សម័យ​ អាណានិគមជប៉ុន

  • សេចក្ដីផ្ដើម

 គឺជាសម័យកាលនៃប្រវត្តិសាស្ត្រកម្ពុជាកំឡុងសង្គ្រាមលោកលើកទី២នៅពេលនោះចក្រពត្តិជប៉ុនបានបង្កើតរដ្ឋអំណាចរបស់ ខ្លួនលើកម្ពុជា។ ការត្រួតត្រារបស់ជប៉ុននៅកម្ពុជាបានបន្តនៅចន្លោះឆ្នាំ១៩៤១ និង១៩៤៥ ហើយជាទូទៅប្រជាជនខ្មែរបានរត់គេច អំពើព្រៃផ្សៃ ដែលបានដាក់ទោសលើប្រជាពលរដ្ឋដោយពួកអ្នកកាន់កាប់ជប៉ុន នៅប្រទេសនានានៅអាស៊ីអាគ្នេយ៍។ ទោះបីជា ដើមឡើយអនុញ្ញាតអោយរដ្ឋាភិបាលអាណានិគមឥណ្ឌូចិនបារាំងវិឈីនៅមានភារកិច្ចតិចតួចក៏ដោយក៏នៅឆ្នាំ១៩៤៥ រដ្ឋអំ ណាច ជប៉ុននៅកម្ពុជា ក៏បានបង្កើតឡើងរដ្ឋអាយ៉ងនិយមតូក្យូនៅទីបំផុតដដែល ។

  • សាវតារប្រវត្តិសាស្ត្រ

       សង្គ្រាមបារាំង-ថៃ ឆ្នាំ១៩៤០-១៩៤១បានបន្សល់ទុកនូវរដ្ឋអំណាចអាណានិគមសហភាពឥណ្ឌូចិននៅក្នុងទីតាំងមួយនៃភាព កម្សោយ ។ រដ្ឋាភិបាលវិឈីបានចុះហត្ថលេខាកិច្ចព្រមព្រៀងមួយ ជាមួយជប៉ុនដើម្បអនុញ្ញាតអោយយោធាជប៉ុនឆ្លងកាត់តាម សហភាពឥណ្ឌូចិន និងដាក់កងទ័ពជាច្រើននៅវៀតណាមខាងជើង រហូតដល់កំណត់នៃទ័ព២៥,០០០នាក់ ។ ក្នុងគ្រានោះដែរ រដ្ឋាភិបាលថៃ បានពង្រឹងដោយអាស្រ័យនូវសន្ធិសញ្ញាមិត្តភាពរបស់ខ្លួនជាមួយជប៉ុន ដោយបានឆ្លៀតឱកាសបានលើ មុខនាទី របស់ខ្លួន ថៃក៏បានលុកលុយខេត្តភាគខាងលិចរបស់កម្ពុជា។ បន្តបន្ទាប់ពីការលុកលុយនេះ តូក្យូបានទទួលស្វាគមន៍ហត្ថលេខា នៃសន្ធិសញ្ញាមួយនៅខែមីនា ឆ្នាំ១៩៤១ ដែលបានបង្ខិតបង្ខំអោយពួកបារាំងលះបង់ខេត្តបាត់ដំបង សៀមរាប ដូចគ្នាដែរ ការ បង្រួញដីរវាងខ្សែស្របទី១៥និងភ្នំដងរែកនៅខេត្តស្ទឹងត្រែង។បន្ទាប់ពីរដ្ឋថៃក្រោមមគ្គុទេសភាពនិយមជប៉ុននៃលោកសេនាប្រមុខ (ចមពល) ផ្លែក វិបុលសង្គ្រាម បានកាន់កាប់ទឹកដីទាំងនោះ កម្ពុជាក៏បានបាត់បង់ប្រជាពលរដ្ឋស្ទើរតែកន្លះលាននាក់ និងមួយភាគ បីនៃអតីតផ្ទៃដីប្រទេសខ្លួន។

