Free Hosting

Free Web Hosting with PHP, MySQL, Apache, FTP and more.
Get your Free SubDOMAIN you.6te.net or you.eu5.org or...
Create your account NOW at http://www.freewebhostingarea.com.

Cheap Domains

Cheap Domains
starting at $2.99/year

check

កាលប្បវត្តិកម្ពុជា

  • ស-វទី១-៦: នគរហ្វូណន ស្ថិតនៅតំបន់ទន្លេមេគង្គក្រោម។
  • ស-វទី៦-៧: នគរចេនឡា ស្ថិតនៅពាក់កណ្តាលនៃតំបន់ទន្លេមេគង្គអនុវត្តន៍គោលនយោបាយធារាសាស្រ្ត។
  • ឆ្នាំ៨០២-៨៥០: ការរួមបញ្ចូលគ្នា (រវាងនគរហ្វូណន និង នគរចេនឡា) ដើម្បីកកើត រាជាណាចក្រសម័យអង្គរ។
  • ស-វទី១២-១៣: អារ្យធម៌សម័យអង្គរថ្កុំថ្កើងបំផុត។ រាជាណាចក្រខ្មែរ បានគ្របដណ្តប់ ប៉ែកអាគ្នេយ៍ ទាំងនៅភាគខាងត្បូង និងភាគខាងជើង ដោយព្រះបាទជ័យវរន្ម័ទី៧ “ស្តេចមានជំងឺឃ្លង់”។
  • ស-វទី១៤-១៨: ប្រទេសសៀម និងប្រទេសវៀតណាម បានជ្រៀតជ្រែក ចូលក្នុងប្រទេសកម្ពុជា ដោយសារមានជំលោះផ្ទៃ ក្នុង ក្នុងការដណ្តើម រាជ្យអំណាច រវាងរាជវង្សានុវង្សនគរខ្មែរ ដែលជាឱកាសសំរាប់ប្រទេស ជិតខាង (ប្រទេសសៀម និង ប្រទេសវៀតណាម) ក្នុងការវាយដណ្តើម យកទឹកដីនគរខ្មែរ។
  • ឆ្នាំ១៨៦០: ព្រះបាទនរោត្តម បានឡើងគ្រងរាជ្យសម្បត្តិ។
  • ឆ្នាំ១៨៦៣: ព្រះបាទនរោត្តម បានទទួលប្រទេសបារាំងជាប្រទេស អាណាព្យាបាលរបស់ខ្លួន។
  • ឆ្នាំ១៩៤១: សម្តេចព្រះបាទនរោត្តមសីហនុ ជាចៅទួតរបស់ព្រះបាទ នរោត្តម។ ទ្រង់បានជ្រើសតាំងអោយឡើង គ្រងរាជ្យ សម្បត្តិ ជាព្រះមហាក្សត្រដោយក្រុមប្រឹក្សារាជសមុ្បត្តិ។
  • ឆ្នាំ១៩៥៣: ថ្ងៃទី0៩ វិច្ឆិកា ប្រទេសកម្ពុជា បានទទួលឯករាជ្យពីប្រទេសបារាំង។
  • ឆ្នាំ១៩៦០: ក្រោយមក ព្រះអង្គបានដាក់រាជ្យ (ឈប់គ្រងរាជ្យសម្បត្តិ) ព្រះបាទនរោត្តសីហនុ ទ្រង់បានឡើងធ្វើជព្រះប្រមុខ រដ្ឋ។
  • ឆ្នាំ១៩៦៣: លោកសាឡុត ស(ប៉ុលពតនាសម័យកម្ពុជាប្រជាធិបតេយ្យ) និងលោកស៊ុន សេន បានបង្កើតក្រុមឧទ្ទាមទ័ពព្រៃ ប្រឆាំងនឹងរដ្ឋាភិបាល។
  • ឆ្នាំ១៩៦៥: ផ្តាច់ចំណងមិត្តភាព នៃទំនាក់ទំនងការទូត រវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា។ ប្រទេសទាំងពីរបាន បង្កើត ចំណងមិត្ត ភាពនេះឡើងវិញ នៅឆ្នាំ១៩៦៩។
