រដ្ឋប្រហារកម្ពុជា ១៩៧០

  • សេចក្ដីផ្ដើម

    ១៩៧០ រឺរដ្ឋប្រហារកម្ពុជា១៩៧០  គឺសំដៅទៅលើព្រឹត្តិការណ៍ប្រវត្តិ សាស្ត្រមួយរបស់កម្ពុជា ក្នុងកំឡុង ឆ្នាំ១៩៧០ ដែលប្រមុខ រដ្ឋសម្តេច នរោត្ដម-សីហនុត្រូវបានទម្លាក់ពីតំណែង  បន្ទាប់ពីការបោះឆ្នោតនៅ ក្នុងរដ្ឋសភា នៅថ្ងៃទី១៨ មីនា។ សិទ្ធិអំណាចជា បណ្ដោះអាសន្នក្រោយ មកត្រូវបានយកមប្រើដោយនាយករដ្ឋមន្ត្រីលន់-ណុល ដែលលោកបាន ក្លាយជា ប្រមុខរដ្ឋ ជា ធរមាន។ រដ្ឋប្រ ហារនេះនៅ ទីបំ ផុតបាននាំទៅ ដល់ការប្រកាសសាធារ ណរដ្ឋខ្មែរ (République khmère)នៅពេលក្រោយ ក្នុង ឆ្នាំនោះហើយនិងគឺជាចំណុចរបត់នៅ ក្នុង សង្គ្រាមផ្ទៃក្នុងកម្ពុជា។ មិនមែនថា រាជាធិបតេយ្យ លែងមានទាល់តែសោះឡើយ កម្ពុជា បាន ទទួលឈ្មោះ ហៅក្រៅពាក់កណ្ដាលផ្លូវការថា "État du Cambodge" (រដ្ឋ កម្ពុជា)នៅក្នុងការ អន្តរាគម ប្រាំមួយខែ បន្ទាប់ពីរដ្ឋប្រហារនេះរហូត ដល់សាធារណ រដ្ឋនេះត្រូវបានប្រកាស។ វាក៏បានកត់ សំគាល់ ចំណុចនេះផងដែរនៅក្នុង កម្ពុជា ដែលបានប្រែខ្លួនអោយជាប់ទាក់ទិនយ៉ាង សំខាន់ទៅក្នុងសង្គ្រាមឥណ្ឌូចិនលើកទីពីរ គ្រានោះលន់-ណុល បានចេញឱសាន វាទ មួយទៅកាន់ កងកម្លាំងវៀតណាម ដើម្បីអោយចាកចេញពីកម្ពុជា។

  • ផ្ទៃរឿង

      ចាប់តាំងពីទទួលបានឯករាជ្យពីបារាំងក្នុងឆ្នាំ១៩៥៤ ប្រទេសកម្ពុជាត្រូវបានដឹកនាំដោយ សម្តេចនរោត្ដម-សីហនុ ដែលចល នានយោបាយសង្គមរាស្ត្រនិយមរបស់ព្រះអង្គទទួលបានការគាំទ្របន្ទាប់ពីបានឈ្មះការបោះឆ្នោតសភាតំណាងរាស្ត្រឆ្នាំ១៩៥៥។ នៅឆ្នាំ១៩៦៣ ព្រះសីហនុបានបង្ខំអោយរដ្ឋសភាអោយទទួលយកការកែប្រែរដ្ឋធម្មនុញ្ញ ដែលធ្វើអោយព្រះអង្គក្លាយជាប្រមុខ រដ្ឋ ដោយគ្មានលក្ខ័ណ្ឌកែប្រែមុខតំណែង ។ ព្រះអង្គបានទទួលនូវអំណាចក្នុងស្រុកតាមរយៈការច្របាច់បញ្ចូលគ្នានៃសហត្ថាករណ៍ (ឧបាយបញ្ឆោត) ការគំរាមកំហែង បរិបាលកិច្ចខាងនយោបាយ និងការធ្វើតុល្យកម្មយ៉ាងប្រុងប្រយ័ត្ននៃធាតុឆ្វេងនិងស្ដាំនិយម នៅខាងក្នុងរដ្ឋាភិបាលរបស់ទ្រង់ ខណៈដែលកំពុងធ្វើអោយពួកស្ដាំស្ងប់ជាមួយនឹងវោហាសាស្ត្របែបជាតិនិយម ព្រះអង្គបាន សម្របសម្រួលភាសាសង្គមនិយមច្រើនដើម្បីបន្ថែមអោយមានចលនាកុម្មុយនិស្តកម្ពុជា ដែលព្រះអង្គបានចាត់ទុកដោយអង្គឯង ថាជាពួក ខ្មែរក្រហម ។ ជាមួយនឹងសង្គ្រាមឥណ្ឌូចិនលើកទីពីរ កំពុងកាន់តែធំឡើងៗ ការធ្វើតុល្យការរបស់ព្រះសីហនុ រវាងពួក ឆ្វេង និងស្ដាំកាន់តែពិបាកថែរក្សា។ ការរត់ពន្ធអង្ករឆ្លងកាត់ព្រំដែន ក៏បានចាប់ផ្ដើមមានផលប៉ះពាល់យ៉ាងខ្លាំងលើ សេដ្ឋកិច្ច កម្ពុជា។ នៅក្នុងការបោះឆ្នោតកម្ពុជា១៩៦៦ គោលនយោបាយសង្គមជាធម្មតាដែលមានបេក្ខជនម្នាក់ នៅមណ្ឌលបោះ ឆ្នោតត្រូ វបានបោះបង់ចោលហើយ មានការយោលយោគយ៉ាងធំទៅពួកខាងស្ដាំ ជាពិសេស ពេលដែលពួកតំណាងឆ្វេង ត្រូវតែប្រកួត ប្រជែងដោយផ្ទាល់ជាមួយពួកសមាជិកជាប្រពៃណី ដែលពួកគេអាចប្រើប្រាស់ឥទ្ធិពលក្នុងតំបន់របស់ខ្លួន។ ទោះបីជាជនកុម្មុយ និស្តពីរបីនាក់ដែលនៅក្នុងសង្គម ដូចជា ហ៊ូ-យុន និងខៀវ-សំផន ជ្រើសរើសដើម្បីឈរឈ្មោះក៏ដោយ ក៏ពួកឆ្វេងនិយមភាគច្រើន គឺត្រូវបរាជ័យយ៉ាងដាច់ណាត់។ លន់-ណុល អ្នកស្ដាំនិយមដែលជាសហការីដែលឈរជើងយូរមកហើយរបស់ព្រះសីហនុ បាន ក្លាយជានាយករដ្ឋមន្ត្រី ។