  • ការត្រួតត្រារបស់ជប៉ុន

      នៅខែសីហា ឆ្នាំ១៩៤១ កងទ័ពជប៉ុនបានចូលមករដ្ឋអាណាព្យាបាលបារាំងនៅកម្ពុជា ហើយបានបង្កើតយោធភូមិដែលមាន ចំនួនទ័ព៨,០០០នាក់ ។ ទោះបីជាមានវត្តមានកងទ័ពរបស់ខ្លួនក៏ដោយ ក៏រដ្ឋអំណាចជប៉ុនបានអនុញ្ញាតអោយពួកមន្ត្រីអាណានិ គមបារាំងវិឈី បន្សល់ទុកទីតាំងរដ្ឋបាលរបស់ខ្លួនអោយនៅមានដែរ ។

នៅថ្ងៃទី២០កក្កដា ឆ្នាំ១៩៤២មានបាតុកម្មប្រឆាំងបារាំងដ៏ធំមួយនៅភ្នំពេញបន្ទាប់ពីព្រះសង្ឃដ៏លេចធ្លោមួយអង្គហែមចៀវត្រូវ បានចាប់ខ្លួនចំពោះការធ្វើធម្មទេសនាបះបោរទៅកាន់ពួកកងជីវពលអាណានិគមដោយគ្មានភស្តុតាង។រដ្ឋអំណាចបារាំងបានចាប់ ខ្លួនមេបាតុកម្ម លោកប៉ាច ឈឹន និងបាននិរទេសលោកទៅកាន់កុង សឺង(កោះត្រឡាច)កោះឃុំឃាំងរបស់ពួកបារាំង។លោកប៉ាច ឈឹនគឺជាបញ្ញវន្តខ្មែរគួរអោយគោរពម្នាក់ លោកបានចូលរួមជាមួយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ (Institut Bouddhique) និងជាស្ថាបនិកនៃសារពត៌មាននគរវត្ត កាសែតនយោបាយបើកចំហដំបូងគេជាភាសាខ្មែរនៅឆ្នាំ១៩៣៦ រួមជាមួយលោកស៊ីម វ៉ា។អ្នកផ្សេងម្នាក់ទៀតក្នុងចំណោមអ្នកទាំងនោះដែលនៅពីក្រោយ នគរវត្ត គឺលោកសឺង ង៉ុកថាញ់ (តុលាការីដែលបានសិក្សា អប់រំនៅប៉ារីសម្នាក់) ត្រូវបានគេចោទប្រកាន់ចំពោះបាតុកម្ម ក្នុងនោះរដ្ឋអំណាចបារាំងបានសង្ស័យ ដែលលោកត្រូវបាននាំខ្លួន ចេញដោយការជួយរបស់ជប៉ុន ។

  •  រដ្ឋអាយ៉ងនិយមតូក្យូ   

ទង់នៃរដ្ឋអាយ៉ងនិយមជប៉ុនរបស់កម្ពុជា   ដែលមានជីវិតខ្លី   (មីនា-តុលា ឆ្នាំ១៩៤៥)

     នៅឆ្នាំ១៩៤៥ ជប៉ុនបានបង្កើតពលប្រហារ ដែលបានធ្វើអោយការគ្រប់ គ្រងរបស់បារាំងលែងមាន លើឥណ្ឌូចិនជាបណ្ដោះអាសន្ន។ ឥណ្ឌូចិនទាំង មូលក្លាយជារបស់ជប៉ុនបានផ្ដួលរំលំរដ្ឋបាលអាណានិគមបារាំង និងបានដក ហូតអាវុធកងកម្លាំងទ័ព បារាំង។ បំណងរបស់ពួកគេគឺ ត្រូវធ្វើអោយមានការ ជ្រោងទង់ឡើងវិញនៃប្រជាជនក្នុងស្រុកចំពោះកិច្ចប្រឹងប្រែងក្នុងសង្គ្រាមរបស់ តូក្យូ ដោយការជំរុញពួកអ្នកគ្រប់គ្រងក្នុងស្រុកដើម្បី ប្រកាស ឯករាជ្យ។

