត្រូវអភិសេកឲ្យឡើងសោយ រាជ្យជា ព្រះមហាក្សត្រនៅឧដុង្គ។ ក្នុងនាមចាព្រះរាជាដែលគិតដល់អាយុជីវិតជាតិ ព្រះអង្គមានព្រះទ័យសោកស្ដាយជាខ្លាំង នៅ ពេលទ្រង់ជ្រាបថាមានទឹកដីខ្មែរជាច្រើនបាត់បង់ទៅសៀម និងយួន។ ប៉ុន្តែដោយប្រទេសខ្មែរស្ថិតនៅក្នុងស្ថាន ភាពសេដ្ឋកិច្ចទន់ ខ្សោយ និងខ្ទេចខ្ទាំដោយសង្គ្រាមផ្ទៃក្នុង ទើបព្រះអង្គមិនអាចរកកម្លាំងដើម្បីដណ្ដើមទឹកដីទាំងនោះមកវិញ។ ម្យ៉ាងទៀត ដើម្បី រំដោះប្រទេសឲ្យរួចផុតពីការបែងចែករបស់យួន និងសៀម មានតែមធ្យោបាយមួយគឺពឹងមហាអំណាចអឺរ៉ុបណាមួយ ដើម្បីបង្ក្រាប សត្រូវទាំងពីរឲ្យចេញផុតពីទឹកដីខ្មែរ។ ស្នាព្រះហស្តរបស់ព្រះបាទអង្គឌួងមាន៖

  •  កំណែទម្រង់រូបិយវត្ថុ

      នៅក្នុងរជ្ជកាលព្រះអង្គឌួង គេបានបោះពុម្ពប្រាក់ថ្មី ឈ្មោះប្រាក់ប្រាសាទ ដែលមានបួនប្រភេទ។ ប្រាក់ប្រាសាទមាន រូបម្ខាង ហង្ស និងម្ខាងទៀតមានរូបប្រាសាទអង្គរវត្ត។

  •  ការសាងសង់ទំនប់ និងផ្លូវ

     នៅឆ្នាំ១៨៥០ ព្រះអង្គឌួងបានបញ្ជាឲ្យពួកមន្ត្រីកែនប្រជាជន ដើម្បីលើកទំនប់មួយសម្រាប់ការពាររាជធានីឧដុង្គពីខាងកើត។ ព្រះអង្គបានកសាងផ្លូវមួយទៀតតភ្ជាប់ពីក្រុងឧដុង្គទៅកំពង់លួងមានប្រវែង៦៤០០ម៉ែត។ នៅលើចិញ្ចើមផ្លូវមានកសាង សាលា សំណាក់ជាច្រើន សម្រាប់ឲ្យប្រជាជនដែលធ្វើដំណើរឆ្លងកាត់ឈប់សម្រាកនៅពេលហត់នឿយ។ ដើម្បីសម្រួលដល់ប្រជាជននៅ ម្ដុំពោធិ៍ចិនតុងក្នុងការដឹកជញ្ជូនទំនិញមកលើកនៅកំពង់ផែក្រុងភ្នំពេញព្រះអង្គក៏បានបញ្ជាឲ្យគេកសាងផ្លូវមួយទៀត។ ប្រទេស ខ្មែរ ក្នុងសម័យអង្គរមានផ្លូវខ្វាត់ខ្វែង ប៉ុន្តែដោយសារចម្បាំងទើបផ្លូវអស់ទាំងនោះត្រូវគេបោះបង់ចោល មិនបានថែរក្សា។ ចាប់ពី ឆ្នាំ ១៨៤៧ ពួកយួនបានគាបសង្កត់មកលើសេដ្ឋកិច្ចតាមផ្លូវទន្លេមេគង្គ ដោយយកពន្ធដារលើទំនិញឆ្លងកាត់ ទើបព្រះអង្គបាន សម្រេច ព្រះទ័យសាងកំពង់ផែមួយនៅខេត្តកំពត ដើម្បីរំដោះសេដ្ឋកិច្ចប្រទេសជាតិឲ្យផុតពីការហ៊ុមព័ទ្ធរបស់សត្រូវ។ ជាមួយ គ្នានេះដែរ ព្រះអង្គក៏បានកសាងផ្លូវមួយខ្សែភ្ជាប់ពីឧដុង្គទៅកំពង់ផែកំពត ដើម្បីសម្រួលទំនាក់ទំនងជាមួយកំពង់ផែ និងសម្រាប់ ប្រជារាស្ត្រ ខ្មែរធ្វើដំណើរទៅមក។