      នៅឆ្នាំ១៩៦៩ លន់-ណុល និងពួកស្ដាំនិយមកំពុងប្រែជាអស់ចិត្តកាន់តែច្រើនឡើងជាមួយព្រះសីហនុ។ ថ្វីបើវាជាមូលដ្ឋាន សម្រាប់រឿងនេះក៏ដោយ ក៏គឺជាការពិចារណាច្រើនខាងសេដ្ឋកិច្ច នយោបាយជាផ្នែកៗ ក៏បានជាប់ពាក់ព័ន្ធក្នុងនោះដែរ។ ជាពិ សេស វេទយិតភាពជាតិនិយម និងបដិកុម្មុយនិស្តនៃលន់-ណុល និងពួកសហការីរបស់គាត់ចង់បានន័យថានយោបាយព្រះសី ហនុ ចំពោះការត្រាប្រណីខ្លះដល់សកម្មភាពជាច្រើនរបស់វៀតកុង និងកងទ័ពប្រជាជនវៀតណាមនៅក្នុងព្រំដែនកម្ពុជាគឺមិន អាចទទួលយកបានទេព្រះសីហនុកំឡុងពេលទោរទន់ទៅពួកឆ្វេងនៅឆ្នាំ១៩៦៣-៦៦ ទ្រង់បានចរចារសម្រុះសម្រួលជាសម្ងាត់ជា មួយហាណូយដោយហេតុនោះជាការតបត្រឡប់មកវិញដោយការទិញស្រូវដែលធានានូវតម្លៃអតិផរណាកំពង់ផែក្រុងព្រះសី ហនុដែលត្រូវបានបើកឡើងគឺដើម្បីការជញ្ជូនអាវុធតាមនាវាអោយទៅពួកវៀតកុង។ ដូចគ្នានេះដែរពួកជាតិនិយមស្ដាំក៏ជាធាតុ ទំនើបកម្មសេរីមួយដែរក្នុងសង្គមដែលដឹកនាំដោយអ៊ិន-តាំក៏កាន់តែលែងជិតស្និទតាមរចនាបទអត្តាធិបតេយ្យរបស់ព្រះសីហនុ ទៀតឡើយ។

     មានភស្តុតាងថាកំឡុងឆ្នាំ១៩៦៩ លន់-ណុលបានឈានទៅដល់ការបង្កើតយោធាសហរដ្ឋ ដើម្បីធានាការគាំទ្រយោធាសម្រាប់ សកម្មភាពណាមួយប្រឆាំងនឹងព្រះសីហនុ។ អ្នកដែលតែងតាំងដោយលន់-ណុលជាឧបនាយរដ្ឋមន្ត្រី គឺព្រះអង្គម្ចាស់ស៊ីសុវត្ថិ-សិរិ មតៈជាអ្នកជាតិនិយមជាមិត្តនឹងសហរដ្ឋនិងមេដឹកនាំនៃសហគមន៍ធុរកិច្ចកម្ពុជាម្នាក់ដែលត្រូវបានគិតថាបានអោយយោបល់ ថាព្រះសីហនុគួរត្រូវធ្វើឃាត លន់-ណុលផងដែរក៏បានច្រានចោលនូវផែនការនេះថាជាភាពលីលាដ៏ឧក្រិដ្ឋ ។ ព្រះសីហនុព្រះអង្គ ឯងបានមានព្រះតម្រិះថាទ្រង់សិរិមតៈ (ដែលទ្រង់មានចរិកជាអ្នកទាមទារសិទ្ធិប្រកួតប្រជែងដែលច្រណែនទៅ នឹងរាជបល្ល័ង្ក កម្ពុជា) ដែលនៅពីក្រោយដោយពួកសេអ៊ីអា និងនៅក្នុងការជាប់ទាក់ទងជាមួយអ្នកប្រឆាំងដែលព្រះសីហនុនិរទេសខ្លួន សឺន-ង៉ុកថាញ់ ទ្រង់បានផ្ដល់យោបល់នូវផែនការរដ្ឋប្រហារដល់លន់-ណុលនៅឆ្នាំ១៩៦៩ ។ ការពាក់ព័ន្ធរបស់សេអ៊ីអាក្នុងផែន ការរដ្ឋប្រហារសម្ងាត់ដែលនៅតែគ្មានភស្តុតាងអះអាងហើយលោកហិនន្រី-ឃីស្ស៊ីង្កឺរក្រោយមកបានអះអាង ថាព្រឹត្តិការណ៍ទាំង នោះអាច នឹងនាំអោយរដ្ឋាភិបាលសហរដ្ឋភ្ញាក់ផ្អើល ក៏ប៉ុន្តែវាហាក់បីដូចជាប្រហែលថា យ៉ាងហោចណាស់ក៏ មានពួកភ្នាក់ងារ សម្ងាត់យោធាខ្លះ ក៏គួរតែទទួលខុសត្រូវមួយផ្នែកដែរក្នុងរឿងនេះ ។ វាក៏ត្រូវបានគេដឹងដែរថាពួកយោធាសហរដ្ ឋបានចេញ គម្រោងការដើម្បីការលុកលុយមួយនៅកម្ពុជានៅឆ្នាំ១៩៦៦-៧ ហើយដោយមានដំណើរការមិនស្រួល ដែលលោក លីនដុនប.- ចនសុនមិនបានយល់ស្របនឹងពួកគេឡើយ។