   នៅថ្ងៃ៩មីនា ឆ្នាំ១៩៤៥ ស្ដេចក្មេងព្រះបាទនរោត្តម សីហនុ បានប្រកាស ព្រះរាជាណាចក្រកម្ពុជាឯករាជ្យ បន្តបន្ទាប់ពីសំនើជា ផ្លូវការដោយពួកជប៉ុន។ ដោយខ្លីៗបន្ទាប់មករដ្ឋាភិបាលជប៉ុនបានអនុម័តឯករាជ្យកម្ពុជាដោយមានតែ ឈ្មោះនិងបានបង្កើតស្ថាន កុងស៊ុលនៅភ្នំពេញ។ថ្ងៃ១៣មីនា ព្រះបាទសីហនុ បានផ្លាស់ប្ដូរឈ្មោះផ្លូវការនៃប្រទេសជាភាសាបារាំងពីCambodgeទៅកម្ពុជា។ រដ្ឋាភិបាលថ្មីបានបំបាត់ចោលរ៉ូមនីយកម្មនៃភាសាខ្មែរដែលរដ្ឋបាលអាណា និគមបារាំងបានកំពុងចាប់ផ្ដើមបង្ខំហើយនិងបាន ជំនួសឡើងវិញដោយ អក្សរខ្មែរជាផ្លូវការវិញ ។ វិធានការនេះបាននាំយកមកដោយរដ្ឋអំណាច រដ្ឋាភិបាល ដែលមានជីវិតខ្លី ប្រ ហែលជា មានប្រជាប្រិយភាព និងកំពុងតែបន្តវែងឆ្ងាយ ចាប់តាំងពីពេលនោះមកគ្មានរដ្ឋាភិបាល មួយណានៅ កម្ពុជាព្យាយាម ធ្វើរ៉ូមនីយកម្ម ភាសាខ្មែរទៀតទេ ។

     លោកសឺង ង៉ុកថាញ់បានវិលត្រលប់មកកម្ពុជាវិញ។ លោកដំបូងឡើយត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេសហើយនឹងបាន ក្លាយជានាយករដ្ឋមន្ត្រី ពីរខែក្រោយមកទៀត។ រដ្ឋអាយ៉ងកម្ពុជានៃជប៉ុនបានបន្តពី ខែមីនាដល់តុលា ឆ្នាំ១៩៤៥ ការកាន់កាប់ របស់ជប៉ុននៅកម្ពុជាបានបញ្ចប់ជាមួយនិងការចុះចាញ់ជាផ្លូវការរបស់ជប៉ុននៅខែសីហាឆ្នាំ១៩៤៥។បន្ទាប់ពីក្រុម កងទ័ពសម្ព័ន្ធ មិត្តបានចូលមកកាន់កម្ពុជាកម្លាំងទ័ពរបស់ជប៉ុនដែលមានវត្តមាននៅក្នុងប្រទេសនេះត្រូវបានគេដកហូតអាវុធនិង ធ្វើបិតុភូមិ និវត្តន៍។ពួកបារាំងអាចដាក់រដ្ឋបាលអាណានិគមនៅភ្នំពេញឡើងវិញនៅខែតុលាឆ្នាំដដែល។បន្ទាប់ពីការចាប់លោក សឺងង៉ុក ថាញ់ចំពោះការចូលដៃជាមួយពួកជប៉ុន រដ្ឋអំណាចអាណានិគមបារាំងបាននិរទេសលោកទៅកាន់បារាំងដែលជាកន្លែង ដែល លោករស់នៅដោយការឃុំខ្លួនក្នុងផ្ទះ។ ពួកអ្នកគាំទ្រលោកខ្លះបានលួចលាក់ខ្លួន និងបានរត់គេចខ្លួនទៅកាន់កម្ពុជាភាគ ពាយព្យ ដែលគ្រប់គ្រង ដោយថៃ ដែលពួកគេជាចុងក្រោយបានចូលរួមកម្លាំងនៅក្នុងក្រុមទាមទារឯករាជ្យដំបូងគេមួយគឺខ្មែរ ឥស្សរៈ។ ចលនាជាតិនិយមដែលមាននិន្នាការនយោបាយផ្សេងៗប្រឆាំង នឹងបារាំងត្រូវបានរៀបចំឡើងដោយការគាំទ្ររបស់ថៃ ក៏ប៉ុន្តែ ក្រោយមកទៀតក៏បានបែកបាក់គ្នាជាបក្សជាពួកជាច្រើន ៕   