  •  ផ្នែកព្រះពុទ្ធសាសនា

     ព្រះបាទអង្គឌួង ជាព្រះរាជាមួយអង្គដែលមានព្រះទ័យជ្រះថ្លាចំពោះព្រះពុទ្ធសាសនា។ នៅឆ្នាំ១៨៥៣ ព្រះអង្គទ្រង់បានចាត់ រាជប្រតិភូមួយក្រុមដែលដឹកនាំដោយឧកញ៉ាយមរាជម៉ុក និងឧកញ៉ាចក្រីមាស ដើម្បីនិមន្តព្រះសង្ឃខ្មែរ មួយអង្គព្រះនាម ព្រះ មហាប៉ាន មកពង្រឹងព្រះពុទ្ធសាសនាដែលត្រូវធ្លាក់ចុះដោយសារសង្គ្រាម។ ប្រតិភូនេះបានត្រូវព្រះចៅសៀមឆោមក្លាវ(រាមាទី៤) ទទួលរាក់ទាក់ព្រោះយល់ថាជាឱកាសមួយសម្រាប់ផ្សព្វផ្សាយវប្បធម៌សៀម។ ដូចនេះព្រះពុទ្ធសាសនាធម្មយុត្តិនិកាយ(ហីនយាន) តាមបែបសៀម បានត្រូវនាំចូលប្រទេសកម្ពុជាចាប់តាំងពីពេលនោះមក។ ចំណែកឯពុទ្ធសាសនាមហានិកាយ គឺ ជានិកាយ (មហាយាន) មួយចម្បងនៅក្នុងប្រទេសខ្មែរ។ ព្រះបាទអង្គឌួងគឹជាអ្នកនិពន្ធខ្មែរល្បីល្បាញ ព្រះអង្គពូកែខាងកំនាព្យកាព្យឃ្លា។ ព្រះ អង្គ បាននិពន្ធរឿងជាច្រើនដូចជា រឿងចំប៉ាថោង១៨១០ រឿងកាកី១៨១៥ និងច្បាប់ស្រី១៨៣៧ជាដើម។ ព្រះបាទអង្គឌួង ទ្រង់ សុគតនៅ ក្នុងរាជវាំងឧដុង្គដោយជម្ងឺនៅក្នុងឆ្នាំ១៨៥៩។

ការតស៊ូរបស់កម្ពុជាដើម្បីភាពរស់រានមានជីវិត១៤៣២-១៨៦៣

ជាងបួនសតវត្សដែលបានកន្លងផុតចាប់ពីបំបោះបំបង់អង្គរនៅក្បែរៗពាក់កណ្ដាលសតវត្សទី១៥រហូតដល់ការបង្កើតអាណាព្យាបាលក្រោមពួកបារាំងនៅឆ្នាំ១៨៦៣គឺត្រូវបានចាត់ទុកដោយពួកប្រវត្តិវិទូថាជាយុគអន្ធកាលរបស់កម្ពុជា សម័យកាលនៃភាពស្ងប់ស្ងៀមខាងសេដ្ឋកិច្ច សង្គម និងវប្បធម៌ ដែលនៅពេលនោះកិច្ចការផ្ទៃក្នុងរបស់នគរបានស្ថិត នៅក្រោមកណ្ដាប់ដៃនៃពួកអ្នកជិតខាង សៀមនិងយួនបន្តិចម្ដងៗ ។ នៅពាក់កណ្ដាលសតវត្សទី១៩ កម្ពុជាបានក្លាយជាគ្រាប់អុកស្ទើរតែគ្មានប្រយោជន៍ នៅក្នុងការដណ្ដើមឥទ្ធិពលគ្នារវាងសៀម និងយួន ហើយប្រហែលជានឹងត្រូវបានលេបត្របាក់ទាំងស្រុងដោយប្រទេសមួយ រឺក៏ ទាំងពីរ បើសិនជាបារាំងមិនធ្វើអន្តរាគមន៍ដោយប្រគល់អោយកម្ពុជានូវកិច្ចសន្យាជីវិតត្រួតត្រាដោយអាណានិគម ។[ត្រូវការអំណះអំណាង] ភាពភ័យខ្លាចនៃការបាត់ផុតរលត់ជាតិសាសន៍និងវប្បធម៌បានបន្តសាច់រឿងដ៏ធំនៅក្នុងផ្នត់គំនិតរបស់ខ្មែរទំនើបនិងជួយដើម្បីពន្យល់នូវជាតិនិយមនិងសំអប់ជនបរទេសខ្លាំងក្លារបស់ខ្មែរនិងជាការគាំទ្រដើមដំបូងដល់របបខ្មែរក្រហមកំឡុងទសវត្សឆ្នាំ១៩៧០ ។ ការបង្កើតនៅឆ្នាំ១៩៧៩នូវសាធារណរដ្ឋប្រជាមានិតកម្ពុជា ជារដ្ឋរណបរបស់វៀតណាមត្រួតត្រា អាចត្រូវបានឃើញជាកំរិតកំពូលនៃដំណាក់កាលមួយ នៃការទន្ទ្រានរបស់វៀតណាមដែលរៀបចំល្អរួចរាល់ក្រោមកលល្បិច តាំងពីសតវត្សទីដប់ប្រាំពីរ ។