ឯកសារដែលមិនទាន់បានប្រកាសជាចំហជាច្រើនបង្ហាញថា នៅចុងខែមីនាឆ្នាំ១៩៧០ដដែល រដ្ឋបាលលោកនិខ្សុនកំពុងសង្ឃឹម ថានឹងរក្សា ទំនាក់ទំនងជាមិត្ត ជាមួយព្រះសីហនុ។

  •  ព្រះសីហនុធ្លាក់ពីតំណែងប្រមុខរដ្ឋ

      នៅខែមីនា១៩៧០ គ្រានោះព្រះសីហនុកំពុងធ្វើដំណើរទៅ អឺរ៉ុប សហភាពសូវៀត និងចិន បាតុកម្មប្រឆាំងយួនទ្រង់ទ្រាយ ធំ ជាច្រើនបានផ្ទុះឡើងនៅភ្នំពេញ។ ពួកហ្វូងបាតុករបានវាយប្រហារស្ថានទូតវៀតណាមខាងជើង និងវៀតកុង (រដ្ឋាភិបាលបដិ វត្តន៍បណ្ដោះអាសន្នសាធារណរដ្ឋវៀតណាមខាងត្បូង) ។ ព្រះសីហនុដើមឡើយបានផ្ដល់កម្រិតពិតប្រាកដនៃការគាំទ្រដល់ពួក បាតុករ ទ្រង់សង្ឃឹមថាម៉ូស្គូនិងប៉ីជិងនឹងដាក់សម្ពាធវៀតណាមខាងជើងដើម្បីកាត់បន្ថយវត្តមានរបស់ខ្លួននៅកម្ពុជា។ ជាការពិត វាត្រូវបានផ្ដល់យោបល់ (ដោយវីល្លៀម ឝខ្រុស (William Shawcross) និងអ្នកដទៃ) ថាព្រះសីហនុ និងលន់-ណុល ប្រហែលបាន រៀបផែនការបាតុកម្មដំបូងៗដើម្បីទទួលបានអនុភាពនយោបាយប្រឆាំងនឹងហាណូយ។ កុប្បកម្មជាច្រើននេះយ៉ាងណាៗបានធ្វើ កាន់តែធំឡើងៗហួសពីការគ្រប់គ្រងរបស់រដ្ឋាភិបាល ទោះបីយ៉ាងណានេះគឺប្រហែលជាបានធ្វើឡើងជាមួយកម្រិតនៃការជម្រុញ ទឹកចិត្តពី លន់-ណុល និងទ្រង់សិរិមតៈហើយស្ថានទូតនោះក៏ត្រូវបានបំផ្លិចបំផ្លាញ។ នៅខាងក្នុងផែនការយថាភាព រឺអនិមិត្តភាព មួយដោយពោលទៅត្រូវបានគេរកឃើញមានប្រយោជន៍ដល់ពួកកុម្មុយនិស្ត ដើម្បីកាន់កាប់កម្ពុជា។ នៅថ្ងៃ១២មីនា ទ្រង់សិរិ មតៈ បានលុបចោលកិច្ចព្រមព្រៀងដោះដូរពាណិជ្ជកម្ម របស់ព្រះសីហនុជាមួយវៀតណាមខាងជើង លន់-ណុលបានបិទ កំពង់ ផែ ព្រះ សីហនុ ដើម្បីអោយពួកវៀតណាមខាងជើង និងចេញឱសានវាទមួយទៅកាន់ពួកគេ: កងកម្លាំងក.ប.វ.ជ. (កងទ័ពប្រជា ជនអាកា វៀតណាម. កងទ័ពវៀតណាមខាងជើង) និងរ.រ.ជ. (រណសិរ្សរំដោះជាតិអាកា. វៀតកុង)ទាំងអស់ ត្រូវតែដកចេញពីដី កម្ពុជា ក្នុង រយៈពេល៧២ម៉ោង(ថ្ងៃ១៥មីនា)រឺ ក៏ប្រឈមមុខនឹងសកម្មភាពយោធា។នៅពេលនោះព្រឹកថ្ងៃ១៦មីនា វាគឺច្បាស់ ថា ការទាមទារនេះមិនត្រូវបានតាមសន្យាទេពួកយុវជន៣០,០០០នាក់ខ្លះបានប្រមូលផ្ដុំគ្នានៅខាងក្រៅរដ្ឋសភាជាតិនៅភ្នំពេញដើម្បី ធ្វើ ការតវ៉ា ប្រឆាំង នឹងវត្តមានរបស់វៀតណាម ។ ចាប់ពីចំណុចនេះទៅ ព្រឹត្តិការណ៍ជាច្រើនត្រូវរំកិលទៅមុខជាមួយភាពលឿន ទ្វេរឡើង។ នៅថ្ងៃដដែលរដ្ឋលេខាធិកាការពារជាតិកម្ពុជាលោកវរសេនីយឯក Oum Mannorine(អ៊ំ មនោរិន)(ព្រះភាតាថ្លៃរបស់ព្រះ សីហនុ) ត្រូវបានគេកំណត់ពេលដើម្បីសួរសំណួរនៅអង្គនីតិបញ្ញត្តិជាតិ ចំពោះការចោទប្រកាន់ដោយគ្មានភស្តុតាងអំពីអំពើពុក រលួយ បណ្ដឹងជាច្រើនត្រូវគេពន្យារពេល ដោយលឺការសុំអោយមានការដោះស្រាយឡើងវិញរបស់ពួកបាតុករ។ តាមរយៈ ព្រះ សីហនុ លោកMannorine (មនោរិន) បានទទួលដំណឹងថាលន់-ណុល និងទ្រង់សិរិមតៈប្រហែលជាប្រញាប់ប្រញាល់ ធ្វើរដ្ឋប្រហារ មួយ ក្រុមមនុស្សរបស់លោកMannorine (មនោរិន)ក្រោមបញ្ជាការនៃអគ្គនគរបាលភ្នំពេញវរសេនីយត្រី Buor Horl(បួរហល) បាន ព្យាយាមចាប់អ្នកផ្សំគំនិតក៏ប៉ុន្តែវាយឺតពេលណាស់ទៅហើយ។លោក Mannorine (មនោរិន),ហើយនិងបុគ្គលិកសន្តិសុខសំខាន់ៗ ដ៏ទៃទៀតដែលស្មោះត្រង់ទៅខាងព្រះសីហនុ ត្រូវបានគេជំនួសក្រោមការចាប់ខ្លួន ។ បន្ទាប់ពីសភាបានពន្យារពេលនៅថ្ងៃនោះ មាតាព្រះសីហនុ ព្រះមហាក្សត្រយានីកុសមៈ នៅក្នុងការស្នើសុំរបស់ព្រះសីហនុ បានកោះហៅលន់-ណុល និងទ្រង់សិរិមតៈ អោយចូលគាល់ក្នុងព្រះបរមរាជវាំង ហើយសុំអោយពួកគាត់បញ្ចប់បាតុកម្មទាំងនោះ។ វាលេចឡើងជួនកាលកំឡុងថ្ងៃ១៦ រឺ១៧ មីនា ដែលទ្រង់សិរិមតៈបានធ្វើអោយលន់-ណុលដកព្រះសីហនុចេញពីរដ្ឋាភិបាល។ លន់-ណុល ដែលរហូតដល់ចំណុចនោះប្រ ហែលសង្ឃឹមគ្រាន់តែថាព្រះសីហនុ នឹងបញ្ចប់ទំនាក់ទំនងរបស់ទ្រង់ជាមួយវៀតណាមខាងជើង លោកបានបង្ហាញការស្ទាក់ស្ទើរ ខ្លះៗដើម្បីចូលរួមសកម្មភាពប្រឆាំង នឹងព្រះប្រមុខរដ្ឋ: ដើម្បីល្បួងលោក ទ្រង់សិរិមតៈបានចាក់សន្និសីទសារពត៌មានដែលថតក្នុង ខ្សែអាត់ពីប៉ារីស ដោយអះអាងគ្មានភស្តុតាងដល់លោកស្ដាប់ ដែលក្នុងនោះព្រះសីហនុបានគំរាមថានឹងប្រហារជីវិតពួកគាត់ទាំង ពីរ នៅពេលការយាងត្រឡប់របស់ទ្រង់មកភ្នំពេញវិញ។ ក៏ប៉ុន្តែ លោកនាយករដ្ឋមន្ត្រីនៅតែមិនប្រាកដប្រជា ជាមួយនឹងហេតុ ផលដែលថាទ្រង់សិរិមតៈបានការគាំទ្រដោយមន្ត្រីកងទ័ពបីរូប ជាចុងក្រោយបានបង្ខិតបង្ខំអោយមានការស្រក់ទឹកភ្នែកអោយ លន់-ណុលចុះហត្ថលេខា លើឯកសារចាំបាច់ជាច្រើននៅក្នុងការភ្ជុងកាំភ្លើង។