ការតស៊ូរបស់កម្ពុជាដើម្បីភាពរស់រានមានជីវិត១៤៣២-១៨៦៣

ជាងបួនសតវត្សដែលបានកន្លងផុតចាប់ពីបំបោះបំបង់អង្គរនៅក្បែរៗពាក់កណ្ដាលសតវត្សទី១៥រហូតដល់ការបង្កើតអាណាព្យាបាលក្រោមពួកបារាំងនៅឆ្នាំ១៨៦៣គឺត្រូវបានចាត់ទុកដោយពួកប្រវត្តិវិទូថាជាយុគអន្ធកាលរបស់កម្ពុជា សម័យកាលនៃភាពស្ងប់ស្ងៀមខាងសេដ្ឋកិច្ច សង្គម និងវប្បធម៌ ដែលនៅពេលនោះកិច្ចការផ្ទៃក្នុងរបស់នគរបានស្ថិត នៅក្រោមកណ្ដាប់ដៃនៃពួកអ្នកជិតខាង សៀមនិងយួនបន្តិចម្ដងៗ ។ នៅពាក់កណ្ដាលសតវត្សទី១៩ កម្ពុជាបានក្លាយជាគ្រាប់អុកស្ទើរតែគ្មានប្រយោជន៍ នៅក្នុងការដណ្ដើមឥទ្ធិពលគ្នារវាងសៀម និងយួន ហើយប្រហែលជានឹងត្រូវបានលេបត្របាក់ទាំងស្រុងដោយប្រទេសមួយ រឺក៏ ទាំងពីរ បើសិនជាបារាំងមិនធ្វើអន្តរាគមន៍ដោយប្រគល់អោយកម្ពុជានូវកិច្ចសន្យាជីវិតត្រួតត្រាដោយអាណានិគម ។[ត្រូវការអំណះអំណាង] ភាពភ័យខ្លាចនៃការបាត់ផុតរលត់ជាតិសាសន៍និងវប្បធម៌បានបន្តសាច់រឿងដ៏ធំនៅក្នុងផ្នត់គំនិតរបស់ខ្មែរទំនើបនិងជួយដើម្បីពន្យល់នូវជាតិនិយមនិងសំអប់ជនបរទេសខ្លាំងក្លារបស់ខ្មែរនិងជាការគាំទ្រដើមដំបូងដល់របបខ្មែរក្រហមកំឡុងទសវត្សឆ្នាំ១៩៧០ ។ ការបង្កើតនៅឆ្នាំ១៩៧៩នូវសាធារណរដ្ឋប្រជាមានិតកម្ពុជា ជារដ្ឋរណបរបស់វៀតណាមត្រួតត្រា អាចត្រូវបានឃើញជាកំរិតកំពូលនៃដំណាក់កាលមួយ នៃការទន្ទ្រានរបស់វៀតណាមដែលរៀបចំល្អរួចរាល់ក្រោមកលល្បិច តាំងពីសតវត្សទីដប់ប្រាំពីរ ។