  • ឆ្នាំ១៩៦៦: ការបង្កើតចលនា២ ដែលប្រឆាំងនឹងរដ្ឋាភិបាល ក្នុងនោះរួមមាន៖ ចលនាទ័ពខ្មែរសេរី ឬ (Free Khmer) ចលនា នេះ ត្រូវបានឧបត្ថម្ភនិងគាំទ្រ ដោយប្រទេសថៃ និងសហរដ្ឋអាមេរិក។ រីឯខ្មែរ”ក្រហម” វិញ ត្រូវបានឧបត្ថម្ភ និងគាំទ្រដោយ ប្រទេសចិនកុំម្មុយនីស្ត។
  • ឆ្នាំ១៩៦៧: លោកខៀវ សំផន និងលោក ហូយន់ បានបង្កើតចលនាក្រុមឧទ្ទាមទ័ពព្រៃ ប្រឆាំងរដ្ឋាភិបាលទៀត។
  • ឆ្នាំ១៩៧០: ថ្ងៃ១៨ មិនា ជាថ្ងៃដែលលោកលន់ ណុល ធ្វើរដ្ឋប្រហារទំលាក់ សម្តេចព្រះនរោត្តសីហនុចេញពីអំណាច ជា ហេតុធ្វើអោយមានការប្រយុទ្ធគ្នា នៅភូមិភាគឥណ្ឌូចិនទាំងមូល រវាងកងទ័ពថ្មើរជើងសហរដ្ឋអាមេរិក-វៀតណាម នៅក្នុង សង្រ្គាមស៊ីវិលនេះ។
  • ឆ្នាំ១៩៧០: ថ្ងៃ0៤ ឧសភា សម្េតចព្រះនរោត្តមសីហនុ បានបង្កើតរាជរដ្ឋាភិបាលរួបរួមជាតិ ឬសហភាពកម្ពុជា។
  • ឆ្នាំ១៩៧៥: ថ្ងៃ១៧ មេសា ជាថ្ងៃជ័យជំនះរបស់ខ្មែរក្រហម ដែលដឹកនាំដោយប៉ុលពត។ ដោយបង្កើត របបកម្ពុជាប្រជា ធិបតេយ្យខ្មែរ។ ប៉ុលពត បានទំលាក់ លោកលន់ ណុល ចេញពីអំណាច និងបានដណ្តើមកាន់កាប់យក ទីក្រុងភ្នំពេញ ដោយជំលៀសប្រជាជនទាំងអស់ ចេញពីទីក្រុងភ្នំពេញ។
  • ឆ្នាំ១៩៧៦: របបកម្ពុជាប្រជាធិបតេយ្យខ្មែរនោះ បានបង្កើតឡើងដោយលោកខៀវ សំផន។ ប៉ុល ពត ជាអ្នកកាន់របបផ្តាច់ការនិង ជាអគ្គលេខាធិការជាន់ខ្ពស់របស់បក្សកុម្មុយនីស្ត។ រួមទាំងមានគ្រូបង្វឹក ដ៍ចំណាន ពីចិន កុម្មុយនីស្ត ដែលនៅពីក្រោយខ្នងផងដែរ។ ប្រជាជនជិត២លាននាក់ ត្រូវបានសំលាប់យ៉ាងរង្គាល នៅក្នុងរបបខ្មែរក្រហម កាន់អំណាចនោះ(ប្រជាជនដែលនិរទ្ទេសខ្លួន ក៍មានចំនួនច្រើនលើសលប់ដែរ ក្រុមគ្រួសារនៃសមាជិកជំនាន់មុនៗ ត្រូវ ទទួលរងនូវការបង្ខិតបង្ខំ ការសង្កត់សង្កិន ទាំងកំលាំង កាយ ចិត្ត ជំនឿសាសនា និងការបង្ខំអោយរស់នៅ ជាសមូហភាព និយម ក្នុងជីវិតប្រចំាថ្ងៃ)។
  • ឆ្នាំ១៩៧៩: ថ្ងៃ0៧ មករា ជាថ្ងៃរំដោះទីក្រុងភ្នំពេញ អោយរួចផុតពីរបប (កម្ពុជាប្រជាធិបតេយ្យ) ដោយកងទ័ពវៀតណាម ហើយក៏ជាថ្ងៃ ដែលបង្កើតធម្មនុញ្ញនៃ របបសាធារណរដ្ឋប្រជាមានិតកម្ពុជា(គ្រប់គ្រងរដ្ឋាភិបាលដោយលោកហេង សំរិន)។

      ថ្ងៃ១៨ កុម្ភ: ជាថ្ងៃសន្ធិសញ្ញាជាមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសកម្ពុជា និងប្រទេសវៀតណាមដែល មានវត្ត មានជាផ្លូវការណ៍ លើទឹកដីកម្ពុជា។