      ថ្ងៃបន្ទាប់ ១៨មីនា ពួកកងទ័ពបានប្រមូលផ្ដុំនៅទីតាំងជុំវិញរាជធានីហើយការជជែកតទល់ត្រូវបានប្រារព្ធឡើងនៅខាងក្នុងរដ្ឋ សភាក្រោមការដឹកនាំរបស់អ៊ិន-តាំ។ សមាជិកម្នាក់នៃសភានេះ (គឹម-ផុន (Kim Phon) ក្រោយមកត្រូវគេសម្លាប់ ដោយពួកបាតុករ កាន់ជើងព្រះសីហនុនៅកំពង់ចាម) បានដើរចេញការប្ដឹងប្រឆាំងជាច្រើន ថ្វីបើវាមិនអន្តរាយនៅពេលនោះក៏ដោយ។ ពួកអ្នកនៅ សេសសល់ក្នុងសភាបានបោះឆ្នោតជាឯកច្ឆន្ច ដើម្បីយកមាត្រា១២២នៃរដ្ឋធម្មនុញ្ញកម្ពុជាមកប្រើ ដើម្បីដកសេចក្ដី ទុកចិត្តពី ព្រះ សីហនុ។ លន់-ណុលបានកាន់កាប់អំណាចប្រមុខរដ្ឋលើជំហរជាបណ្ដោះអាសន្ន កាលនោះតំណែងរដ្ឋសភាត្រូវ បានកាន់ដោយ ប្រធានមហាសន្និបាត ឆេង-ហេង។អ៊ិន-តាំបានត្រូវគេយល់ស្របអោយធ្វើជាប្រធានសង្គម។ រដ្ឋប្រហារដូច្នេះក៏បានដើរតាមរបប ធម្មនុញ្ញជាចាំបាច់ដែរផ្ទុយនឹងការកាន់កាប់ដោយយោធាបើកចំហ។ព្រឹត្តិការណ៍ទាំងនេះបានគូសសំគាល់នូវការបង្កើតរបប សាធា រណរដ្ឋខ្មែរផងដែរ។

  •  បាតុកម្មនានាប្រឆាំងរដ្ឋប្រហារ

     នៅថ្ងៃ២៣មីនា ព្រះសីហនុ(តាមវិទ្យុប៉ីជិង)បានកោះហៅអោយមានការបះបោរសកលប្រឆាំងនឹងលន់-ណុល។បាតុកម្ម ដែល មានប្រជាប្រិយភាពទ្រង់ទ្រាយធំជាច្រើនកំពុងកោះហៅអោយមានការវិលត្រឡប់មកវិញរបស់ព្រះសីហនុដែលចាប់ផ្ដើម នៅខេត្ត កំពង់ចាម តាកែវ និងកំពត។ បាតុកម្មនៅកំពង់ចាមដោយឡែកបានប្រែជាមានភាពហិង្សាដែលមានពួកអ្នក តំណាង រដ្ឋសភាពីរ រូបសុស-សឿន និងគឹម-ផុន ក៏ត្រូវស្លាប់ដោយពួកបាតុករនៅថ្ងៃ២៦ មីនា បន្ទា់ពីការបើកបរទៅកាន់ទីប្រជុំជនដើម្បី ចរចារ។ បងប្អូន របស់លន់-ណុល គឺជាមន្ត្រីនគរបាលលោកលន់-និលត្រូវបានគេវាយប្រហារនៅក្បែរៗ ទីប្រជុំជនទន្លេបិទ ដោយ ពួកកម្មករ ចំការ ហើយក៏ត្រូវបានសម្លាប់ទៅ។  បាតុកម្មនានាត្រូវបានបង្ក្រាបជាមួយអំពើព្រៃផ្សៃក្រៃលែង ដោយពួកទាហាន កម្ពុជា មានមរណភាពជាច្រើនរយនាក់និងរាប់ពាន់នាក់នៅក្នុងការចាប់ខ្លួន។ សាក្សីខ្លះបាននិយាយថារថក្រោះកំពុងតែ ត្រូវបាន ប្រើប្រឆាំង នឹងពួកហ្វូងនៃអសេនិកជន (ជនស៊ីវិល)ដែលគ្មានអាវុធ។

  •  វិបាក

     កាលណោះលន់-ណុលដំបូងក៏បន្តសន្ទនាទ្វេភាគីជាមួយនឹងពួកវៀតណាមខាងជើងដែលសង្ឃឹមដើម្បីចរចារកិច្ចព្រមព្រៀង ពួកគេឡើងវិញការលុកលុយរបស់អាមេរិកនិងវៀតណាមខាងត្បូងនៃកម្ពុជាភាគអាគ្នេយ៍នៅក្នុងយុទ្ធនាការកម្ពុជា នៅខែបន្ទាប់ បានផ្លាស់ប្រែ កម្ពុជាអោយមានការជាប់ពាក់ព័ន្ធនៅក្នុងសង្គ្រាមឥណ្ឌូចិនលើកទីពីរទាំងស្រុង និងមិនអាចងាកត្រឡប់ក្រោយ បាន។ អំពើព្រៃផ្សៃនៃរបបលន់-ណុលនេះជារឿយៗត្រូវបានគេអះអាងថាជាកត្តាមួយនៅក្នុងការងើបឡើងនៃ ពួកខ្មែរក្រហម ពីព្រោះតែធ្វើអោយកើនឡើងពួកប្រឆាំងស្ដាំនិយម និងការរំជើបរំជួលចិត្តប្រឆាំងអាមេរិកក្នុងចំណោមប្រជាជនខ្មែរ។ ប្រទេស ជាតិជាច្រើនបានផ្ដាច់ចំណងទាក់ទងជាមួយកម្ពុជា ពីព្រោះពួកគេទទួលស្គាល់តែរាជរដ្ឋាភិបាលនិរទេសមួយគត់ប៉ុណ្ណោះ។