ដំណាក់កាលនៃការស៊ីរូងផ្ទៃក្នុង និងការទន្ទ្រានរបស់បរទេសបន្តិចម្ដងៗពិតជាឆាប់រហ័ស និងគឺជាភស្តុតាងយ៉ាងរឹងមាំនៅសតវត្សទីដប់ប្រាំ ដែលនៅពេលនោះខ្មែរនៅមានឥទ្ធិពលនៅឡើយ ។ បន្តបន្ទាប់ពីការធ្លាក់នៃអង្គរធំ ព្រះរាជវាំងរបស់កម្ពុជាបានបោះបង់ចោលនូវតំបន់ភាគខាងជើងនៃបឹងទន្លេសាប ទៅអោយសៀម ហើយមិនដែលត្រឡប់ទៅវិញទេ វៀលែងតែចន្លោះពេលដ៏ខ្លីនៅចុងសតវត្សទីដប់ប្រាំមួយចេញ ។ នៅពេលនោះយ៉ាងណាមិញ ទំនោររបស់ខ្មែរចំពោះសំណង់អគារវិមានបានបញ្ឈប់ ។ ជំនឿកាលពីបុរាណៗដូចជាពុទ្ធសាសនាមហាយាននិងលទ្ធិព្រហ្មញ្ញ នៃទេវរាជត្រូវបានជំនួសដោយពុទ្ធសាសនាថេរវាទ ហើយប្រជាជនខ្មែរបានប្រែជាផ្នែកនៃសាសនាដូចគ្នានិងប្រពៃណីវប្បធម៌ដូចពួកសៀម ។ ភាពស្រដៀងគ្នានេះមិនបានទប់ស្កាត់សង្គ្រាមបានមួយរយៈទេរវាងនគរទាំងពីរដដែល ។ កំឡុងសតវត្សទីដប់ប្រាំមួយ កងទ័ពខ្មែរដោយឆ្លៀតឱកាសលើបញ្ហាសៀមជាមួយពួកភូមា ដោយបានលុកលុយមិនបានជោគជ័យលើនគរសៀមជាច្រើនលើក ។

នៅក្នុងខណៈពេលនោះ បន្តបន្ទាប់ពីបំបោះបំបង់នៃទីស្ថានអង្គរ ពួករស់រានខ្មែរដែលនៅសល់មួយចំនួនតិច ជាមួយជំនួយរបស់សៀម បានបង្កើតឡើងរាជធានីថ្មីនៅចម្ងាយច្រើនគីឡូម៉ែត្រ ទៅភាគអាគ្នេយ៍នៅទីមួយនៃអ្វីដែលឥឡូវគឺភ្នំពេញនេះឯង ។ មជ្ឈមណ្ឌលអំណាចថ្មីនេះបានតាំងនៅចំណុចប្រសព្វគ្នានៃទន្លេមេគង្គនិងទន្លេសាប ។ ដូច្នេះ វាបានគ្រប់គ្រងពាណិជ្ជកម្មតាមទន្លេនៃទឹកដីបេះដូងខ្មែរនិងនគរឡាវ ហើយនិងមានច្រកចូល តាមច្រកនៃដីសណ្ដទន្លេមេគង្គ ទៅកាន់ផ្លូវពាណិជ្ជកម្មអន្តរជាតិដែលបានភ្ជាប់ឆ្នេរសមុទ្រចិន សមុទ្រចិនខាងត្បូងនិងមហាសមុទ្រឥណ្ឌា ។ ប្រភេទនៃរដ្ឋនិងសង្គមថ្មីមួយបានផុសឡើង កាន់តែបើកទូលាយចំពោះពិភពលោកខាងក្រៅ និងកាន់តែពឹងផ្អែកលើពាណិជ្ជកម្មតាមរយៈប្រភពភោគទ្រព្យជាងបុព្វការីមុនៗ ដែលនៅក្នុងដីគោក ។ ទំហំទំហាត់នៃពាណិជ្ជកម្មតាមសមុទ្រជាមួយចិនកំឡុងរជ្ជកាលរាជវង្សមិង (១៣៦៨-១៦៤៤) បានផ្ដល់នូវឱកាសរកកម្រៃបានច្រើនចំពោះពួកក្រុមសមាជិក នៃពួកឥស្សរជនខ្មែរដែលជាអ្នកក្ដោបក្ដាប់ដំណើរការផ្ដាច់មុខ ការដោះដូរពាណិជ្ជកម្មព្រះរាជា ។ ការបង្ហាញខ្លួននៃពួកអឺរ៉ុបនៅក្នុងតំបន់នៅក្នុងសតវត្សទីដប់ប្រាំមួយ ក៏បានលើកស្ទួយដល់វិស័យពាណិជ្ជកម្មដែរ ។