  • ឆ្នាំ១៩៨៣: ចាប់ពីថ្ងៃចុះសន្ធិសញ្ញានោះរួចមក ចំនួនប្រជាជនវៀតណាម បានចូលមករស់នៅលើទឹកដីកម្ពុជា មានចំនួន កាន់តែច្រើនឡើងៗ តាមការប៉ាន់ប្រមាណជាមធ្យម ប្រហែលជាមាន ចំនួន៥០០.០០០នាក់។
  • ឆ្នាំ១៩៨៨: ទីក្រុងហាណូយ បានចេញសេចក្តីថ្លែងការណ៍ ប្រកាសអោយ ដកកងទ័ពវៀតណាម ដែលមានវត្តមានលើទឹក ដីកម្ពុជាអោយអស់មុនឆ្នាំថ្មីចូលមកដល់។
  • ឆ្នាំ១៩៨៩: ១០ឆ្នាំ កន្លងផុតទៅ ប្រជាជនវៀតណាមទាំងអស់ ដែលមានមុខរបរគ្រប់ប្រភេទ ត្រូវបានចាកចេញពី ប្រទេស កម្ពុជា។
  • ឆ្នាំ១៩៩០: ថ្ងៃ0៩ កញ្ញា នៅទីក្រុងចាកាតា ភាគីខ្មែរទាំងអស់បានយល់ព្រមទទួលយកផែនការណ៍សន្តិភាពរបស់UN ដើម្បី បង្កើត(SNC)កម្ពុជាជាន់ខ្ពស់។ (SNC)ជាអ្នករៀបចំគំរោងការណ៍ ដ៏ល្អិតល្អន់បំផុតនៃគំរោងការណ៍នេះ។ ក្រុមប្រឹក្សាជាតិដ៏ មានអំណាចកំពូល(SNC)នេះ ស្ថិតនៅក្រោមការ ការពារនិងគាំទ្រ ដោយអង្គការសហប្រជាជាតិ។ក្រុមប្រឹក្សាជាតិ (SNC= ក្រុមប្រឹក្សាជាតិ ជាន់ខ្ពស់កម្ពុជា)នេះ បានរួបរួមគ្នាបងើ្កតឡើង ដោយចតុភាគី។
  • ឆ្នាំ១៩៩១: ការបញ្ចប់សង្រ្គាមរវាងខ្មែរក្រហម ដោយមានការទទួលស្គាល់ពីអង្គការសហប្រជាជាតិ ដោយសន្ធិសញ្ញា សន្តិភាព ទីក្រុងប៉ារីសនាំ អោយខ្មែរក្រហមបានទទួលយក បទឈប់បាញ់គ្នា។
  • ឆ្នាំ១៩៩២: ខ្មែរក្រហមបានទំលាក់អាវុធដើម្បីចុះចូលជាមួយរដ្ឋាភិបាលចំរុះ។ ការបង្កើត អាជ្ញាធរបណ្តោះអាសន្ន របស់ អង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា(UNTAC)។ព្រមទំាង ការធ្វើមាតុភូមិនិវត្តន៍ជនភៀសខ្លួនមកកម្ពុជា។
  • ឆ្នាំ១៩៩៣: ថ្ងៃ២៤-២៨ ឧសភា ជាថ្ងៃបោះឆ្នោតដោយសេរី និងយុត្តិធម៌ ក្នុងការជ្រើសរើសតំណាងរាស្រ្ត។ ក្រោមការ ឃ្លំាមើល ដោយកងរក្សាសន្តិសុខអង្គការសហប្រជាជាតិ(UN)។ ហើយក៏ជាថ្ងៃ បរាជ័យនៃរបបខ្មែរក្រហមដែរ។
  • ថ្ងៃ២៩ តុល: ការបង្កើតរបបរាជានិយមអាស្រ័យរដ្ឋសភា ដែលមានការចូលរួមពី ព្រះអង្គម្ចាស់នរោត្តមរណរិទ្ធ និងលោក នាយករដ្ឋមន្រ្តីហ៊ុន សែន។ ដោយមានវត្តមាន ព្រះមហាក្សត្រនរោត្តមសីហនុជាព្រះប្រធាន។ រដ្ឋធម្មនុញ្ញថ្មី បានទទួល ស្គាល់សេរីភាព ខាងជំនឿសាសនា។
  • ឆ្នាំ១៩៩៥: ខែមិនា សន្និសីទអន្តរជាតិ នៅទីក្រុងប៉ារីស ស្តីអំពីការកសាងប្រទេសកម្ពុជាឡើងវិញ។
  • ឆ្នាំ១៩៩៦: ថ្ងៃ០៨ សីហា ការបំបែកខ្លួននៃចលនាឧទ្ទាមទ័ពព្រៃខ្មែរក្រហម។ មានប្រជាជនកម្ពុជា ប្រមាណជាង ១00.000 នាក់ ធ្វើអន្តោប្រវេសន៍យ៉ាងសំងាត់ នៅភាគខាងជើងនៃប្រទេសកម្ពុជា ដើម្បីធ្វើការងារខុសច្បាប់នៅក្នុងប្រទេសថៃ
  • ឆ្នាំ១៩៩៧: ខែមិថុនា ប៉ុលពតបានធ្វើនយោបាយ ដើម្បីសំលាប់រដ្ឋមន្រ្តីក្រសួងការពារជាតិ ស៊ុន សេន ប៉ុន្មានថ្ងៃក្រោយ មក ប៉ុលពត បានកាត់ ក្តីគូរកនរបស់គាត់ (ស៊ុន សេន)នេះ អោយជាប់ទោសក្នុងពន្ធនាគារ។