ការតស៊ូរបស់កម្ពុជាដើម្បីភាពរស់រានមានជីវិត១៤៣២-១៨៦៣

ជាងបួនសតវត្សដែលបានកន្លងផុតចាប់ពីបំបោះបំបង់អង្គរនៅក្បែរៗពាក់កណ្ដាលសតវត្សទី១៥រហូតដល់ការបង្កើតអាណាព្យាបាលក្រោមពួកបារាំងនៅឆ្នាំ១៨៦៣គឺត្រូវបានចាត់ទុកដោយពួកប្រវត្តិវិទូថាជាយុគអន្ធកាលរបស់កម្ពុជា សម័យកាលនៃភាពស្ងប់ស្ងៀមខាងសេដ្ឋកិច្ច សង្គម និងវប្បធម៌ ដែលនៅពេលនោះកិច្ចការផ្ទៃក្នុងរបស់នគរបានស្ថិត នៅក្រោមកណ្ដាប់ដៃនៃពួកអ្នកជិតខាង សៀមនិងយួនបន្តិចម្ដងៗ ។ នៅពាក់កណ្ដាលសតវត្សទី១៩ កម្ពុជាបានក្លាយជាគ្រាប់អុកស្ទើរតែគ្មានប្រយោជន៍ នៅក្នុងការដណ្ដើមឥទ្ធិពលគ្នារវាងសៀម និងយួន ហើយប្រហែលជានឹងត្រូវបានលេបត្របាក់ទាំងស្រុងដោយប្រទេសមួយ រឺក៏ ទាំងពីរ បើសិនជាបារាំងមិនធ្វើអន្តរាគមន៍ដោយប្រគល់អោយកម្ពុជានូវកិច្ចសន្យាជីវិតត្រួតត្រាដោយអាណានិគម ។[ត្រូវការអំណះអំណាង] ភាពភ័យខ្លាចនៃការបាត់ផុតរលត់ជាតិសាសន៍និងវប្បធម៌បានបន្តសាច់រឿងដ៏ធំនៅក្នុងផ្នត់គំនិតរបស់ខ្មែរទំនើបនិងជួយដើម្បីពន្យល់នូវជាតិនិយមនិងសំអប់ជនបរទេសខ្លាំងក្លារបស់ខ្មែរនិងជាការគាំទ្រដើមដំបូងដល់របបខ្មែរក្រហមកំឡុងទសវត្សឆ្នាំ១៩៧០ ។ ការបង្កើតនៅឆ្នាំ១៩៧៩នូវសាធារណរដ្ឋប្រជាមានិតកម្ពុជា ជារដ្ឋរណបរបស់វៀតណាមត្រួតត្រា អាចត្រូវបានឃើញជាកំរិតកំពូលនៃដំណាក់កាលមួយ នៃការទន្ទ្រានរបស់វៀតណាមដែលរៀបចំល្អរួចរាល់ក្រោមកលល្បិច តាំងពីសតវត្សទីដប់ប្រាំពីរ ។

ដំណាក់កាលនៃការស៊ីរូងផ្ទៃក្នុង និងការទន្ទ្រានរបស់បរទេសបន្តិចម្ដងៗពិតជាឆាប់រហ័ស និងគឺជាភស្តុតាងយ៉ាងរឹងមាំនៅសតវត្សទីដប់ប្រាំ ដែលនៅពេលនោះខ្មែរនៅមានឥទ្ធិពលនៅឡើយ ។ បន្តបន្ទាប់ពីការធ្លាក់នៃអង្គរធំ ព្រះរាជវាំងរបស់កម្ពុជាបានបោះបង់ចោលនូវតំបន់ភាគខាងជើងនៃបឹងទន្លេសាប ទៅអោយសៀម ហើយមិនដែលត្រឡប់ទៅវិញទេ វៀលែងតែចន្លោះពេលដ៏ខ្លីនៅចុងសតវត្សទីដប់ប្រាំមួយចេញ ។ នៅពេលនោះយ៉ាងណាមិញ ទំនោររបស់ខ្មែរចំពោះសំណង់អគារវិមានបានបញ្ឈប់ ។ ជំនឿកាលពីបុរាណៗដូចជាពុទ្ធសាសនាមហាយាននិងលទ្ធិព្រហ្មញ្ញ នៃទេវរាជត្រូវបានជំនួសដោយពុទ្ធសាសនាថេរវាទ ហើយប្រជាជនខ្មែរបានប្រែជាផ្នែកនៃសាសនាដូចគ្នានិងប្រពៃណីវប្បធម៌ដូចពួកសៀម ។ ភាពស្រដៀងគ្នានេះមិនបានទប់ស្កាត់សង្គ្រាមបានមួយរយៈទេរវាងនគរទាំងពីរដដែល ។ កំឡុងសតវត្សទីដប់ប្រាំមួយ កងទ័ពខ្មែរដោយឆ្លៀតឱកាសលើបញ្ហាសៀមជាមួយពួកភូមា ដោយបានលុកលុយមិនបានជោគជ័យលើនគរសៀមជាច្រើនលើក ។