ព្រះបាទអង្គចន្ទ (១៥១៦-១៥៦៦) ជាស្ដេចមួយក្នុងចំណោមក្សត្រធំៗខ្មែរពីរបីអង្គនៃសម័យក្រោយអង្គរ បានផ្លាស់រាជធានីពីភ្នំពេញទៅលង្វែក ។ ពួកអ្នកដំណើរប៉ទុយហ្កាល់និងអេស្ប៉ាញដែលអ្នកទាំងនោះបានមកទស្សនាទីក្រុងនេះ ដែលបានតាំងនៅច្រាំងនៃទន្លេសាប ជាទន្លេមួយនៅភាគខាងជើងភ្នំពេញ ដែលបានពិពណ៌នារៀបរាប់ទីក្រុង ជាកន្លែងមួយនៃភោគទ្រព្យដ៏សម្បើមអស្ចារ្យ ។ ផលិតផលជាច្រើនបានដោះដូរនៅទីនោះរួមមាន ថ្មមានតម្លៃ លោហៈ សូត្រនិងកប្បាស ធូប ភ្លុក ម្រ័ក្សណ៍ខ្មុក បសុសត្វ (រួមមានដំរី) និងកុយរមាស (ដែលបានឱ្យតម្លៃដោយពួកចិនជាឱសថកម្រនិងប៉ូវកម្លាំង) ។ នៅចុងសតវត្សទីដប់ប្រាំមួយនិងដើមសតវត្សទីដប់ប្រាំពីរ លង្វែកមានក្រុមសហគមន៍ពាណិជ្ជកម្មដ៏រីកចម្រើនរបស់ចិន ឥណ្ឌូនេស៊ី ពួកម៉ាឡេ ជប៉ុន ពួកអារ៉ាប់ អេស្ប៉ាញ និងប៉ទុយហ្កាល់ ។ សហគមន៍ទាំងនេះត្រូវបានចូលរួមក្រោយមកទៀតនៅក្នុងសតវត្សនោះដោយពួកអង់គ្លេសនិងហូឡង់

នៅក្នុងកំឡុងសម័យកាលនេះ (នៅឆ្នាំ១៥៥៥-១៥៥៦) ដែលពួកបព្វជិតសាសនាគ្រិស្តជាតិប៉ទុយហ្កាល់ ហ្កាសស្ប៉ា ដា គ្រូសហ្ស៍ (Gaspar da Cruz) បានធ្វើការព្យាយាមដំបូងដើម្បីផ្សព្វផ្សាយណែនាំគ្រិស្តសាសនាទៅកាន់ប្រទេសនេះ ។ តាមរយៈរឿងរ៉ាវផ្ទាល់របស់លោក ការខិតខំប្រឹងប្រែងរបស់លោកគឺជាការបរាជ័យទាំងស្រុងដោយសារតែជំនឿស៊ប់លើព្រាហ្មណ៍ខ្លាំងក្លានៃក្សត្រិយ៍និងវណ្ណៈដឹកនាំ ក៏ប៉ុន្តែយ៉ាងណាមិញ របាយការណ៍ខ្លីដែលលោកបានធ្វើបេសកកម្មផ្ដល់នូវការឆ្លុះបញ្ចាំងទៅក្នុងការគោរពបដិបត្តសាសនាជាតិ នៅពេលនោះ ។[២]