          សហគមន៍អាស៊ាន បានពន្យាពេលប្រទេសកម្ពុជា ជាបណ្តោះអាសន្ន នូវការចូលជាសមាជិកអាស៊ាន។ សហគមន៍ អន្តរ ជាតិ បានច្រានចោល នូវជំនួយពីបរទេស ក្នុងការជួយស្រោចស្រង់ និងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជា ឡើង វិញ។    

  • ឆ្នាំ១៩៩៨: ថ្ងៃ១៥ មេសា ជាថ្ងៃដែលប៉ុល ពត ធ្វើអត្តឃាដដោយខ្លួនឯង។ ការចុះចូលនៅតំបន់ស្វ័យយ័ត និងការពារ ដ៏រឹងមាំរបស់ខ្មែរក្រហមនៅអន្លង់វែង មករួបរួមគ្នាវិញក្នុងជួររដ្ឋាភិបាលកម្ពុជា។

     នៅខែធ្នូ: ការចុះចូលមេដឹកនាំខ្មែរក្រហម ពីររូបទៀត គឺលោកខៀវ សំផន និងលោកនួន ជា ដែលទទួលជាកិត្តិយស ដោយរដ្ឋាភិបាលភ្នំពេញ ព្រម ទំាងលើកលែងទោស “នូវសកម្មភាពពីអតីតកាល”។

     ថ្ងៃ២៦ ខែកក្តដា: តាក់តែងច្បាប់បោះឆ្នោត សារជាថ្មី(៩៣.៧៤% ជាតួលេខ ដូចដែលបានបង្ហាញពីមុន)។ របបគ្រប់គ្រងដ៏ចាស់គំរិលដែលដឹកនាំ ដោយលោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានបរាជ័យនៅក្នុងការបោះ ឆ្នោត។ ក្រោយមកលោកបានដឹកនាំ ធ្វើរដ្ឋប្រហារដោយប្រើប្រាស់កំលាំងប្រដាប់អាវុធ ប្រឆាំងនឹងក្រុមរាជានិយម។

  • ឆ្នាំ១៩៩៩: នៅខែមករា លោកនាយករដ្ឋមន្រ្តីហ៊ុន សែនបានអំពាវនាវសាលាជំរះក្តីអន្តរជាតិ ដើម្បីកាត់ទោស មេដឹក នាំខ្មែរទាំងអស់ ដែលជាប់ទាក់ទងនឹងសង្រ្គាម កាលពី៣០ឆ្នាំមុន មិនត្រឹមតែក្នុងកំឡុងពេលរបបខ្មែរក្រហមពីឆ្នាំ១៩៧០ -១៩៩៨ ប៉ុណ្ណោះទេ ថែមទាំងក្នុងរបបប៉ុល ពតផងដែរ។

       មេដឹកនំាខ្មែរក្រហមម្នាក់ ក្នុងចំណោមពួកគេ គឺតា ម៉ុក ត្រូវបានចាប់ខ្លួនដោយទាហានរដ្ឋាភិបាលកម្ពុជា ដើម្បីយកមកផ្តន្ទាទោសទៅតាម ច្បាប់ជាធរមាន។ នេះជាមេដឹកនាំខ្មែរក្រហមចុងក្រោយ ក្រោយពី សង្រ្គាមត្រូវបានបញ្ចប់។

Share

{showhide+params}ក{/showhide}