នៅក្នុងខណៈពេលនោះ បន្តបន្ទាប់ពីបំបោះបំបង់នៃទីស្ថានអង្គរ ពួករស់រានខ្មែរដែលនៅសល់មួយចំនួនតិច ជាមួយជំនួយរបស់សៀម បានបង្កើតឡើងរាជធានីថ្មីនៅចម្ងាយច្រើនគីឡូម៉ែត្រ ទៅភាគអាគ្នេយ៍នៅទីមួយនៃអ្វីដែលឥឡូវគឺភ្នំពេញនេះឯង ។ មជ្ឈមណ្ឌលអំណាចថ្មីនេះបានតាំងនៅចំណុចប្រសព្វគ្នានៃទន្លេមេគង្គនិងទន្លេសាប ។ ដូច្នេះ វាបានគ្រប់គ្រងពាណិជ្ជកម្មតាមទន្លេនៃទឹកដីបេះដូងខ្មែរនិងនគរឡាវ ហើយនិងមានច្រកចូល តាមច្រកនៃដីសណ្ដទន្លេមេគង្គ ទៅកាន់ផ្លូវពាណិជ្ជកម្មអន្តរជាតិដែលបានភ្ជាប់ឆ្នេរសមុទ្រចិន សមុទ្រចិនខាងត្បូងនិងមហាសមុទ្រឥណ្ឌា ។ ប្រភេទនៃរដ្ឋនិងសង្គមថ្មីមួយបានផុសឡើង កាន់តែបើកទូលាយចំពោះពិភពលោកខាងក្រៅ និងកាន់តែពឹងផ្អែកលើពាណិជ្ជកម្មតាមរយៈប្រភពភោគទ្រព្យជាងបុព្វការីមុនៗ ដែលនៅក្នុងដីគោក ។ ទំហំទំហាត់នៃពាណិជ្ជកម្មតាមសមុទ្រជាមួយចិនកំឡុងរជ្ជកាលរាជវង្សមិង (១៣៦៨-១៦៤៤) បានផ្ដល់នូវឱកាសរកកម្រៃបានច្រើនចំពោះពួកក្រុមសមាជិក នៃពួកឥស្សរជនខ្មែរដែលជាអ្នកក្ដោបក្ដាប់ដំណើរការផ្ដាច់មុខ ការដោះដូរពាណិជ្ជកម្មព្រះរាជា ។ ការបង្ហាញខ្លួននៃពួកអឺរ៉ុបនៅក្នុងតំបន់នៅក្នុងសតវត្សទីដប់ប្រាំមួយ ក៏បានលើកស្ទួយដល់វិស័យពាណិជ្ជកម្មដែរ ។

ព្រះបាទអង្គចន្ទ (១៥១៦-១៥៦៦) ជាស្ដេចមួយក្នុងចំណោមក្សត្រធំៗខ្មែរពីរបីអង្គនៃសម័យក្រោយអង្គរ បានផ្លាស់រាជធានីពីភ្នំពេញទៅលង្វែក ។ ពួកអ្នកដំណើរប៉ទុយហ្កាល់និងអេស្ប៉ាញដែលអ្នកទាំងនោះបានមកទស្សនាទីក្រុងនេះ ដែលបានតាំងនៅច្រាំងនៃទន្លេសាប ជាទន្លេមួយនៅភាគខាងជើងភ្នំពេញ ដែលបានពិពណ៌នារៀបរាប់ទីក្រុង ជាកន្លែងមួយនៃភោគទ្រព្យដ៏សម្បើមអស្ចារ្យ ។ ផលិតផលជាច្រើនបានដោះដូរនៅទីនោះរួមមាន ថ្មមានតម្លៃ លោហៈ សូត្រនិងកប្បាស ធូប ភ្លុក ម្រ័ក្សណ៍ខ្មុក បសុសត្វ (រួមមានដំរី) និងកុយរមាស (ដែលបានឱ្យតម្លៃដោយពួកចិនជាឱសថកម្រនិងប៉ូវកម្លាំង) ។ នៅចុងសតវត្សទីដប់ប្រាំមួយនិងដើមសតវត្សទីដប់ប្រាំពីរ លង្វែកមានក្រុមសហគមន៍ពាណិជ្ជកម្មដ៏រីកចម្រើនរបស់ចិន ឥណ្ឌូនេស៊ី ពួកម៉ាឡេ ជប៉ុន ពួកអារ៉ាប់ អេស្ប៉ាញ និងប៉ទុយហ្កាល់ ។ សហគមន៍ទាំងនេះត្រូវបានចូលរួមក្រោយមកទៀតនៅក្នុងសតវត្សនោះដោយពួកអង់គ្លេសនិងហូឡង់