ដោយសារតែពួកអ្នកតំណាងនៃសញ្ជាតិទាំងនេះទាំងអស់តាមពិតទៅគឺជាពួកចោរសមុទ្រ ពួកអ្នកផ្សងព្រេង រឺ ពួកពាណិជ្ជករ ដែលនេះគឺជាសម័យមួយនៃសកលនិយមខ្លាំងក្លា ។ ត្រូវបានដាក់សម្ពាធយ៉ាងខ្លាំងដោយពួកសៀម ដើម្បីសងបំណុលវិញ ព្រះបាទសត្ថាទី១ (១៥៧៦-៩៤) ដោយនៅជុំវិញខ្លួនទ្រង់មានអង្គរក្សផ្ទាល់ព្រះអង្គជាជាតិអេស្ប៉ាញ និងទាហានស៊ីឈ្នួលប៉ទុយហ្កាល់ផង ហើយនៅឆ្នាំ១៥៩៣ព្រះអង្គបានសុំទេសាភិបាលអេស្ប៉ាញនៅភីលីពីនអោយជួយ ។ ត្រូវបានទាក់ទាញដោយប្រមើលមុននៅការបង្កើតឡើងអាណាព្យាបាលអេស្ប៉ាញនៅកម្ពុជា ហើយនិងការប្ដូរទៅរាជាធិបតេយ្យគ្រិស្តសាសនាវិញ ទេសាភិបាលនេះបានបញ្ជូនកម្លាំងមួយកងដែលមានមនុស្ស១២០នាក់មក ក៏ប៉ុន្តែលង្វែកក៏បានធ្លាក់ទៅក្នុងកណ្ដាប់ដៃពួកសៀមរួចទៅហើយ ពេលនោះពួកគេបានមកដល់នៅឆ្នាំបន្ទាប់មកទៀត ។ ពួកអេស្ប៉ាញបានទាញផលប្រយោជន៍នៅ ក្នុងស្ថានការណ៍ច្របូកច្របល់ដ៏ខ្លាំងក្លានេះដើម្បី លើកមួយនៅក្នុងចំណោមព្រះរាជបុត្ររបស់ព្រះបាទសត្ថាអោយឡើងសោយរាជ្យនៅឆ្នាំ១៥៩៧ ។ ក្ដីសង្ឃឹមនៃការធ្វើអោយប្រទេសនេះជា ប្រទេសអាណានិគមអេស្ប៉ាញត្រូវបានបំផ្លាញទៅវិញយ៉ាងណាមិញ នៅពេលនោះពួកអេស្ប៉ាញត្រូវបានសម្លាប់រង្គាលនៅពីរឆ្នាំក្រោយមកទៀត ដោយគ្មានហេតុផលនៃការប្រទូស្តរាយគ្នាទាំងសងខាងដោយក្រុមទាហានស៊ីឈ្នួលម៉ាឡេ ។

យ៉ាងណាមិញ ពួកសៀមបានពាក់ព័ន្ធនូវការវាយប្រហារដោយយថាហេតុមក លើឯករាជ្យភាពកម្ពុជាដោយកាន់កាប់លង្វែកនៅឆ្នាំ១៥៩៤ ។ ជាមួយនិងការតាំងទ័ពនៃទេសាភិបាលកងទ័ពសៀមម្នាក់នៅក្នុងទីក្រុង កម្រិតនៃការគ្រប់គ្រងនយោបាយបរទេសត្រូវបានបង្កើតឡើង លើរាជាណាចក្រនេះជាលើកទីមួយ ។ កាលប្រវត្តិខ្មែរពិពណ៌នាការធ្លាក់ចុះនៃលង្វែកជាគ្រោះមហន្តរាយចាប់ពីនោះមក ដែលប្រទេសជាតិនេះមិនដែលបានត្រឡប់មកដូចដើមវិញទាំងស្រុងទេ ។ សៀមបានគ្រប់គ្រងកម្ពុជាអស់រយៈពេលស្ទើរតែជិត៣០០ឆ្នាំមកហើយ នៅទីបញ្ចប់អង្គរវត្តដែលបាត់បង់មកដល់ពួកបារាំងនៅ១៩០៧ បន្ទាប់ពីកាន់កាន់អស់រយៈពេលជាង៤៥០ឆ្នាំមកហើយ ។