ដំណាក់កាលនៃការស៊ីរូងផ្ទៃក្នុង និងការទន្ទ្រានរបស់បរទេសបន្តិចម្ដងៗពិតជាឆាប់រហ័ស និងគឺជាភស្តុតាងយ៉ាងរឹងមាំនៅសតវត្សទីដប់ប្រាំ ដែលនៅពេលនោះខ្មែរនៅមានឥទ្ធិពលនៅឡើយ ។ បន្តបន្ទាប់ពីការធ្លាក់នៃអង្គរធំ ព្រះរាជវាំងរបស់កម្ពុជាបានបោះបង់ចោលនូវតំបន់ភាគខាងជើងនៃបឹងទន្លេសាប ទៅអោយសៀម ហើយមិនដែលត្រឡប់ទៅវិញទេ វៀលែងតែចន្លោះពេលដ៏ខ្លីនៅចុងសតវត្សទីដប់ប្រាំមួយចេញ ។ នៅពេលនោះយ៉ាងណាមិញ ទំនោររបស់ខ្មែរចំពោះសំណង់អគារវិមានបានបញ្ឈប់ ។ ជំនឿកាលពីបុរាណៗដូចជាពុទ្ធសាសនាមហាយាននិងលទ្ធិព្រហ្មញ្ញ នៃទេវរាជត្រូវបានជំនួសដោយពុទ្ធសាសនាថេរវាទ ហើយប្រជាជនខ្មែរបានប្រែជាផ្នែកនៃសាសនាដូចគ្នានិងប្រពៃណីវប្បធម៌ដូចពួកសៀម ។ ភាពស្រដៀងគ្នានេះមិនបានទប់ស្កាត់សង្គ្រាមបានមួយរយៈទេរវាងនគរទាំងពីរដដែល ។ កំឡុងសតវត្សទីដប់ប្រាំមួយ កងទ័ពខ្មែរដោយឆ្លៀតឱកាសលើបញ្ហាសៀមជាមួយពួកភូមា ដោយបានលុកលុយមិនបានជោគជ័យលើនគរសៀមជាច្រើនលើក ។

នៅក្នុងខណៈពេលនោះ បន្តបន្ទាប់ពីបំបោះបំបង់នៃទីស្ថានអង្គរ ពួករស់រានខ្មែរដែលនៅសល់មួយចំនួនតិច ជាមួយជំនួយរបស់សៀម បានបង្កើតឡើងរាជធានីថ្មីនៅចម្ងាយច្រើនគីឡូម៉ែត្រ ទៅភាគអាគ្នេយ៍នៅទីមួយនៃអ្វីដែលឥឡូវគឺភ្នំពេញនេះឯង ។ មជ្ឈមណ្ឌលអំណាចថ្មីនេះបានតាំងនៅចំណុចប្រសព្វគ្នានៃទន្លេមេគង្គនិងទន្លេសាប ។ ដូច្នេះ វាបានគ្រប់គ្រងពាណិជ្ជកម្មតាមទន្លេនៃទឹកដីបេះដូងខ្មែរនិងនគរឡាវ ហើយនិងមានច្រកចូល តាមច្រកនៃដីសណ្ដទន្លេមេគង្គ ទៅកាន់ផ្លូវពាណិជ្ជកម្មអន្តរជាតិដែលបានភ្ជាប់ឆ្នេរសមុទ្រចិន សមុទ្រចិនខាងត្បូងនិងមហាសមុទ្រឥណ្ឌា ។ ប្រភេទនៃរដ្ឋនិងសង្គមថ្មីមួយបានផុសឡើង កាន់តែបើកទូលាយចំពោះពិភពលោកខាងក្រៅ និងកាន់តែពឹងផ្អែកលើពាណិជ្ជកម្មតាមរយៈប្រភពភោគទ្រព្យជាងបុព្វការីមុនៗ ដែលនៅក្នុងដីគោក ។ ទំហំទំហាត់នៃពាណិជ្ជកម្មតាមសមុទ្រជាមួយចិនកំឡុងរជ្ជកាលរាជវង្សមិង (១៣៦៨-១៦៤៤) បានផ្ដល់នូវឱកាសរកកម្រៃបានច្រើនចំពោះពួកក្រុមសមាជិក នៃពួកឥស្សរជនខ្មែរដែលជាអ្នកក្ដោបក្ដាប់ដំណើរការផ្ដាច់មុខ ការដោះដូរពាណិជ្ជកម្មព្រះរាជា ។ ការបង្ហាញខ្លួននៃពួកអឺរ៉ុបនៅក្នុងតំបន់នៅក្នុងសតវត្សទីដប់ប្រាំមួយ ក៏បានលើកស្ទួយដល់វិស័យពាណិជ្ជកម្មដែរ ។