នៅក្នុងកំឡុងសម័យកាលនេះ (នៅឆ្នាំ១៥៥៥-១៥៥៦) ដែលពួកបព្វជិតសាសនាគ្រិស្តជាតិប៉ទុយហ្កាល់ ហ្កាសស្ប៉ា ដា គ្រូសហ្ស៍ (Gaspar da Cruz) បានធ្វើការព្យាយាមដំបូងដើម្បីផ្សព្វផ្សាយណែនាំគ្រិស្តសាសនាទៅកាន់ប្រទេសនេះ ។ តាមរយៈរឿងរ៉ាវផ្ទាល់របស់លោក ការខិតខំប្រឹងប្រែងរបស់លោកគឺជាការបរាជ័យទាំងស្រុងដោយសារតែជំនឿស៊ប់លើព្រាហ្មណ៍ខ្លាំងក្លានៃក្សត្រិយ៍និងវណ្ណៈដឹកនាំ ក៏ប៉ុន្តែយ៉ាងណាមិញ របាយការណ៍ខ្លីដែលលោកបានធ្វើបេសកកម្មផ្ដល់នូវការឆ្លុះបញ្ចាំងទៅក្នុងការគោរពបដិបត្តសាសនាជាតិ នៅពេលនោះ ។[២]

ដោយសារតែពួកអ្នកតំណាងនៃសញ្ជាតិទាំងនេះទាំងអស់តាមពិតទៅគឺជាពួកចោរសមុទ្រ ពួកអ្នកផ្សងព្រេង រឺ ពួកពាណិជ្ជករ ដែលនេះគឺជាសម័យមួយនៃសកលនិយមខ្លាំងក្លា ។ ត្រូវបានដាក់សម្ពាធយ៉ាងខ្លាំងដោយពួកសៀម ដើម្បីសងបំណុលវិញ ព្រះបាទសត្ថាទី១ (១៥៧៦-៩៤) ដោយនៅជុំវិញខ្លួនទ្រង់មានអង្គរក្សផ្ទាល់ព្រះអង្គជាជាតិអេស្ប៉ាញ និងទាហានស៊ីឈ្នួលប៉ទុយហ្កាល់ផង ហើយនៅឆ្នាំ១៥៩៣ព្រះអង្គបានសុំទេសាភិបាលអេស្ប៉ាញនៅភីលីពីនអោយជួយ ។ ត្រូវបានទាក់ទាញដោយប្រមើលមុននៅការបង្កើតឡើងអាណាព្យាបាលអេស្ប៉ាញនៅកម្ពុជា ហើយនិងការប្ដូរទៅរាជាធិបតេយ្យគ្រិស្តសាសនាវិញ ទេសាភិបាលនេះបានបញ្ជូនកម្លាំងមួយកងដែលមានមនុស្ស១២០នាក់មក ក៏ប៉ុន្តែលង្វែកក៏បានធ្លាក់ទៅក្នុងកណ្ដាប់ដៃពួកសៀមរួចទៅហើយ ពេលនោះពួកគេបានមកដល់នៅឆ្នាំបន្ទាប់មកទៀត ។ ពួកអេស្ប៉ាញបានទាញផលប្រយោជន៍នៅ ក្នុងស្ថានការណ៍ច្របូកច្របល់ដ៏ខ្លាំងក្លានេះដើម្បី លើកមួយនៅក្នុងចំណោមព្រះរាជបុត្ររបស់ព្រះបាទសត្ថាអោយឡើងសោយរាជ្យនៅឆ្នាំ១៥៩៧ ។ ក្ដីសង្ឃឹមនៃការធ្វើអោយប្រទេសនេះជា ប្រទេសអាណានិគមអេស្ប៉ាញត្រូវបានបំផ្លាញទៅវិញយ៉ាងណាមិញ នៅពេលនោះពួកអេស្ប៉ាញត្រូវបានសម្លាប់រង្គាលនៅពីរឆ្នាំក្រោយមកទៀត ដោយគ្មានហេតុផលនៃការប្រទូស្តរាយគ្នាទាំងសងខាងដោយក្រុមទាហានស៊ីឈ្នួលម៉ាឡេ ។

យ៉ាងណាមិញ ពួកសៀមបានពាក់ព័ន្ធនូវការវាយប្រហារដោយយថាហេតុមក លើឯករាជ្យភាពកម្ពុជាដោយកាន់កាប់លង្វែកនៅឆ្នាំ១៥៩៤ ។ ជាមួយនិងការតាំងទ័ពនៃទេសាភិបាលកងទ័ពសៀមម្នាក់នៅក្នុងទីក្រុង កម្រិតនៃការគ្រប់គ្រងនយោបាយបរទេសត្រូវបានបង្កើតឡើង លើរាជាណាចក្រនេះជាលើកទីមួយ ។ កាលប្រវត្តិខ្មែរពិពណ៌នាការធ្លាក់ចុះនៃលង្វែកជាគ្រោះមហន្តរាយចាប់ពីនោះមក ដែលប្រទេសជាតិនេះមិនដែលបានត្រឡប់មកដូចដើមវិញទាំងស្រុងទេ ។ សៀមបានគ្រប់គ្រងកម្ពុជាអស់រយៈពេលស្ទើរតែជិត៣០០ឆ្នាំមកហើយ នៅទីបញ្ចប់អង្គរវត្តដែលបាត់បង់មកដល់ពួកបារាំងនៅ១៩០៧ បន្ទាប់ពីកាន់កាន់អស់រយៈពេលជាង៤៥០ឆ្នាំមកហើយ ។

   
Free Web Hosting