ព្រះបាទអង្គចន្ទ (១៥១៦-១៥៦៦) ជាស្ដេចមួយក្នុងចំណោមក្សត្រធំៗខ្មែរពីរបីអង្គនៃសម័យក្រោយអង្គរ បានផ្លាស់រាជធានីពីភ្នំពេញទៅលង្វែក ។ ពួកអ្នកដំណើរប៉ទុយហ្កាល់និងអេស្ប៉ាញដែលអ្នកទាំងនោះបានមកទស្សនាទីក្រុងនេះ ដែលបានតាំងនៅច្រាំងនៃទន្លេសាប ជាទន្លេមួយនៅភាគខាងជើងភ្នំពេញ ដែលបានពិពណ៌នារៀបរាប់ទីក្រុង ជាកន្លែងមួយនៃភោគទ្រព្យដ៏សម្បើមអស្ចារ្យ ។ ផលិតផលជាច្រើនបានដោះដូរនៅទីនោះរួមមាន ថ្មមានតម្លៃ លោហៈ សូត្រនិងកប្បាស ធូប ភ្លុក ម្រ័ក្សណ៍ខ្មុក បសុសត្វ (រួមមានដំរី) និងកុយរមាស (ដែលបានឱ្យតម្លៃដោយពួកចិនជាឱសថកម្រនិងប៉ូវកម្លាំង) ។ នៅចុងសតវត្សទីដប់ប្រាំមួយនិងដើមសតវត្សទីដប់ប្រាំពីរ លង្វែកមានក្រុមសហគមន៍ពាណិជ្ជកម្មដ៏រីកចម្រើនរបស់ចិន ឥណ្ឌូនេស៊ី ពួកម៉ាឡេ ជប៉ុន ពួកអារ៉ាប់ អេស្ប៉ាញ និងប៉ទុយហ្កាល់ ។ សហគមន៍ទាំងនេះត្រូវបានចូលរួមក្រោយមកទៀតនៅក្នុងសតវត្សនោះដោយពួកអង់គ្លេសនិងហូឡង់

នៅក្នុងកំឡុងសម័យកាលនេះ (នៅឆ្នាំ១៥៥៥-១៥៥៦) ដែលពួកបព្វជិតសាសនាគ្រិស្តជាតិប៉ទុយហ្កាល់ ហ្កាសស្ប៉ា ដា គ្រូសហ្ស៍ (Gaspar da Cruz) បានធ្វើការព្យាយាមដំបូងដើម្បីផ្សព្វផ្សាយណែនាំគ្រិស្តសាសនាទៅកាន់ប្រទេសនេះ ។ តាមរយៈរឿងរ៉ាវផ្ទាល់របស់លោក ការខិតខំប្រឹងប្រែងរបស់លោកគឺជាការបរាជ័យទាំងស្រុងដោយសារតែជំនឿស៊ប់លើព្រាហ្មណ៍ខ្លាំងក្លានៃក្សត្រិយ៍និងវណ្ណៈដឹកនាំ ក៏ប៉ុន្តែយ៉ាងណាមិញ របាយការណ៍ខ្លីដែលលោកបានធ្វើបេសកកម្មផ្ដល់នូវការឆ្លុះបញ្ចាំងទៅក្នុងការគោរពបដិបត្តសាសនាជាតិ នៅពេលនោះ ។[២]

ដោយសារតែពួកអ្នកតំណាងនៃសញ្ជាតិទាំងនេះទាំងអស់តាមពិតទៅគឺជាពួកចោរសមុទ្រ ពួកអ្នកផ្សងព្រេង រឺ ពួកពាណិជ្ជករ ដែលនេះគឺជាសម័យមួយនៃសកលនិយមខ្លាំងក្លា ។ ត្រូវបានដាក់សម្ពាធយ៉ាងខ្លាំងដោយពួកសៀម ដើម្បីសងបំណុលវិញ ព្រះបាទសត្ថាទី១ (១៥៧៦-៩៤) ដោយនៅជុំវិញខ្លួនទ្រង់មានអង្គរក្សផ្ទាល់ព្រះអង្គជាជាតិអេស្ប៉ាញ និងទាហានស៊ីឈ្នួលប៉ទុយហ្កាល់ផង ហើយនៅឆ្នាំ១៥៩៣ព្រះអង្គបានសុំទេសាភិបាលអេស្ប៉ាញនៅភីលីពីនអោយជួយ ។ ត្រូវបានទាក់ទាញដោយប្រមើលមុននៅការបង្កើតឡើងអាណាព្យាបាលអេស្ប៉ាញនៅកម្ពុជា ហើយនិងការប្ដូរទៅរាជាធិបតេយ្យគ្រិស្តសាសនាវិញ ទេសាភិបាលនេះបានបញ្ជូនកម្លាំងមួយកងដែលមានមនុស្ស១២០នាក់មក ក៏ប៉ុន្តែលង្វែកក៏បានធ្លាក់ទៅក្នុងកណ្ដាប់ដៃពួកសៀមរួចទៅហើយ ពេលនោះពួកគេបានមកដល់នៅឆ្នាំបន្ទាប់មកទៀត ។ ពួកអេស្ប៉ាញបានទាញផលប្រយោជន៍នៅ ក្នុងស្ថានការណ៍ច្របូកច្របល់ដ៏ខ្លាំងក្លានេះដើម្បី លើកមួយនៅក្នុងចំណោមព្រះរាជបុត្ររបស់ព្រះបាទសត្ថាអោយឡើងសោយរាជ្យនៅឆ្នាំ១៥៩៧ ។ ក្ដីសង្ឃឹមនៃការធ្វើអោយប្រទេសនេះជា ប្រទេសអាណានិគមអេស្ប៉ាញត្រូវបានបំផ្លាញទៅវិញយ៉ាងណាមិញ នៅពេលនោះពួកអេស្ប៉ាញត្រូវបានសម្លាប់រង្គាលនៅពីរឆ្នាំក្រោយមកទៀត ដោយគ្មានហេតុផលនៃការប្រទូស្តរាយគ្នាទាំងសងខាងដោយក្រុមទាហានស៊ីឈ្នួលម៉ាឡេ ។

យ៉ាងណាមិញ ពួកសៀមបានពាក់ព័ន្ធនូវការវាយប្រហារដោយយថាហេតុមក លើឯករាជ្យភាពកម្ពុជាដោយកាន់កាប់លង្វែកនៅឆ្នាំ១៥៩៤ ។ ជាមួយនិងការតាំងទ័ពនៃទេសាភិបាលកងទ័ពសៀមម្នាក់នៅក្នុងទីក្រុង កម្រិតនៃការគ្រប់គ្រងនយោបាយបរទេសត្រូវបានបង្កើតឡើង លើរាជាណាចក្រនេះជាលើកទីមួយ ។ កាលប្រវត្តិខ្មែរពិពណ៌នាការធ្លាក់ចុះនៃលង្វែកជាគ្រោះមហន្តរាយចាប់ពីនោះមក ដែលប្រទេសជាតិនេះមិនដែលបានត្រឡប់មកដូចដើមវិញទាំងស្រុងទេ ។ សៀមបានគ្រប់គ្រងកម្ពុជាអស់រយៈពេលស្ទើរតែជិត៣០០ឆ្នាំមកហើយ នៅទីបញ្ចប់អង្គរវត្តដែលបាត់បង់មកដល់ពួកបារាំងនៅ១៩០៧ បន្ទាប់ពីកាន់កាន់អស់រយៈពេលជាង៤៥០ឆ្នាំមកហើយ ។